ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វគ្គ​ផ្ដាច់ព្រ័ត្រ​មក​ដល់​ហើយ! ឈុត សេរី​​វ៉ា​ន់​ថង ប៉ះ​ខ្លា​ចាស់​ឃឹម បូ​រ៉ា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​អ្វី​ដែល​អ្នក​ទស្សនា​កំពុង​តែ​ទន្ទឹងរង់ចាំ​បាន​មក​ដល់​ហើយ​គឺជា​ការ​ជួប​គ្នា​រវាង​កីឡាករ​ឈុត សេរី​វ៉ា​ន់​ថង មក​ពី​ក្លិប​រាហូ​កីឡា​ខេត្តបាត់ដំបង និង​កីឡាករ ឃឹម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១​នៃ​ពានរង្វាន់​កម្ពុជា​…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​អ្វី​ដែល​អ្នក​ទស្សនា​កំពុង​តែ​ទន្ទឹងរង់ចាំ​បាន​មក​ដល់​ហើយ​គឺជា​ការ​ជួប​គ្នា​រវាង​កីឡាករ​ឈុត សេរី​វ៉ា​ន់​ថង មក​ពី​ក្លិប​រាហូ​កីឡា​ខេត្តបាត់ដំបង និង​កីឡាករ ឃឹម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១​នៃ​ពានរង្វាន់​កម្ពុជា​ សង្វៀន​​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី ថ្ងៃ​ទី​៣០ ឧសភា​។

ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ដ៏​ជក់ចិត្ត​មួយ​នេះ​បាន​អាក់ខាន​អស់​មួយ​រយៈ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ រាតត្បាត​ជា​សាកល ។ ប៉ុន្តែ​ក្រោយ​ពី​មានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​មានការ​ប្រកួត​កីឡាប្រដាល់​ឡើង​វិញ តែ​ត្រូវ​បិទទ្វារ​ប្រកួត​នោះ សង្វៀន​ស៊ី​អិន​ស៊ី​ក៏​បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​បន្ត​ដណ្ដើម​ខ្សែក្រវាត់​កម្ពុជា​សង្វៀន​គុន​ខ្មែរ ដែល​ជិត​ឈាន​ចូល​ដល់ទី​បញ្ចប់​នេះ ។

កីឡាករ ឃឹម បូ​រ៉ា ដែល​ជា​បេក្ខភាព​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រកាស​ឱ្យ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយសារ​កីឡាករ​ថៃ ប្រាប់​ផៃ​រី អវត្តមាន ។ ចំណែក​កីឡាករ ឈុត សេរី​វ៉ា​ន់​ថង មានឱកាស​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែរ​នោះ​គឺ​គេ​បាន​យកឈ្នះ​កីឡាករ ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិសែន​ជ័យ​ដោយ​វាយ​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​២​កាលពី​រស​ប្ដា​ហ៍​មុន ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ទន្ទឹងរង់ចាំ​បំផុត​នោះ គឺជា​ការ​ជួប​គ្នា​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​ពីរ​រូប​នេះ ដើម្បី​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​វគ្គ​២​ជាមួយនឹង​រង្វាន់​អម​ម៉ូតូ​Zoomer X១​គ្រឿង​។​មិនតែប៉ុណ្ណោះ​អ្នក​ដែល​ឈ្នះ​នៅ​ក្នុង​វគ្គ​នេះ​នឹង​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​រង្វាន់​ធំ​ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​៥០០០​ដុល្លារ​អា​មេ​រិ​ក ។ ចាំ​មើល​គូ​នេះ​អ្នក​ណា​មានសំណាង​ឈ្នះ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​នេះ​ទៅ​នៅ​មាន​គូ​មិត្តភាព​ដ៏​ជក់ចិត្ត​មួយគូ​ទៀត​គឺ​កីឡាករ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ ធឿ​ន ធា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ។

គូ​នេះ​ធ្លាប់​សង្កៀត​ធ្មេញ​ដាក់​គ្នា​ជា​យូរ​មក​ហើយ ដោយសារ​ភាគី​ម្ខាង​ៗ​ចង់​ប្រជែង​តំណែង​ជើង​ខ្លាំង​លំដាប់​A​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ។ មួយគូ​ទៀត កីឡាករ ពុទ្ធ សំបូរ ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ប៉ះ​ជាមួយ​កីឡាករ តា​ញ់ មក​រា ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​នៅ​ក្នុង​ពិភព​ប្រដាល់ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ