ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងណាស់ ! អ្នកព្រះវិហារម្នាក់យក ៥០០រៀលប្តូរបាន ៥លានរៀលពី អាយស៍ IZE

3 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកស្រី សែន លីន អាជីវករលក់ទូរស័ព្ទនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានសំណាងដោយសារកូនស្រីបើកគម្រប អាយស៍កូឡា IZE Cola ដបឈ្នះទឹកប្រាក់…

អ្នកស្រី សែន លីន អាជីវករលក់ទូរស័ព្ទនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានសំណាងដោយសារកូនស្រីបើកគម្រប អាយស៍កូឡា IZE Cola ដបឈ្នះទឹកប្រាក់ ៥លានរៀលទាំងព្រឹកថ្ងៃទី ២២ ខែឧសភា ។

អ្នកស្រីបានរៀបរាប់អំពីដំណើរនៃការឈ្នះថា ៖ «កូនស្រីទីពីរខ្ញុំឈ្មោះ ចាប សៀវណាយ តែងតែចូលចិត្តញុំាទឹកក្រូច អាយស៍ IZE ហើយបានត្រូវរង្វាន់ទឹកក្រូចអាយស៍ ១ដប ។ ទើបនៅថ្ងៃទី ២២ នោះ គេបានសុំលុយខ្ញុំ ៥០០រៀលគិតថា យកទៅប្តូរទឹកក្រូច អាយស៍ IZE Cola មួយដប ពេលទៅរៀនគួរនៅជិតផ្ទះនោះ ។ ស្រាប់តែថ្ងៃឡើងម៉ោង ១១ អ្នកគ្រូគេដឹកកូនខ្ញុំមក ហើយប្រាប់ថា កូនខ្ញុំឈ្នះ ៥លានពីទឹកក្រូច អាយស៍ IZE Cola ។ គ្រាន់ តែឮបែបនេះ អ្នកផ្ទះទាំងអស់គ្នារំភើបអរនឹកស្មានមិនដល់» ។

អ្នកស្រីឱ្យដឹងទៀតថា ទឹកប្រាក់នេះនឹងយកទៅទិញកាដូកង់ថ្មីមួយលើកទឹកចិត្តកូន ដែលនាំសំណាងមកផ្ទះ ព្រោះជាអ្វីដែលគេចង់បាន រួមជាមួយនឹងសម្ភារៈសិក្សាបន្ថែមទៀតពេលសាលាបើកឱ្យចូលសិក្សាធម្មតាវិញផងដែរ ។

គួរបញ្ជាក់ថា ទឹកក្រូច អាយស៍ IZE ដប និងកំប៉ុងបានដាក់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន រួមមាន រង្វាន់ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់សុទ្ធ ៥០លានរៀល ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង អាយស៍ ជាច្រើនរយរង្វាន់ផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ