ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន WHO គាំទ្រ​ភាព​ជា​អ្នកដឹកនាំ​នយោបាយ​របស់​សម្ដេច​តេ​ជោ​ក្នុង​ការ​ទប់ស្កាត់​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក តេ​ត្រូ អ៊ែ​ត​ហា​នូ​ម ហ្គេ​ប្រេ​យ៉េ​ស​ស៊ុ​ស (Tedros Adhanom) អគ្គនាយក​អង្គការ សុខភាព​ពិភពលោក…

រាជធានី​ភ្នំពេញ ៖ លោក តេ​ត្រូ អ៊ែ​ត​ហា​នូ​ម ហ្គេ​ប្រេ​យ៉េ​ស​ស៊ុ​ស (Tedros Adhanom) អគ្គនាយក​អង្គការ សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​គាំទ្រ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​នយោបាយ​ការ​ចូលរួម និង​តួនាទី​របស់​សម្ដេច​តេ​ជោ ព្រមទាំង​កោតសរសើរ កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ។

ការ​គាំទ្រ​នេះ បន្ទាប់​ពី​សម្តេច​តេ​ជោ បាន​ដាក់​គោលនយោបាយ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ បាន​ល្អ​ប្រសើរ​ដោយ​គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាត់បង់​ជីវិត ដោយ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ខណៈ​រយៈពេល​កន្លង​ពលរដ្ឋ​កម្ពុជា​១២៤​នាក់ បាន​ឆ្លង​ជំងឺ​នេះ ហើយ​បាន​ព្យាបាល​ជា​សះស្បើយ​ជា​បន្តបន្ទាប់ គឺ​នៅ​សល់​តែ​២​នាក់​ប៉ុណ្ណោះ​កំពុង​សម្រាក​ព្យាបាល ហើយ​សង្ឃឹមថា នឹង​ជា​សះស្បើយ​នៅ​ពេល​ខាង​មុខ​នេះ ។

យោង​តាម​រយៈ​លិខិត​មួយ​ច្បាប់ ដែល​បាន​ផ្ញើ​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៨ ឧសភា​នេះ លោក​អគ្គនាយក WHO បាន​សរសេរ​ថា «​ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​រីករាយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​ប្រតិបត្តិ​ផែនការ​យុទ្ធសាស្ត្រ​ប្រុងប្រៀប​ទុកជា​មុន និង​ផែនការ​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ​១៩ ជា​សកល​របស់​អង្គការ​សុខភាព​ពិភពលោក ។ ខ្ញុំបាទ​សូម​ឆ្លៀត​យក​ឱកាស​នេះ​ធ្វើការ​កោតសរសើរ​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ ។ ជា​ពិសេស សូម​កោតសរសើរ ចំពោះ​បុគ្គលិក​សុខភាព​សាធារណៈ​នៅ​ជួរ​មុខ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ។

ជា​ថ្មី​ម្ដងទៀត ខ្ញុំបាទ​សូម​បង្ហាញ ការ​គាំទ្រ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​នយោបាយ ការ​ចូលរួម និង​តួនាទី​របស់​សម្ដេច​តេ​ជោ​» ។ លោក​បន្ត​ថា អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​កម្រិត​សកល​តំបន់ និង​ជាតិ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​បន្តការងារ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា ដៃគូ​ធំ​ៗ​នានា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ រួម​មួយ​នេះ​ដែល​យើង​ត្រូវ​រួមដៃគ្នា​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រីកសាយ​ភាយ​នា​ពេល​អនាគត ។ ការ​ចូលរួម និង​សាមគ្គីភាព​ទាំងអស់​គ្នា យើង​នឹង​ទទួល​បាន​ជោគជ័យ ។

សូម​ជម្រាប​ថា​កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហាញ​នូវ​សមានចិត្ត ក្នុង​ការ​គាំទ្រ និង​ការ​ប្តេជ្ញា​ចិត្ត តាម​ការ​អំពាវនាវ​របស់ អង្គការ​សុខភាព​ពិភពលោក ដើម្បី​ចូលរួម​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាស​កល ក្នុង​ការ​កាត់​បន្ថយ​ទំហំ​នៃ​ផល​ប៉ះពាល់ និង​ការ​បញ្ឈប់​ការ រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ