ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹង​ពីរឿង​ត្រី​ក្រពត​ណា​ខ្លះ​ពុល​? ក្រោយ​​បាត់បង់ជីវិតមនុស្ស២ សុនខ១

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពត ៖ យ៉ាង​ហោច​ណាស់​ មនុស្ស​២​នាក់​បាន​ស្លាប់​ដោយសារ​ពុល​ត្រី​ក្រពត ចំណែក​មាន់​ងាប់​៧​ក្បាល និង​ឆ្កែ​១​ក្បាល​ក៏​ងាប់​ដែរ ព្រោះ​បាន​ស៊ី​កាក​សំណល់​ត្រី​ដែល​បោះចោល ។ ក្រៅពី​នេះ​ មនុស្ស​ចំនួន​៣​នាក់​ផ្សេង​ទៀត…

ខេត្តកំពត ៖ យ៉ាង​ហោច​ណាស់​ មនុស្ស​២​នាក់​បាន​ស្លាប់​ដោយសារ​ពុល​ត្រី​ក្រពត ចំណែក​មាន់​ងាប់​៧​ក្បាល និង​ឆ្កែ​១​ក្បាល​ក៏​ងាប់​ដែរ ព្រោះ​បាន​ស៊ី​កាក​សំណល់​ត្រី​ដែល​បោះចោល ។ ក្រៅពី​នេះ​ មនុស្ស​ចំនួន
​៣​នាក់​ផ្សេង​ទៀត ត្រូវបាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​ឯ​មន្ទីរពេទ្យ បាន​ទាន់​ពេលវេលា ។ គ្រោះ​អកុសល​ដែល​បាន​កើតឡើង​នេះ គឺ​បន្ទាប់​ពី​ពួក​គេ​ទៅ​នេសាទ​ត្រី​បានត្រី​ក្រពត​ច្រើន​គីឡូក្រាម នាំ​គ្នា​យក​មក​ធ្វើ​ម្ហូប​ហូប​បាយ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ ក្នុងភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ថា មាន​ករណី​ពុល​ត្រី​ក្រពត​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់ ម្នាក់​ឈ្មោះ យុង ង៉ែត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ (​បាន​ស្លាប់​ក្រោយ​ពេល​ដឹក​ទៅ​ព្យាបាល នៅ​មណ្ឌល​សុខភាព​ឃុំ​ត្រពាំង​ជោ​) និង​ម្នាក់​ទៀត​ឈ្មោះ ហុង សា​រ៉ាត ហៅ​ប៉ែ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង (​សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ (​បាន​ស្លាប់​ភ្លាម​ៗ​ក្រោយ​ពេល​ហូប​រួច​) ។
ចំណែក​មនុស្ស​៣​នាក់​ទៀត​កំពុង​សង្គ្រោះ​៖

១-​ឈ្មោះ ម៉ៅ សេង ហៅ​ឡ​ច ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ជា​អ្នក​ចម្អិន ពុល​ក្អួតចង្អោរ ។
២-​ឈ្មោះ វណ្ណ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត កំពង់ស្ពឺ (​ពុល​ក្អួតចង្អោរ​) ។និង​៣-​ឈ្មោះ វណ្ណ សម្ផស្ស ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ (​ពុល​ក្អូ​ត​ចង្អោរ​) ។ ទោះបីជា​បែប​ណា អ្នក​ទាំង​៣​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​វិញ​ហើយ ។

សមត្ថកិច្ច​បញ្ចា​ក់ថា​ ​នៅ​មុន​ពេល​កើតហេតុ ​គឺ​ក្រុម​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​រក​ត្រី ហើយ​រកបាន​ទាំង​ត្រី​ក្រពត​ថែម​ទៀត​ផង នាំ​គ្នា​ស្លរ​ហូប ស្រាប់តែ​មាន​អាកា​រៈ​ពុល​ធ្ងន់ធ្ងរ​រហូត​ស្លាប់​និង​ពុល​ស្រាល​សង្គ្រោះ​បាន។ជា​រឿយ​ៗ​បញ្ហា​ពុល​ត្រី​ក្រពត​តែង​បាន​កើត​មាន​ឡើង​នៅ​គ្រប់​ទីកន្លែង​និង​មាន​អ្នក​ស្លាប់​ក៏​ច្រើន​នាក់​មក​ហើយ​ដែរ ។ អំបូរ​ត្រី​ក្រពត​ត្រូវ​បាន​ស្រាវជ្រាវ​ដោយ​នាយក​ដ្ឋា​ជលផល​មាន​១០​ប្រភេទ ដែល​ក្នុង​នោះ​ត្រី​ក្រពត​ពុល​មាន​៥​ប្រភេទ​គឺ​៖

១-​ត្រី​ក្រពត​ភ្នែក​ក្រហម ។
២-​ត្រី​ក្រពត​កូសាំងស៊ីន ។
៣-​ត្រី​ក្រពត​អុច​ធំ ។
៤-​ត្រី​ក្រពត​ខ្មៅ ។
៥-​ត្រី​ក្រពត​អុច​បៃតង ។

មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​បាន​ប្រកាស​ហាម​ពលរដ្ឋ​កុំ​ទទួលទាន​ត្រី​ក្រពត ព្រោះ​បណ្តាល​ឲ្យ​ពុល ប្រសិន​បើ​មិន​ច្បាស់​ថា​ត្រី​ប្រភេទ​ណា​ពុល​ឬ​មិន​ពុល ដោយសារ​ពួក​វា​មាន​សារធាតុពុល ។ លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា យោង​តាម​ការ​ស្រាវជ្រាវ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​របស់​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​រក​ឃើញ​នៅ​ប្រទេស​កម្ពុជា​មាន​ត្រី​ក្រពត​ចំនួន​១០​ប្រភេទ ក្នុង​នោះ​៥​ប្រភេទ មាន​សារធាតុពុល ។

សារធាតុពុល​នៅ​ក្នុង​ត្រី​ក្រពត​ប្រែប្រួល​ទៅ​តាម​រដូវ​កាល​គឺ​កម្រិត​ពុល​ខ្ពស់​បំផុត​នៅ​រដូវ​ពង​កូន​ដែល​ជា​ធម្មតា​ចាប់ពី​ខែកុម្ភៈ​ដល់​ខែកញ្ញា ។ចំពោះ​សារធាតុពុល​ក្នុង​ខ្លួន​ត្រី​ក្រពត​ក៏​មាន​កម្រិត​ខុស​គ្នា​ដែរ​គឺ ពង និង​ស្ពែ​ម មាន​សារធាតុពុល​ខ្ពស់​ជាងគេ ។ បន្ទាប់​មក​គឺ​ថ្លើម ពោះវៀន ស្បែក​និង​សាច់ ។ អ្នក​ដែល​បាន​បរិ​ភោគ​ត្រី​ក្រពត​ទាំង​៥​ប្រភេទ​ខាងលើ ​អាច​បណ្តាល​ឲ្យ​ឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹង​ថ្គាម ស្ពឹក​ចុងដៃ​ជើង រាគ​រួស ក្អួតចង្អោ ឬ​អាច​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង ។

ដើ​ម្បី​ចៀសវាង​បញ្ហា​ ដែល​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព និង​អាយុជីវិត​របស់​យើង សូម​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ពិនិត្យ​ប្រភេទ​ក្រពត​ឲ្យ​បាន​ច្បាស់លាស់ ជា​ពិសេស​ក្រពត​ទាំង​៥​ប្រភេទ ដូច​បាន​ជម្រាប​ជូន​ខាងលើ ​។ ម្យ៉ាងទៀត ​បើ​មាន​អាការ​ដូច​ពោល​ខាងលើ សូម​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ ដើ​ម្បើ​ជួ​យស​ង្រោះ​បន្ទាន់ ដោយ​កុំ​ធ្វេសប្រហែស​ឡើយ ៕

​​

អត្ថបទសរសេរ ដោយ