ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ែន សុ​ផា​នី ដំណើរ​សិល្បៈ​ទៅ​ជា​អ្វី ? ក្នុង​ពេល​ក្លាយជា​ជំទាវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់ ប៉ែន សុ​ផា​នី ដែល​នៅ​តែ​មានឈ្មោះ​ប្រឡូក​សិល្បៈ​ជា​ច្រើន​ឆ្នាំ​នោះ ហាក់​រសាត់​ឆ្ងាយ​ពី​ទស្សនិកជន​។ អ្នក​នាង​បាន​រក​ឃើញ​ម្ចាស់​ថ្មី​ចុង​ក្រោយ​មាន​ឋានៈ​ខ្ពស់ រហូត​រុញ​ឱ្យ​អ្នកស្រី​ប្រែកាយ​ជា​លោក​ជំទាវ​ក្នុង​វ័យ​ច្រើន​បែប​នេះ​។ សំណាង​របស់​អ្នក​នាង…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់ ប៉ែន សុ​ផា​នី ដែល​នៅ​តែ​មានឈ្មោះ​ប្រឡូក​សិល្បៈ​ជា​ច្រើន​ឆ្នាំ​នោះ ហាក់​រសាត់​ឆ្ងាយ​ពី​ទស្សនិកជន​។ អ្នក​នាង​បាន​រក​ឃើញ​ម្ចាស់​ថ្មី​ចុង​ក្រោយ​មាន​ឋានៈ​ខ្ពស់ រហូត​រុញ​ឱ្យ​អ្នកស្រី​ប្រែកាយ​ជា​លោក​ជំទាវ​ក្នុង​វ័យ​ច្រើន​បែប​នេះ​។

សំណាង​របស់​អ្នក​នាង ប៉ែន សុ​ផា​នី ដែល​បាន​ក្លាយជា​ជំទាវ ធ្វើ​ឱ្យ​គ មិន​នឹក​ស្មាន​ដល់​។ មាន​វាសនា​ឈរ​នៅ​លើ​ផ្លូវ​មួយ​ប្រសើរ ធ្វើ​ឱ្យ​ទស្សនិកជន​ដែល​ស្រឡាញ់​ស្នាដៃ​តារា​ថ្ពាល់​ខូច​រូប​នេះ ចង់បាន​ការ​វិល​ត្រឡប់​មក​វិញ ជាមួយនឹង​ការ​សម្តែង​។ ព្រោះតែ​ពួក​គេ​យល់​ថា អ្នក​នាង សុ​ផា​នី នៅ​ដិតដាម​សិល្បៈ​មិន​ចង់​បោះបង់ បើ​មិន​ដូច្នេះ​ទេ អ្នក​នាង​មិន​ខំ​សាង​ភាព​ល្បីល្បាញ​តាំងពី​ក្មេង​រហូត​ដល់​ចាស់​នោះ​ឡើយ​។

បើ​តាម​អ្វី​ដែល​អ្នក​នាង ប៉ែន សុ​ផា​នី ធ្លាប់​ទម្លាយ​ចេញ​កន្លង​មក បានឱ្យ​ដឹង​ថា អ្នក​នាង នឹង​យក​ពេលវេលា​ចុង​ក្រោយ​នេះ នៅ​ជាមួយ​ប្តី នៅ​ជា​ស្ត្រី​មេផ្ទះ ឱ្យ​បាន​សមសួន​បំផុត​។ ការងារ​សិល្បៈ គឺ​រសាត់​ខ្លះ បើ​ទោះជា​មាន​គេ​ទាក់ទង​ហៅ​ថត តែ​យើង​គិត​លើ​ក្រុម​គ្រួសារ មិន​អាច​ចេះ​តែ​ដើរ​ចោលផ្ទះ មិន​ធ្វើ​បាយ​ទឹក​ជូន​ប្តី​មក​ពី​ធ្វើការ​នោះ​ទេ​។

ប៉ុន្តែ​អ្នក​នាង​នឹង​ចែក​ចំណេះដឹង​សិល្បៈ បង្ហាត់បង្រៀន​អ្នក​រលក​ក្រោយ​នៅផ្ទះ​អ្នកស្រី ដែល​រៀបចំ​ជា​បន្ទប់ បង្ហាត់​ជំនាញ​សិល្បៈ​។ បើ​មិន​បាន​សម្តែង យើង​ក៏​អាច​ជួយ​បណ្តុះ​ទំពាំង​ស្នង​ឫស្សី​ជំនាន់​ក្រោយ​ឱ្យ​បាន​ល្អ ដើម្បី​ទុក​បន្តវេន​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ