ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប ​និង​អាជីវកម្ម​នានា​អាច​នឹង​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ដោយ​ការ​បន្ថែម​ម៉ោង​ដែរ​ឬទេ?

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ គណៈកម្មាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​បាន​បើក​កិច្ចប្រជុំ​ដើម្បី​ស្មើ​សុំ​ឱ្យ​មានការ​បើក​បន្ថែម​ម៉​ង ក្នុង​ផ្សារ​ទំនើប​នានា និង​សុំ​ឱ្យ​កាត់​បន្ថយ​ឲ្យ​បាន​ខ្លី​សម្រាប់​បំរាម​គោចរ​នៅ​ខែ​ក្រោយ​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​មួយ​ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ (NSC) ដែល​ត្រូវ​បាន​ស្រង់​សម្តី​ចុះ​ផ្សាយ​លើ កាសែត Bangkok…

ប្រទេស​ថៃ ៖ គណៈកម្មាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​បាន​បើក​កិច្ចប្រជុំ​ដើម្បី​ស្មើ​សុំ​ឱ្យ​មានការ​បើក​បន្ថែម​ម៉​ង ក្នុង​ផ្សារ​ទំនើប​នានា និង​សុំ​ឱ្យ​កាត់​បន្ថយ​ឲ្យ​បាន​ខ្លី​សម្រាប់​បំរាម​គោចរ​នៅ​ខែ​ក្រោយ​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​មួយ​ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ (NSC) ដែល​ត្រូវ​បាន​ស្រង់​សម្តី​ចុះ​ផ្សាយ​លើ កាសែត Bangkok post ថ្ងៃ​ទី ២៧ ឧសភា ឆ្នាំ​២០២០ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹងផង​ដែរ​ថា ប្រទេស​ថៃ​បាន​ដាក់​រាម​គោចរ ជា​ច្រើន​ខែ​មក​ហើយ តែ ថ្មី​ៗ​នេះ​ស្ថានភាព​កូ​វី​ដ​-១៩ មាន​ភាពល្អ​ប្រសើរ​ និង​ហាង​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើ​​រវិ​ញ ក្រោយ​មានការ​ថយ​ចុះ​នៃ​អ្នក​ឆ្លង​វីរុស កូ​វី​ដ​១៩​។ ប្រភព​ក៏​បាន​បន្ត​ទៀត​ថា អាជីវកម្ម ហាង និង​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ចំលងជំងឺ​កូ​វី​ដ​១៩ មួយ​ចំនួន​ត្រូវ​បាន​បិទ​មួយ​រយៈ​ហើយ ដូច​សង្វៀន​ប្រដាល់ និង​ហាង​ស្រា ប៉ុន្តែ​ក៏​បាន​ត្រូវ​ស្នើ​សុំ​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ​ដែរ​។

ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​(NSC) ដែល​មាន​រយៈពេល​៥​ម៉ោង​នោះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​លោក Somsak Roongsita ដែល​ជា​អគ្គលេខាធិការ​ផង​ដែរ​។ ហាង ឬ​ទីកន្លែង​ខ្លះ​នឹង​ត្រូវ​បើ​ដំណើរ​ក៏​ពិតមែន តែ​វា​អាច​នឹង​មាន​រយៈពេល​ខ្លី​ជាង​មួយ​ម៉ោង ដោយ​ចាប់ពី​ម៉ោង​១១ ព្រឹក​ទៅ ដល់​ម៉ោង​៣​ល្ងាច​តែ​ប៉ុណ្ណោះ ។

ប្រភព​បាន​បន្ត​ថា ក៏​ដូច​គ្នា​នេះ​ដែរ ការ​បិទ​សម្រាក​អាជីវកម្ម​ទៅ​លើ ហាង​អ៊ុតសក់ ថែរក្សា​សម្រស់​និង​ហាង​ម៉ាស្សា​ជាង ៥ ម៉ឺន​បន្ទប់ និង​អ្នក​ម៉ាស្សា​ប្រមាណ ២​សែន​នាក់ រង​ផល​ប៉ះពាល់​ដោយសារ​ការ​បំរាម​គោចរ​នេះ​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា រោងកុន កន្លែង​ហាត់ប្រាណ សួនសត្វ សន្និបាត និង​កន្លែង​ប្រជុំ​នានា ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​ផង​ដែរ​។

ងាក​មក​មើល​ពី​ការ​ប្រឈម ពី​ការ​បើក​សង្វៀន​ប្រដាល់​វិញ គណៈកម្មាធិការ​បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​បើក​សង្វៀន​ប្រដាល់​ឡើង​វិញ​ទេ​។ ដោយ​ខាង​មន្ត្រី​សុខភាព​សាធារណៈ បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ថា ទោះបីជា​ព្រឹត្តិការណ៍​ប្រដាល់​ត្រូវ​បាន​អនុញ្ញាត​។

បើ​ទោះបី​អ្នក​ទស្សនា​មើល​តាម​ការ​ផ្សាយ​ផ្ទាល់​ក៏​ដោយ ក៏​អ្នកគាំទ្រ​ទាំងនោះ នៅ​តែ​អាច​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​កញ្ជក់​ទូរទស្សន៍​បាន​ដែរ ហើយ​វា​ពិតជា​ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​ឆ្លង​ខ្លាំង​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ