ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់! គូដណ្តឹងដ៏​ស្រស់​សង្ហារ​​របស់​​រាជិនី​តេ​ក្វា​ន់​ដូ​ ស៊ន សៀវ​ម៉ី ជា​នរណា​?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជិនី​តេ​ក្វា​ន់​ដូ​កម្ពុជា ស៊ន សៀវ​ម៉ី ដែល​ជា​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​លើក​ទី​១៧ នៅ​ទីក្រុង Incheon ប្រទេស​កូរ៉េ​ខាងត្បូង បាន​រក​ឃើញ​គូ​អនាគត​…

រាជធានី​ភ្នំពេញ ៖ រាជិនី​តេ​ក្វា​ន់​ដូ​កម្ពុជា ស៊ន សៀវ​ម៉ី ដែល​ជា​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​លើក​ទី​១៧ នៅ​ទីក្រុង Incheon ប្រទេស​កូរ៉េ​ខាងត្បូង បាន​រក​ឃើញ​គូ​អនាគត​ ហើយដោយ​បាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​នា​ថ្ងៃ​ទី​២៨​ ខែឧសភា ឆ្នាំ​២០២០ នៅផ្ទះ​របស់​នាង​ស្ថិត​ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៩ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ ដោយ​មាន​ភ្ញៀវ​ដែល​ត្រូវជា​សាច់ញាតិ បងប្អូន និង​មិត្តភក្តិ​គ្រួសារ​ទាំង​សងខាង​ចូលរួម​យ៉ាងច្រើន​កុះករ ។

តាម​ការ​បញ្ជាក់​របស់​លោក ស៊ន អេ​លី​ត ដែល​ត្រូវជា​បងប្រុស​របស់​នាង​ថា កូនប្រុស​មានឈ្មោះ​ថា កែវ ដេ​វីត ជា​អ្នកជំនាញ​ខាង​ថតរូប​ក្នុង​កម្មវិធី​ធំ និង ​Pre-wedding ជាដើម ខណៈ​គម្រោង​រៀប​ការ​នឹង​កំណត់​នៅ​ពេល​ស្ថាន​ភាព​ជំងឺ​កូ​វី​ដ​-១៩ ​ស្ងប់ស្ងាត់​លែង​មាន​ក្នុង​ប្រទេស​កម្ពុជា ។ ប៉ុន្ដែ​ពាក់ព័ន្ធ​ថ្លៃ​បណ្ណាការ​បង្គាប់​ប៉ុន្មាន នោះ​មិន​ត្រូវ​បាន​លោក​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ​។

សូម​បញ្ជាក់​ថា កីឡាការិនី​តេ​ក្វា​ន់​ដូ​កម្ពុជា ស៊ន សៀវ​ម៉ី ជា​អ្នក​កែប្រែ​ប្រវត្តិសាស្ត្រ​កីឡា​កម្ពុជា​ចាប់តាំងពី​៤៤​ឆ្នាំ ដោយ​បាន​ឈ្នះ​មេដាយ​មាស​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៧ នៅ​ទីក្រុង Incheon ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ឆ្នាំ ២០១៤ និង​ជា​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម ៣ ជំនាន់ កាលពី​ឆ្នាំ​២០១៣ នៅ​មី​យ៉ា​ន់​ម៉ា ឆ្នាំ​២០១៧ នៅ​ម៉ា​ឡេ​ស៊ី និង​ឆ្នាំ​២០១៩ នៅ​ហ្វី​លី​ពី​ន​។​

មិនតែប៉ុណ្ណោះ កីឡាការិនី​វ័យ​២៤​ឆ្នាំ​រូប​នេះ ក៏​ជា​អត្ត​ព​លិ​ក​កម្ពុ​ជាដំបូង​គេ ដែល​ដណ្ដើម​បាន​មេដាយមាស​ក្នុង​ការ​ប្រកួត​ជម្រុះ​កីឡា​តេ​ក្វា​ន់​ដូ កាលពី​ឆ្នាំ​២០១៦ នៅ​ហ្វី​លី​ពី​ន ដើម្បី​ទទួល​បាន​សិទ្ធិ​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ឆ្នាំ​២០១៦ នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​ផង​ដែរ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)