គន្លឹះ​សំខាន់​ៗ​អ្វីខ្លះ​ដែល​ស្ត្រី​ៗ​គួរ​យល់​ដឹង​ដើម្បី​ធ្វើ​សល់​លុយ​ច្រើន?


រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​តែ​ចាយ​លុយ​យ៉ាងច្រើន​លើ​សម្ភារៈ​ប្រែ​ន​ៗឬ​ចំណាយ​ច្រើន​លើ​ការ​ប្រើ​លុយ​ទិញ​គ្រឿងសម្អាង ជា​ពិសេស ​គឺ​ឡេ​លាប​ឲ្យ​ស​.​ស្បែក ដែល​ពេល​ខ្លះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​ចាយ​លុយ​ខុស​កាលៈទេសៈ ហើយ​ខ្លះ​ក្រោយ​ពី​ចាយវាយ​លើ​ឥ​វ៉ា​ន់​ទាំង​អស់នោះ​ហើយ​ក៏​មក​ត្អូញត្អែរ​ថា​អត់​លុយ ។

បើ​តាម​ការ​ឡាយ​ក្នុង Facebook របស់​លោកគ្រូ​នា​ពេល​ថ្មី​ៗ​នេះ លោក គី​ម សុខ​ហេង ដែល​អ្នកជំនាញ​ហិរញ្ញវត្ថុ​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា​បាន​ចែករំលែក​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​ទាក់ទង​នឹង​របៀប​គិត និង​របៀប​ធ្វើ ទៅ​ដល់​បង​ៗ​ស្ត្រី និង​យុវតី​មួយ​ចំនួន​ដែល​គាត់​បាន​ចំណាយ​លុយ​ទៅ​លើ​សម្ភារៈ​និយម ដូច​ជា​គ្រឿងអលង្ការ ឬ​ការ​ប្រើ​ឡេ​ថ្លៃ​ៗ សំលៀកបំពាក់​ប្រេ​ន​ៗ ដែល​នាំ​ឱ្យ​គាត់​ខាតបង់​លុយកាក់​ដោយ​មិនដឹង​ខ្លួន​។

លោក គី​ម សុខ​ហេង បាន​ណែនាំ​ថា​នេះ​ជា​ចំណុច​គន្លឹះ​ដែល​ស្ត្រី​ៗ​គួរតែ​គិតគូរ​ឲ្យ​បាន​ដិត​ដល់​លើ​បញ្ហា​គ្រប់គ្រង​ហិរញ្ញវត្ថុ ព្រោះ​បងប្អូន​សុភាព​នារី​មួយ​ចំនួន​ដែល​មិន​បាន​គិតដល់​នោះ​ទេ ។

អ្នកជំនាញ​រូប​នេះ​បាន​និយាយ​ថា «​នេះ​ជា​ការ​ប្រមូល​រឿង​នៅ​ក្នុង​សង្គម ដែល​ខ្ញុំ​បាន​មើលឃើញ​ថា ការ​ប្រើប្រាស់ និង​ការ​ចំណាយ ទៅ​លើ​សម្ភារៈ​និយម​របស់​ប្អូនស្រី​ៗ ឬ​ស្ត្រី​ខ្លះ មានការ​ចាយ​លុយ​ខុសពេល និង​ខុស​កាលៈទេសៈ​» ។ លោក​បាន​បន្ត​ថា ការ​ប្រើ​សម្ភារៈ ផ្សេង​ៗ​ដូច​ជា គ្រឿងអលង្ការ ឬ​ការ​ប្រើ​ឡេ​ថ្លៃ​ៗ សំលៀក​បំពាក់​ប្រេ​ន​ទាំង​អស់នោះ ពិត​ណាស់​មិន​ខុស​ទេ ប៉ុន្តែ​ត្រូវ​ប្រើ​អោយ​ចំ​ពេល​។

នៅ​ពេល​ដែល​យើង​ប្រើរ​វា​ចំ​កាលៈទេសៈ វា​នឹង​មិន​ប៉ះពាល់​ដល់​ការ​ចំណាយ​លើ​ការ​រៀនសូត្រ ដើម្បី​បង្កើត​ចំណេះ​ចំនាញ​របស់​យើង​ទេ​។

អ្នកជំនាញ​រូប​នេះ​បាន​បញ្ជាក់​ថា «​នៅ​ពេល​ដែល​យើង​អាច​រក​ប្រាក់​ចំណូល​បាន​គួរ​ស​ម្យ មាន​ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ និង​មានការ​ងារ​ជាក់​មួយ​ខ្លូ​ន​ឯង​ហើយ (​រក​លុយ​បាន​ច្រើន​) យើង​ចំណាយ​ក៏​មិនជា​បញ្ហា​អ្វី​ដែរ​» ។

លោកគ្រូ បាន​បន្ថែម​ថា មាន​ស្ត្រី​ខ្លះ​គាត់​មាន​ភាព​វ៉ៃ​ឆ្លាត​ក្នុង​ការ​ចាយវាយ ត្រង់នេះ​មាន​កាល​គាត់​នៅ​សិក្សា ឬ​ជា​និ​សិ​ត្ស​នៅ​សាលា គាត់​បាន​ប្រើប្រាស់​លុយ​សម្រាប់​ចាយវាយ
ត្រឹមត្រូវ​លើ​ការ​សិក្សា គឺ​គាត់​មិន​បាន​ចា​យើ​លុយ ទិញ​ឡេ ឬ​ម្សៅ​ផាត់មុខ​ប្រេ​ន​ៗ និង​ថ្លៃ​យក​ប្រើ​នោះ​ទេ ៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ