ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ក្តៅក្រហាយ​គ្រប់​ៗ​គ្នា រហូត​អ្នកខ្លះ​លែង​ហ៊ាន​ទុក​ឆ្នាំង​បាយ ឬ​ខោអាវ​វែង​ក្រៅ​ផ្ទះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ គឺជា​មុខសញ្ញា​លួច​យ៉ាង​សកម្ម​មិន​រើសមុខ​ឡើយ​ប្រទះ​អី​លួច​នឹង លួច​តាំងពី​ចានឆ្នាំង​ឡើង​ទៅ រហូត​ដល់​អ្នក​ភូមិ​ដាក់​រហស្សនាម​ថា​«​មហាចោរ​លួច​មិន​រើសមុខ​» ឲ្យ​តែ​អាច​យក​ទៅ​លក់​បាន​លុយ​មក​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ ព្រោះ​ជន​នេះ​បាន​សេព​គ្រឿងញៀន រយៈពេល​៦​ឆ្នាំ​កន្លង​មក​ហើយ ។…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ គឺជា​មុខសញ្ញា​លួច​យ៉ាង​សកម្ម​មិន​រើសមុខ​ឡើយ​ប្រទះ​អី​លួច​នឹង លួច​តាំងពី​ចានឆ្នាំង​ឡើង​ទៅ រហូត​ដល់​អ្នក​ភូមិ​ដាក់​រហស្សនាម​ថា​«​មហាចោរ​លួច​មិន​រើសមុខ​» ឲ្យ​តែ​អាច​យក​ទៅ​លក់​បាន​លុយ​មក​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ ព្រោះ​ជន​នេះ​បាន​សេព​គ្រឿងញៀន រយៈពេល​៦​ឆ្នាំ​កន្លង​មក​ហើយ ។ អ្នក​ភូមិ​អត់ទ្រាំ​មិន​បាន​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​។

ការ​ចាប់ខ្លួន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្នុង​វត្ត​ទួល​សុភា​ឃួ​ន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោ​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ យុវជន​សង្ស័យ​ខាងលើ​នោះ ឈ្មោះ ស្រ៊ុ​ន ចិ​ត្រា្ត អាយុ​២០​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ​ទី​៣ បាន​និយាយ​ថា ជនសង្ស័យ​រូប​នេះ គឺជា​មុខសញ្ញា​លួច​មិន​រើសមុខ​ទេ ប្រទះ​អី​លួច​នឹង សម្បី​តែ​ចានឆ្នាំង និយាយ​រួម​ឲ្យ​តែ​របស់​ដែល​យក ទៅ​លក់​បាន​លុយ​យក​ទៅ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់​បាន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​មានការ​ក្តៅក្រហាយ​គ្រប់​ៗ​គ្នា រហូត​អ្នកខ្លះ​លែង​ហ៊ាន​ទុក​ឆ្នាំ​បាយ ឬ​ខោអាវ​វែង​ខ្លី​ខាងក្រៅ​ផ្ទះ ។

ដោយសារ​តែ​អត់ទ្រាំ​លែង​បាន​តទៅ​ទៀត ព្រមទាំង​ការ​ខ្លាចរអា​ផង​នោះ ទើប​អ្នក​ភូមិ​រាយការណ៍​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឲ្យ​ចុះ​ទៅ​អន្តរាគមន៍ ហើយ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក ថេ​ង កុសល ដែល​ជា​នាយ​ប៉ុស្តិ៍​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កន្លង​មក​ជន​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ចាត់ការ​ចំនួន​៣​ដង​រួច​មក​ហើយ ប៉ុន្តែ​ទោះជា​បែប​ណា​មិន​ព្រម​កែខ្លួន​ឡើយ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​លួច​មិន​រើសមុខ​បែប​នេះ​ដដែល ហើយ​នៅ​ខណៈ​ពេល​សាកសួរ​យុវជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ពិតប្រាកដ​មែន ហើយ​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន​អស់​រយៈពេល​៦​ឆ្នាំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ