ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជំរុញ​ការ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ​សុវត្ថិភាពដើម្បី​បង្កើន​ទីផ្សារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​ជំរុញ​គម្រោង​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សកម្មភាព​ខ្លាំង​ដដែល ដើម្បី​រក​ទីផ្សារ​សម្រាប់​កសិផល​របស់​ប្រ ជា​ពលរដ្ឋ​កម្ពុជា ។ គម្រោង​នេះ ត្រូវ​បាន​សហការ​ជាមួយ​បណ្ដា​ដៃគូរ​ជា​ច្រើន​ទាំង​រដ្ឋ និង…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​ជំរុញ​គម្រោង​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សកម្មភាព​ខ្លាំង​ដដែល ដើម្បី​រក​ទីផ្សារ​សម្រាប់​កសិផល​របស់​ប្រ ជា​ពលរដ្ឋ​កម្ពុជា ។ គម្រោង​នេះ ត្រូវ​បាន​សហការ​ជាមួយ​បណ្ដា​ដៃគូរ​ជា​ច្រើន​ទាំង​រដ្ឋ និង ឯកជន ហើយ​នៅ​តែ​បន្តស​សហការ​ជាមួយ​ដៃគូរ​ឯកជន​ជា​ច្រើន​ជាក់ស្ដែង​ថ្មី​ៗ​នេះ គ​ម្រោ ង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច បាន​ចាប់ដៃ​គូរ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ថ្មី​មួយទៀត ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​នេះ​ឱ្យទៅ​មុខ​មួយ​កម្រិត​ទៀត ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី ២៦ ឧសភា ២០២០ បាន​បង្ហាញ​ថា ក្រសួង​បាន​សម្រេច​ចុះហត្ថលេខា​ថ្មី​មួយ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី លើកកម្ពស់​គម្រោង​មួយ​នេះ​ឱ្យ កាន់តែ​ប្រសើរ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​កសិករ​កម្ពុជា​ផ្ទាល់​តែ​ម្ដង ។

ពិធី​ចុះហត្ថលេខា​នេះ អញ្ជើញ​ចូលរួម​ដោយ​ឯកឧត្តម វ៉ា រុត​សាន ប្រធាន​ទីប្រឹក្សា នៃ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចាន់ សុខ​ទី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុង ប្រទេស និង​ជានា​យក​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ដៃគូរ​អភិវឌ្ឍន៍ ក្រុម​កសិករ ផលិត​បន្លែ​សុវត្ថិភាព ព្រមទាំង ក្រុមការងារ​គម្រោង​ជា​ច្រើន​រូប ។

លោក ប៉ាវ ហេង​តារា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​បន្លែ ក្រសួងពាណិជ្ជកម្ម ដែល​ដឹកនាំ ប្រតិបត្តិ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច បាន​បង្កើត​ចង្កោម​កសិករ​ផលិត​បន្លែ សុវត្ថិភាព តាម​ខេត្ត​គោលដៅ​ចំនួន ១៨ ដើម្បី​ត​ភ្ជាប់​ទីផ្សារ និង​សម្របសម្រួល​ភាព​ជា​ដៃគូ វិស័យ​សាធារណៈ​-​ឯកជន ដើម្បី​លើកកម្ពស់​ផលិតភាព និង​ផល​ចំណេញ​លើ​វិស័យ​បន្លែ ។

លោក​បន្ត​ថា កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ក្នុង​ការ​លើក​ស្ទួយ​គម្រោង​នេះ នឹង​បង្កើន​កិច្ចសហការ​គ្នា​កាន់តែ​ស៊ីជម្រៅ​រវាង​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច និង​ផ្សារ​ទំនើប និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ សុវត្ថិភាព ជា​ពិសេស​ជួយ​សម្របសម្រួល​ដល់​ក្រុម​ផលិត​បន្លែ​សុវត្ថិភាព​ដោយ​គាំទ្រ​ផែន ការ​ផលិត​បន្លែ និង​ត​ភ្ជាប់​ទីផ្សារ ។

លោក​បន្ថែម​ថា គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច គឺជា​គម្រោង​រួម​គ្នា របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ហើយ ត្រូវ​បាន​ដឹកនាំ​ប្រតិបត្តិ​ដោយ​ក្រសួងពាណិជ្ជកម្ម និង​មាន​គោលដៅ​លើក​ស្ទួយ វិបុលភាព កសិករ​ខ្នាត​តូច​កម្ពុជា តាម​រយៈ​បង្កើន​ផល​ចំណេញ​កាន់តែ​ច្រើន​ដោយ​ត​ភ្ជាប់​ក​សិ​-​ពា​ណិ ជ្ជ​កម្ម និង​ទីផ្សារ ។ គម្រោង​ប្រតិបត្តិការ​នៅ ១៨​ខេត្ត និង​អន្តរា​គម​លើ​ខ្សែ​ច្រវាក់​តម្លៃ​ទំនិញ ពាណិជ្ជ​ចំនួន ៥ ដូច​ជា ៖ បន្លែ មាន់​ស្រែ ស្រូវ ដំឡូង​មី និង​សូត្រ​ឆៅ ។

លើស​ពី​នេះ គម្រោង សម្របសម្រួល​វេទិកា​ពហុភាគី​ពាក់ព័ន្ធ​ជាមួយ​តួអង្គ​ខ្សែ​ច្រ វាក់​តម្លៃ​បន្លែ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ ដូច​ជា បច្ចេកទេស​ដាំ​ដុះ ការ ធ្វើ​ផែនការ​ហិរញ្ញវត្ថុ និង​អាជីវ កម្ម ប្រព័ន្ធ​ស្រោចស្រព ឥណទាន និង​ទីផ្សារ ។ ថ្មី​ៗ​នេះ គម្រោង​បាន​សហការ​ជាមួយ ក្រុមហ៊ុន ខេ​.​ស៊ី​.​ស៊ី​.​វី ផ្លេ​ន​ថេ​សិន ខូ​អិ​ល​ធី​ឌី ដែល​បង្កើត ផ្សារ​ទំនើប​នៅ​រាជធានី​ដើម្បី​ភ្ជាប់ ក្រុម​កសិករ​ផលិត​បន្លែ​សុវត្ថិភាព​ពី​សហគមន៍​ផលិត​ផ្ទា ល់​មក​ដល់​រាជធានី​ភ្នំពេញ ។

គួរ​កត់​សម្គាល់ថា កម្ពុជា​ជា​ប្រទេស​កសិកម្ម ក៏​ប៉ុន្តែ​ក្នុង​មួយ​ឆ្នាំ​ៗ​កម្ពុជា​បាន​នាំ​ចូល បន្លែ​ពី​ក្រៅប្រទេស​រាប់​តោន និង​គិត​ជា​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​ផង​ដែរ ដើម្បី​មក​បំពេ ញ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ។ តែ​យ៉ាងណា​ក្ដី​កម្ពុជា​ក៏​បាន​នាំ​ចេញ​បន្លែស្រស់​ទៅ​កាន់​ទី ផ្សារ​មួយ​ចំនួន​ផង​ដែរ និង​មាន​ផលិតផល​ខ្លះ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ក្នុង សហគមន៍​អឺរ៉ុប​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ