ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច ស៊ុន​និ​ច និងម៉េ​ង កែវពេ​ជ្ជ​តា ផ្លោង​សម្តី​ដាក់​គ្នា​​លើ​បញ្ហា​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​អតីត​តារាចម្រៀង​ដ៏​ល្បីល្បាញ​នាង ទូច ស៊ុន​និ​ច បាន​ចេញ​មុខ​ឆ្លើយ​តប​ទៅ​កាន់​​តារាចម្រៀង​ជួរ​មុខ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ដោយសារ​ការ​រំលឹក​ឡើង​នូវ​រឿង​អតីតកាល​មួយ​ដែល​មានការ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​រក​ត្រូវ​រៀងៗខ្លួន​ ។ ទូច…

មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​អតីត​តារាចម្រៀង​ដ៏​ល្បីល្បាញ​នាង ទូច ស៊ុន​និ​ច បាន​ចេញ​មុខ​ឆ្លើយ​តប​ទៅ​កាន់​​តារាចម្រៀង​ជួរ​មុខ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ដោយសារ​ការ​រំលឹក​ឡើង​នូវ​រឿង​អតីតកាល​មួយ​ដែល​មានការ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​រក​ត្រូវ​រៀងៗខ្លួន​ ។

ទូច ស៊ុន​និ​ច បាន​ចេញ​ជា​សម្លេង​សារ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ ​បាន​ធ្វើការ​ចោទប្រកាន់​មក​លើ​ខ្លួន ​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ដែល ទូច ស៊ុន​និ​ច អះអាង​ថា នាង​យក​បទ​រៀមច្បង​(​ម៉េ​ង កែវ​ពេ​ជ្ជ​តា​)​មក​ច្រៀង​ដើម្បី​តោង​ល្បី​។ ឈរ​លើ​បញ្ហា​ខាងលើ​នេះ ទូច ស៊ុន​និ​ច បាន​ឆ្លើយ​តប​ថា «បង​ដា គាត់​បាន​លើក​ឡើង​តាំងពី​ខ្ញុំ​ទើប​អាយុ​បាន ៨-៩​ឆ្នាំ ទើបតែ​ប៉ិច​ពន្លក​ឡើង​ច្រៀង​ដំបូង គាត់​ថា​ខ្ញុំ​ក៏​ច្រៀង​តាម​គាត់ ច្រៀង​លំនាំ​តាម​បទ​គាត់ ហើយ​ចង់​ល្បី​តាម​គាត់​…!»​។

នាង​បញ្ជាក់​ថា កាល​ណោះ​នាង​ខ្ញុំ​បាន​ឡើង​ច្រៀង​បទ «​សូម​ពុក​វិល​វិញ​» ហើយ​រៀមច្បង​ថា នាង​ខ្ញុំ​ច្រៀង​តាម​ខ្លួន និង​ចង់​ល្បី​តាម​ខ្លួន​។ ចំពោះ​បញ្ហា​នេះ បើ​តាម​ទូច ស៊ុន​និ​ច កាល​ណោះ នាង​ខ្ញុំ​ទើបតែ​អាយុ​បាន ៨-៩​ឆ្នាំ អត់​ដែល​ស្គាល់​រៀមច្បង ម៉េ​ង កែវ ពេ​ជ្ជ​តា ជា​នរណា​ផង ដូច្នេះ បង​ថា​ខ្ញុំ​ច្រៀង​បទ «សូម​ពុក​វិល​វិញ​” នេះ​ថា ចង់​ល្បី​តាម​បង​ហ្នឹង ដូច​មិន​សម​ហេតុផល​សោះ​!»។

នា​​ង​ថា បទ «​សូម​ពុក​វិល​វិញ​» នេះ គឺជា​បទ​ដែល​លោកឪពុក​នាង​ខ្ញុំ​បាន​និពន្ធ​ដោយ​ផ្ទាល់ ហើយ​បើ​ទោះ​ត្រូវ​រៀមច្បង​ចោទ​ថា ឪពុក​កូន​ទាំង​ពីរ​នាក់​លួច​ចម្លង​បទ​របស់​ខ្លួន​នោះ កាលនោះ​នាង និង​ឪពុក មិន​ដែល​បាន​ស្ដាប់​បទ​ចម្រៀង​របស់​តារាចម្រៀង​រៀមច្បង​សោះ ព្រោះថា សម័យ​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ទាន់​រីក​ចម្រើន​ដូច​បច្ចុប្បន្ន​។ ​ដូច្នេះ​ហើយ នាង និង​ឪពុក​មិន​ដែល​បានលឺ​បទ​ចម្រៀង​របស់​រៀមច្បង ម៉េ​ង កែវ​ពេ​ជ្ជ​តា ទេ ប៉ុន្តែ​ច្បាស់​ណាស់​ថា បទ​នោះ គឺ​នាង​ឃើញ​លោកឪពុក​អង្គុយ​និពន្ធ​ខ្លួនឯង​ដោយ​ផ្ទាល់​។

យ៉ាងណា​ក៏​ដោយ ទូច ស៊ុន​និ​ច បាន​អះអាង​ថា ដើម​ឡើយ នាង​មិន​ចង់​ធ្វើការ​បកស្រាយ​អ្វី​ទេ ប៉ុន្តែ​មិន​អស់ចិត្ត​នឹង​ការ​អធិប្បាយ​របស់​រៀមច្បង​ថ្មី​ៗ​នេះ​ពាក់ព័ន្ធ​នឹង​ខ្លួន ទើប​សម្រេចចិត្ត​ចេញ​មុខ​និយាយ​ឲ្យ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​បានដឹង​ច្បាស់​សាច់​រឿង​ទាំងអស់​គ្នា​។ ជា​ការ​កត់សម្គាល់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើក​ឡើង​ពី ទូច ស៊ុ​និ​ច នា​ពេល​នេះ​រហូត​មក​ទល់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា នៅ​មិន​ទាន់​មាន​ការ​បកស្រាយ​ណាមួយ​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​បើ​សង្កេត​លើ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​បែ​ជា​បាន​បង្ហោះ​បទ​ចាស់​ដែល​នាង​បកស្រាយ ជាមួយនឹង​ការ​ភ្ជាប់​សារ​ក្នុង​ន័យ​ឆ្លើយ​តប​បែប​ប​ញ្ជិ​តប​ញ្ជៀ​ង​ពាក់ព័ន្ធ​បញ្ហា​មួយ​នេះ​។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​សារ​ថា ខ្ញុំ​មិន​ដែល​ផឹកទឹក​ភ្លេច​នឹក​ប្រភព​ដើម​ទេ ។ ការ​យក​បទ​គេ​ច្រៀង ទោះ​ក្នុង​កាលៈទេសៈ​ណា ក៏​ត្រូវ​ឆ្លៀត​បង្ហាញ​ឈ្មោះ​ម្ចាស់​ដើម ។ វា​មិន​ពិបាកធ្វើ​ទេ ។ ទាំងនេះ​អាច​បញ្ជាក់​ថា អ្នកជា​មនុស្ស​ចេះ​ដឹង មាន​កត្តញ្ញូ ។ ព្រះ​មិន​ជួយ​មនុស្ស​រមិលគុណ​ទេ !៕ ​

អត្ថបទសរសេរ ដោយ