ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហ៍​បែកញើស​ក្រលៀន​ខ្លាំង​មែន​ទេ? មកសាកវីធីងាយៗនេះ

3 ឆ្នាំ មុន

ក្រលៀន​ជា​ផ្នែក​មួយ​នៃ​រាង​កាយ​ដែល​ងាយ​នឹង​បែកញើស​ណាស់​។ ការ​បែកញើស​ក្រលៀន​អាច​ជា​បញ្ហា​គួរ​ឱ្យ​រំខាន​បំផុត​មួយ​ដែល​ផ្ដល់​អារម្មណ៍​មិន​ស្រួល​និង​មាន​ក្លិន​មិនល្អ ឬ​រមាស់ ហើយ​រោល​រលាក​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ឆាប់​បែកញើស​ក្រលៀន ៖ ១. ងូតទឹក​ឱ្យ​បាន​ទៀងទាត់…

ក្រលៀន​ជា​ផ្នែក​មួយ​នៃ​រាង​កាយ​ដែល​ងាយ​នឹង​បែកញើស​ណាស់​។ ការ​បែកញើស​ក្រលៀន​អាច​ជា​បញ្ហា​គួរ​ឱ្យ​រំខាន​បំផុត​មួយ​ដែល​ផ្ដល់​អារម្មណ៍​មិន​ស្រួល​និង​មាន​ក្លិន​មិនល្អ ឬ​រមាស់ ហើយ​រោល​រលាក​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ឆាប់​បែកញើស​ក្រលៀន ៖

១. ងូតទឹក​ឱ្យ​បាន​ទៀងទាត់

មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ត្រជាក់​ស្រស់ស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ងូតទឹក​ក៏​ជួយ​បន្ថយ​ការ​បែកញើស​ត្រង់​ក្រលៀន​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។

២. កុំ​ស្លៀកខោ​ក្នុង​រឹប​តឹង​ពេក

ដើម្បី​ទប់ស្កាត់​បញ្ហា​បែកញើស​ក្រលៀន​អ្នក​ក៏​គួរ​ជ្រើសរើស​ខោ​ក្នុង​ដែល​មាន​ទំហំ​សម​ល្មម​មិន​តឹង​ពេក ហើយ​ធ្វើ​ឡើង​ពី​កប្បាស​សុទ្ធ​។

៣. លាបម្សៅ Baking soda

នៅ​មុន​ពេល​អ្នក​ស្លៀកខោ​ក្នុង ចូរ​លាបម្សៅ Baking soda បន្តិច​ត្រង់​តំបន់​ក្រលៀន​។

៤. លាប​ទឹកខ្មេះ​ផ្លែ​ប៉ោម

លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ​ទឹក​ធម្មតា​ក្នុង​ចំនួន​សម​ល្មម​។ កូរ​ឱ្យ​សព្វ សឹម​លាប​ត្រង់​ក្រលៀន ហើយ​ទុក​ចោល​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​សិន​សឹម​លាង​សម្អាត​ចេញ ឬ​ងូត​ទឹកជា​ការ​ស្រេច​។

៥. លាបទឹក​ក្រូចឆ្មារ​ស្រស់

លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​ជាមួយ​ទឹក​ធម្មតា​ក្នុង​បរិមាណ​ស្មើគ្នា ឬ​ទឹក​ច្រើន​ជាង​ប្រសិនបើ​អ្នកមាន​ស្បែក​ឆាប់​ប្រតិកម្ម​។ កូរ​ឱ្យ​សព្វ សឹម​លាបទឹក​ល្បាយ​ត្រង់​ក្រលៀន​។ ទុក​ចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី សឹម​លាង​សម្អាត​ចេញ ឬ​ងូតទឹក​។

៦. ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់

ត្រូវ​ប្រាកដ​ថា​អ្នករក្សា​បាន​នូវ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាង​កាយ​ផង​ដែរ​ដើម្បី​ទប់ស្កាត់​បញ្ហា​បែកញើស​ខ្លាំង​ត្រង់​ក្រលៀន​។ ការ​ទទួលទាន​បាន​ច្រើន​គ្រប់គ្រាន់​ជួយ​រក្សា​សីតុណ្ហភាព​រាង​កាយ​និង​បញ្ចេញ​ចោល​នូវ​ជាតិពុល​ផ្សេង​ៗ​។ ជា​លទ្ធផល​ក្រពេញ​ញើស​មិន​ចាំបាច់​ត្រូវ​ធ្វើការ​ខ្លាំង​ជាង​ធម្មតា​ឡើយ​៕ ប្រភព ៖ Health.com.kh