ដើម្បី​រស់ ពៅ បញ្ញា​ពេជ្រ ប្រឹង​ហាត់​ប្រាណ​ទាំង​តឹងតែង ឃើញ​ហើយ​​អាណិត​(វីដេអូ)


រាជធានី​ភ្នំពេញ ៖ ស្ទើរ​ស្រក់​ទឹកភ្នែក ក្រោយ​ពេល​បាន​ទស្សនា​វី​ដេ​អូ​ដែល​អតីត​តារាចម្រៀង​អ​ភ័​ព្ទ ពៅ បញ្ញា​ពេជ្រ ខិតខំ​ប្រឹង​ស្ទុះស្ទារ​ព្យាយាម ខិតខំ​ធ្វើ​លំ​ហាត់ប្រាណ តាម​បង្គាប់​ពេទ្យ​។ វី​ដេ​អូ​នោះ ស្តែង​ឱ្យ​ឃើ ពី​ភាព​ខ្លោចផ្សា ដែល​នាង​ពិតជា​ចង់​រស់ ចង់​មានជីវិត​ដូច​ដើម លំបាក​កាយ​ចិត្ត​យ៉ា ខំ​សមាធិ ដើម្បី​ជីវិត​មាន​ថ្ងៃមួយ​។ ប៉ុន្តែ​ការ​រើបម្រះ​នោះ​នៅ​មិន​ទាន់​ប្រសើរ​១០០% បាន​ត្រឹមតែ​ជួយ​ខ្លះ​ៗ ដោយ ពៅ បញ្ញា​ពេជ្រ ហាក់​ខិតខំ​បន្ត​ទៀត​។

ពៅ បញ្ញា​ពេជ្រ មិន​ដែល​ដកថយ​ចុះចាញ់ អំពី​ជំងឺ​របស់​អ្នក​នាង​ឡើយ រមែង​ធ្វើ ឬ​អនុវត្ត​តាម​បទ​បញ្ជា​គ្រូពេទ្យ​ជា​ប្រចាំ​។ ច្រើន​ខែ​ឆ្នាំ​មក​ហើយ ពៅ បញ្ញា​ពេជ្រ រង​ការ​ពិកា ដោយ​ការ​បាញ់ប្រហារ​ធ្វើ​អោយ​ហ្វេ​ន​ៗ​អាណិត​នាង ហើយ​រមែង​បន់ស្រន់​ឱ្យ​នាង​ជា​ជា​និច្ច កុំ​អស់សង្ឃឹម​។

រូបភាព វី​ដេ​អូ ដែល​ផុស​មក​នោះ អំពី​កាយវិការ​ហាត់ប្រាណ​របស់ ពៅ បញ្ញា​ពេជ្រ បាន​ស បញ្ជាក់​​ថា នាង​ព្យាយាម​បំផុត​។ ជា​ពិសេស​មិត្ត​អ្នក​ទស្សនា​បានឃើញ​ហើយ​ក្តុកក្តួល​ខ្លោចផ្សា​ណាស់ ។ ចំណែក​ជន​ដៃដល់​ដែល​ដាច់​ចិត្ត​ធ្វើ​ទ​ង្វើ​នេះ​ដាក់​នាង​មិនដឹង​ក្នុង​ចិត្ត អាណិត​នាង​ដែរ​ឬ​អត់​ធម៌​ដដែល​ទេ? ក្រោយ​បាន​ទស្សនា ហ្វេ​ន​ៗ​បាន​ចូល​ខម​មិន ហើយ​មាន​តែ​ពាក្យ​ជូនពរ ឆាប់​ជា និង​កុំ​អស់សង្ឃឹម អ្នក​ណា​ធ្វើ​អ្នក​នោះ​ទទួល​។

ពៅ បញ្ញា​ពេជ្រ ក៏​បាន​សរសេរ​បង្ហោះ​ឱ្យ​គេ​ដឹង​រឿង​ចេញពី​ចិត្ត​នាង​ថា «​តើ​មាន​បងប្អូន​ប៉ុន្មាន​អ្នក​ដែល​បាន​មើល​ឡាយ​របស់ខ្ញុំ ដែល​និយាយ​អំពី​ការ​រស់នៅ​ប្រទេស​ថៃ ហើយ​ជួប​រឿងរ៉ាវ​ជា​ច្រើន ខ្ញុំ​ធ្លាប់​សន្យា​ថា នឹង​បង្ហាញ​រូប​ខ្ញុំ​ហាត់ប្រាណ​ឱ្យ​ឃើញ​។ ពី​មុន​ខ្ញុំ​ដើរ​មិន​បាន​មែន តែ​ខ្ញុំ​អាច​ហាត់​បាន​ច្រើន​យ៉ាង​!! ។

ពៅ បញ្ញា​ពេជ្រ ក៏​បាន​សរសេរ​បង្ហោះ​បន្ត​ថា តែ​ដោយសារ​រឿង​មួយ​មិន​គួរ​ឱ្យ​កើត​សោះ គេ​ធ្វើ​ឱ្យ​ខ្ញុំ​បាក់ឆ្អឹង​ជើង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​អាច​ហាត់​បាន​ច្រើន​យ៉ាងដូច​ដើម ចង់​ហាត់​ឈរ​ក៏​ឈរ​មិន​បាន ឈឺ​តែ​ទ្រាំ គ្រាន់​ចង់​បង្ហាញ​ពី​ជីវិត គឺ​បែប​នេះ តែ​សម្រេចចិត្ត​ថា មិន​ចងគំនុំ ឬ​កម្ម​ពៀរ​នឹង​អ្នក​ណា​ឡើយ គ្រប់យ៉ាង​ជា​រសជាតិ​ជីវិត​នាង​ខ្ញុំ​ទំ​រាំ​បាន​មក​លក់​អន​ឡាញ​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

បាន​បង្ហោះ​ដោយ Peou Panha Pich នៅ ច័ន្ទ 27 មេសា 2020
បាន​បង្ហោះ​ដោយ Peou Panha Pich នៅ ច័ន្ទ 27 មេសា 2020
Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ