ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ «​លុយ​» ប៉ះពាល់​ដល់​សុភមង្គល​អ្នក​យ៉ាងដូចម្តេច​ខ្លះ?

3 ឆ្នាំ មុន

ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ជុំវិញ​ពិភពលោក «​លុយ​» បាន​ក្លាយជា​បញ្ហា​ដែល​មនុស្ស​ជា​ច្រើន​គិតគូរ​ជា​រៀងរាល់ថ្ងៃ ។ ប៉ុន្តែ​តើ​លុយ​មាន​សារៈសំខាន់​សម្រាប់​សុភមង្គល​យ៉ាងដូចម្តេច​ខ្លះ? ចម្លើយ គឺ​ស្មុគស្មាញ​ណាស់ ។…

ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ជុំវិញ​ពិភពលោក «​លុយ​» បាន​ក្លាយជា​បញ្ហា​ដែល​មនុស្ស​ជា​ច្រើន​គិតគូរ​ជា​រៀងរាល់ថ្ងៃ ។ ប៉ុន្តែ​តើ​លុយ​មាន​សារៈសំខាន់​សម្រាប់​សុភមង្គល​យ៉ាងដូចម្តេច​ខ្លះ?

ចម្លើយ គឺ​ស្មុគស្មាញ​ណាស់ ។ ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​ព្យាយាម​ឆ្លើយ​សំណួរ​នេះ និង​យល់​ដឹង​បន្ថែម​ពី​ឥទ្ធិពល​របស់​លុយ​លើ​សុភមង្គល​ដែល​ត្រូវ​បាន​ឲ្យ​និយម​ន័យ​ថា​សុភមង្គល​ទាំង​ផ្លូវចិត្ត និង​ការ​ពេញចិត្ត​នឹង​ជីវិត ។

ការ​សិក្សា​មួយ​នៅ​ឆ្នាំ ២០១០ ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី Princeton បាន​រក​ឃើញ​ថា មនុស្ស​ភាគច្រើន​មាន​សុភមង្គល​កាន់តែ​ខ្លាំង​ពេល​ដែល​ពួក​គេ​រក​លុយ​បាន​កាន់តែ​ច្រើន​រហូត​ដល់​កម្រិត​ណាមួយ ។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា កម្រិត​នោះ គឺ​ប្រមាណ ៧៥,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក្នុង​មួយ​នាក់ ។ សុភមង្គល​ផ្លូវចិត្ត​មិនល្អ​ជាង​មុន​ទេ​ពេល​ដែល​ពួក​គេ​រក​ចំណូល​បាន​ច្រើន​ជាង ៧៥,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ការ​ពេញចិត្ត​នឹង​ជីវិត​បាន​ល្អ​ប្រសើរ​ឡើង ។

ការ​សិក្សា​មួយទៀត​នៅ​ឆ្នាំ ២០១៨ ដោយ Perdue University បាន​រក​ឃើញ​ថា ប្រាក់​ចំណូល​ល្អ​បំផុត​គឺ ៩៥,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំទៅ​វិញ​ដើម្បី​ទទួល​បាន​អារម្មណ៍​ពេញចិត្ត​នឹង​ជីវិត ។ តែ​ពេល​ដែល​មនុស្ស​រកបាន​ច្រើន​ជាង ១០៥,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សុភមង្គល​របស់​ពួក​គេ​បែរជា​ធ្លាក់​ចុះ​វិញ ។

យោង​ទៅ​តាម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា លុយ​មាន​សារៈសំខាន់​សម្រាប់​សុភមង្គល​មនុស្ស​ព្រោះ​មនុស្ស​ត្រូវការ​លុយ​សម្រាប់​តម្រូវការ​ចាំបាច់​ដូច​ជា​សម្រាប់​សេវា​សុខាភិបាល និង​លំនៅ​ដ្ឋា​ន​ដែល​មាន​សុវត្ថិភាព ។ ប្រសិនបើ​អ្នកធំ​ធាត់​ឡើង​ដោយ​មិន​មាន​ធនធាន​ដូច​ជា​អាហារ សម្លៀក​បំពាក់ ឬ​លំនៅ​ដ្ឋា​ន នោះ​ការ​មាន​លុយ​ច្រើន​ជាង​មុន​អាច​នឹង​ផ្លាស់​ប្តូរ​ជា​ច្រើន​ក្នុង​ជីវិត និង​សុភមង្គល​របស់​មនុស្ស ។

ប្រសិនបើ​អ្នក​ចង់​សប្បាយ​ចិត្តនឹង​ការងារ​របស់​អ្នក អ្នក​មិន​គួរ​រត់​តាម​លុយ​ទេ ។ ការងារ​របស់​អ្នក​គួរតែ​ផ្តល់​អត្ថន័យ និង​គោលដៅ​សម្រាប់​អ្នក​ច្រើន​ជាង ។ មិន​ត្រឹមតែ​វា​ជួយ​ឲ្យ​អ្នក​សប្បាយចិត្ត​ជាង​មុន​ទេ តែ​វា​ថែម​ទាំង​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​ថែម​ទៀត​ផង ។ ការ​ដែល​អ្នក​ចាយវាយ​លុយ​ក៏​អាច​ប៉ះពាល់​ដល់​សុភមង្គល​របស់​អ្នក​ដែរ ។ ប៉ុន្តែ​ការ​ចាយវាយ​លើ​សម្ភារៈ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​ទេ​ជា​ពិសេស​ពេល​ដែល​អ្នក​បាន​ទិញ​វា​មក​ហើយ ។ ផ្

ទុយ​មក​វិញ​ការ​ចាយវាយ​លើ​ការ​អភិវឌ្ឍន៍​ខ្លួន កសាង​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ និង​ចូលរួម​ដល់​សហគមន៍​អាច​ជួយ​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្តច្រើន​ជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ