យោគាវចរណាចម្រើនកម្មដ្ឋានរលឹកនូវពុទ្ធានុស្សតិជារឿយៗ នរជននោះរមែងជាអ្នកមានសេចក្ដីគោរព មានសេចក្ដីកោតក្រែងក្នុងព្រះសាស្ដា ទាំងបរិបូណ៌ដោយសទ្ធា សតិ បញ្ញា បរិបូណ៌ដោយបុណ្យ និងជាអ្នកសម្បូរដោយបីតិ ជាចិត្តរួចចាកទុក្ខសោកផងទាំងពួង ។
សរីរៈរបស់លោកដែលពុទ្ធគុណពាល់ត្រូវហើយរមែងមានសម្បុរល្អគួរដល់ការបូជានៃពុទ្ធបរិស័ទ ឯចិត្តរបស់លោករមែងបង្អោនទៅក្នុងពុទ្ធភូមិជាម្លប់ដ៏ត្រជាក់ ចំណែកចក្ខុរបស់លោហាក់បីដូចជាបានឃើញព្រះសាស្ដាគង់នៅក្នុងទីចំពោះមុខដ៏សែនសោមនស្សពេកក្រៃ ។
ដោយអានុភាពនៃការចម្រើនកម្មដ្ឋាននេះបើទោះជាលោកមិនទាន់បានសម្រេចគុណដ៏ក្រៃលែងក៏ដោយ ក៏រមែងមានសុគតិជាទីប្រព្រឹត្តទៅក្នុងលោកខាងមុខរួចហើយ ។
ហេតុនេះអ្នកមានបញ្ញាល្អ គប្បីធ្វើសេចក្ដីមិនប្រមាទក្នុងពុទ្ធានុស្សតិ ដែលមានអានុភាពច្រើនយ៉ាងនេះគ្រប់កាលចុះ ចិត្តនឹងត្រជាក់ដូចទឹកអម្រឹតពេញដោយបីតិជាប្រាកដ ។ នេះជាអានុភាពនៃការចម្រើននូវពុទ្ធានុស្សតិរមែងបានផលដូចពោលមកខាងលើនេះឯង ។ សាន សារិន
ចែករំលែកព័តមាននេះ