ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងចិនលក់កុំព្យូទ័រមួយកន្លែងភ្លើង​ស៊ី ហ្មត់ គិតជាប្រាក់ជាង៣០ម៉ឺន$

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​កុំ​ព្យូ​រ​ទ័​រ​ជាង​២០០​គ្រឿង ម៉ា​ស៊ីន​ព្រី​ន​ជាង​៦០​គ្រឿង ត្រូវ​ភ្លើងឆេះ​ខូច​ទាំងស្រុង​ កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ​ឧសភា ស្ថិត​ត្រង់​ចំណុច​ហាង​លក់​កុំព្យូទ័រ​របស់​ជនជាតិ​ចិន​មួយ​កន្លែង​យីហោ «កំ​ព្យូ​ទ័​រ​ខឹ​ហ្»វា…

ខេត្តព្រះសីហនុ ៖ ​កុំ​ព្យូ​រ​ទ័​រ​ជាង​២០០​គ្រឿង ម៉ា​ស៊ីន​ព្រី​ន​ជាង​៦០​គ្រឿង ត្រូវ​ភ្លើងឆេះ​ខូច​ទាំងស្រុង​ កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ​ឧសភា ស្ថិត​ត្រង់​ចំណុច​ហាង​លក់​កុំព្យូទ័រ​របស់​ជនជាតិ​ចិន​មួយ​កន្លែង​យីហោ «កំ​ព្យូ​ទ័​រ​ខឹ​ហ្»វា តាម​បណ្ដោយ​ផ្លូវ ឯករាជ្យ​ស្ថិត​ក្នុងភូមិ​០២ សង្កាត់​លេខ​០២​ន​ក្រុង​ និង​ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​ប្រភព​ព័ត៌មាននៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ​​គេ​ឃើញ​មាន​ជាង​ផ្សារ​ដែកនៅ​ក្បែរ​ផ្ទះ​កើតហេតុ​ខាងលើ ក្រោយមក​ ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​ស​ន្ធោសន្ធៅ ។ ហេតុ​ការ​ណ៍នេះ​ បណ្តាល​អោយ​ឆេះ​ខូចខាត​សម្ភារៈ កុំ​ព្យូ​រ​ទ័​រ​ជាង​២០០​គ្រឿង ម៉ា​ស៊ិ​ន​ព្រី​ន​ជាង​៦០​គ្រឿង សរុប​ជា​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​។

លោក​ឧត្តម​សេនី​យ៍​ត្រី ប៊ូ សុធី ស្នងការ​រង​ទទួល​ផែន​បង្ការ និងពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា ជុំវិញ​ករណី​អគ្គ​ិភ័យ​នេះ​ផង​ដែរ ក្នុង​យុទ្ធនាការ​ពន្លត់អគ្គីភ័យ​ខាងលើ​មានការ​អន្តរាគមន៍​ពី​រថយន្ត ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុចំនួន​០២​គ្រឿង រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​០២​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ចំនួន​០២​គ្រឿង សរុប​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៩គ្រឿង ​។

គិត​មក​ដល់​ម៉ោង​០៤​និង៣០​នាទី​រសៀល​ថ្ងៃ​ដដែលនេះ​ សមត្ថកិច្ច​បាន​បាញ់​ទឹក​ពន្លត់ទើប​គ្រប់គ្រង​ស្ថាន​ការណ៍បា​នរលត់ទាំងស្រុងវិញ​ ៕

អត្ថបទសរសេរ ដោយ