ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវការ​ពិនិត្យ​ទឹកនោម ប៉ុន្តែ​មិន​ឈឺ​នោម?

3 ឆ្នាំ មុន

អ្នក​ត្រូវការ​ពិនិត្យ​ទឹកនោម ប៉ុន្តែ​ចំ​ពេល​មិន​ឈឺ​នោម​តើ​មែន​ទេ? មិន​ពិបាក​ដោះស្រាយ​ឡើយ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ជួយ​ឱ្យ​ឈឺ​នោម ៖ ១. ដើរ​បន្តិច ការ​ដើរ​ចុះឡើង​មួយស្របក់​ក៏​អាច​ជួយ​ឱ្យ​ឈឺ​នោម​បាន​ផង​ដែរ​។ ហើយ​ការ​ឡើងជណ្ដើរ…

អ្នក​ត្រូវការ​ពិនិត្យ​ទឹកនោម ប៉ុន្តែ​ចំ​ពេល​មិន​ឈឺ​នោម​តើ​មែន​ទេ? មិន​ពិបាក​ដោះស្រាយ​ឡើយ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ជួយ​ឱ្យ​ឈឺ​នោម ៖

១. ដើរ​បន្តិច

ការ​ដើរ​ចុះឡើង​មួយស្របក់​ក៏​អាច​ជួយ​ឱ្យ​ឈឺ​នោម​បាន​ផង​ដែរ​។ ហើយ​ការ​ឡើងជណ្ដើរ ឬ​រត់​ត្រឹក​ៗ​ក៏​ជួយ​បាន​ដូច​គ្នា​។ កុំ​ភ្លេច​ដកដង្ហើម​វែង​ៗ​ជ្រៅ​ៗ​ផង​។

២. សម្រួល​អារម្មណ៍

ជំនួស​ឱ្យ​ការ​ធ្វើ​អ្វី​ទាំងអស់ អ្នក​អាច​នៅ​ស្ងៀម​មួយ​កន្លែង រួច​តាំង​អារម្មណ៍​ឱ្យ​ស្ងប់​ដោយ​បិទ​ភ្នែក​និង​ដកដង្ហើម​ចេញចូល​មួយ​ៗ​យឺត​ៗ​វែង​ៗ​ដើម្បី​បន្ថយ​សម្ពាធ​ខ្លះ ហើយ​អ្នក​នឹង​អាច​ឈឺ​នោម​។

៣. ទទួលទាន​ទឹក

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ថា​ការ​ទទួលទាន​ទឹក​ច្រើន​ៗ​អាច​ធ្វើ​ឱ្យ​ឈឺ​នោម​នៅ​រយៈពេល​ប៉ុន្មាន​នាទី​ក្រោយ​។ ទោះជា​យ៉ាងណា​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ថា​ការ​ទទួលទាន​ទឹក​ខណៈ​ពេល​ចង់ឱ្យ​ឈឺ​នោម​អាច​ជួយ​ឱ្យ​ឈឺ​នោម​កាន់តែ​ឆាប់រហ័ស​។

៤. ត្រាំ​ដៃ​ក្នុង​ទឹក

ការ​ប៉ះ​នឹង​ទឹក​ត្រជាក់​ក៏​អាច​រំញោច​ដល់​ផ្លោ​ក​នោម​ជួយ​ឱ្យ​ឈឺ​នោម​បាន​ផង​ដែរ​។

៤. អង្អែល​ផ្នែក​ខាងក្នុង​នៃ​ភ្លៅ

ខណៈ​ពេល​អង្គុយ​លើ​បង្គន់ ចូរ​អង្អែល​ភ្លៅ​ថ្នម​ៗ​។ ប្រើប្រាស់​តែ​ចុង​ម្រាមដៃ​បាន​ហើយ​ដើម្បី​អាច​ធ្វើ​ឱ្យ​ការ​អង្អែល​ម្ដង​ៗ​មាន​សភាព​ថ្នម​បំផុត​។

៥. ហិត​ប្រេង​ជី​អង្កាម

ការ​ហិតក្លិន​ប្រេង​ជី​អង្កាម​ក៏​អាច​ជួយ​ឱ្យ​ឈឺ​នោម​បាន​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​។ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​អ្នក​អាច​បន្តក់​ប្រេង​ជី​អង្កាម​ប៉ុន្មាន​ដំណក់​លើ​បង្គន់​៕ ប្រភព ៖ Health.com.kh