ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ជីក​កកាយ​ដី​ក្បែរ​ចិញ្ចើម​ផ្លូវ ស្រាប់​តែ​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​ដី

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ផ្ទុះ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ដែល​សេស​សល់​ពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​នាក់ និង​ខូចខាត​គ្រឿងចក្រ (​អេ​ស្កា​វ៉ា​ទ័​រ​) ១​គ្រឿង ខណៈ​ជន​រង​គ្រោះ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ក្បែរ​ចិញ្ចើម​ផ្លូវ ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​មីន​ផ្ទុះ​យ៉ាង​កក្រើក​រង​របួស​តែ​ម្តង…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ផ្ទុះ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ដែល​សេស​សល់​ពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​នាក់ និង​ខូចខាត​គ្រឿងចក្រ (​អេ​ស្កា​វ៉ា​ទ័​រ​) ១​គ្រឿង ខណៈ​ជន​រង​គ្រោះ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ក្បែរ​ចិញ្ចើម​ផ្លូវ ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​មីន​ផ្ទុះ​យ៉ាង​កក្រើក​រង​របួស​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​៤​និង​៤០​នាទី ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ចំការ​ខ្នុរ ស្ថិត​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ។

ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ ១- ឈ្មោះ ណា​រ៉ុ​ន តេ​ត្រា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ របួសធ្ងន់ រស់នៅ​ភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជា​អ្នកបើកបរ​គ្រឿងចក្រ (​អេ​ស្ការ​វ៉ា​ទ័​រ​) និង​២- ឈ្មោះ វង់ សំណាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រង​របួសធ្ងន់ ជា​ព្រូ​គ្រឿងចក្រ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ជា​កម្មករ​បើកបរ​អេ​ស្កា​វ៉ា​ទ័​រ បាន​ធ្វើការ​ស៊ី​ឈ្នួល​​ជីក​គាស់កកាយ និង​ឈូស​ឆាយ​ពង្រាបដី​ឱ្យ​ម្ចាស់​ចំការ​ម្នាក់​ឈ្មោះ នុ​ត សឿ​ន ជា​ម្ចាស់​សណ្ឋាគារ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ លុះ​មក​ដល់​ពេលវេលា​កើត​ហេតុ​ខាងលើ ក៏​ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​កប់​ក្នុង​ដី​ផ្ទុះ​យ៉ាង​កក្រើក បណ្តាល​ឱ្យ​រង​របួស​ទាំង​២​នាក់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ លោកស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​កើតហេតុ ឃើញ​ថា គ្រាប់​ដែល​ផ្ទុះ​នោះ គឺ​មាន​ចំនួន​១​គ្រាប់ និង​ឃើញ​មាន​គ្រាប់​ដែល​នៅ​សេស​សល់​លើ​ដី​ចំនួន​១​គ្រាប់​ទៀត​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​គ្រាប់​ទាំងនោះ គឺ​មន្ត្រី​ស៊ី​ម៉ាក់​បាន​ចុះ​មក​ទទួលយក​ទៅ​រក្សា​ទុក​។ ស្រប​ពេល​​នោះ​មន្ត្រី​ដោះ​មីន​ម្នាក់ (​ស៊ី​ម៉ាក់​) បានឱ្យ​ដឹង​ថា គ្រាប់​ដែល​នៅ​សេសសល់ គឺ​ប្រភេទ​គ្រាប់​៧៥​មី​លី​ម៉ែត្រ​ចំនួន​១​គ្រាប់ និង​បំណែក​គ្រាប់ DK៨២ ដែល​មាន​ផ្ទុក​រំសេវ​ចំនួន​១​គ្រាប់ និង​បាន​សន្និដ្ឋាន​ថា គ្រាប់​ដែល​ផ្ទុះ​នោះ​ក៏​ជា​ប្រភេទ​គ្រាប់ ៧៥​មី​លី​ម៉ែត្រ​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ