ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មេខ្យល់​ម្នាក់ បញ្ជូន​ទៅ​តុលាការ ករណី​នាំ​ពលក​ខ្មែរ​ឆ្លង​ដែន​ចូល​ថៃដោយ​ខុសច្បាប់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជា​មេខ្យល់​ម្នាក់ ពាក់ព័ន្ធ​នាំ​ពលក​ខ្មែរ​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ថៃ ត្រូវ​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០​នេះ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជា​មេខ្យល់​ម្នាក់ ពាក់ព័ន្ធ​នាំ​ពលក​ខ្មែរ​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ថៃ ត្រូវ​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០​នេះ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

លោក​វរសេនីយ៍ឯក បេន សំអាត់ អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ផ​ន មុត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ជា​មេខ្យល់ ត្រូវ​បាន​កម្លាំង​នគរបាល​វរ​សេនា​តូច ការពារ​ព្រំដែន​គោក​លេខ​៨១៥ ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​ទាប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ ប្រគល់​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ពី​បទ​លួច​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ចូល​ទៅ​ទឹកដី​ប្រទេស​ថៃ ត្រង់​ចំណុច​ភ្នំ​រូង ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

បើ​តាម​លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​យេ​ន​ឌ័​រ បាន​ឲ្យ​ដឹង​ដែរ​ថា តាម​ចម្លើយ​សារភាព​របស់ ជនសង្ស័យ ផ​ន មុត បាន អោយ​ដឹង​ថា ខ្លួន​និង​បក្សពួក​ចំនួន​០៣​នាក់​ទៀត ពិតជា​បាន​នាំ​មនុស្ស​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ថៃ ពិតប្រាកដ​មែន ហើយ​មនុស្ស​ដែល​ពួក​ខ្លួន​នាំ​ឆ្លង​ដែន​មាន​ចំនួន​ប្រហែល​១៥​នាក់ ។ មនុស្ស​ទាំង​១៥​នាក់​នេះ គឺ​មាន​បុរស​ឈ្មោះ ជាង អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ភ្នំ​រូង ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ជា​អ្នក​ឲ្យ​ពួក​គេ​នាំ​ចូល​ទៅ​ទឹកដី​ថៃ ដោយ​ឲ្យ​ប្រាក់​កម្រៃ ក្នុង​ម្នាក់ ៣០០​បាត (​បី​រយ​បាត​) ។

លោកស្រី​ស្នងការ​រង បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​របស់​ពលករ​ទាំងនោះ ប្រាប់​ថា ពួក​គាត់​ត្រូវ​បាន​គេ​នាំ​មក​ទម្លាក់​នៅ​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ចេញ​ទៅ​ប្រទេស​ថៃ ដោយ​គេ​យក​ម្នាក់​ក្នុង​តម្លៃ ៣,០០០​បាត (​បី​ពាន់​បាតប្រាក់​ថៃ​) ទៅ​ដល់​កន្លែងធ្វើការ ។

ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​ចម្លើយ​បំភ្លឺ​របស់​ពលក​ខ្មែរ ជនសង្ស័យ​ឈ្មោះ ផ​ន មុត ត្រូវ​បាន​នគរបាល​ជំនាញ​រៀបចំ​សណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

សូម​ជម្រាប​ដែរ​ថា សម្តេច​ក្រឡា ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​ទាំងអស់​ធ្វើការ​ទប់ស្កាត់​ការ​លួច​ឆ្លងកាត់​របស់​ពលករ​ខ្មែរ​ចូល​ទឹក​ប្រទេស​ថៃ​ព្រោះ​វា​ជា​អំពើ​ខុសច្បាប់ ហើយ​ជា​ករណី​ជួញដូរ​មនុស្ស​ផង​ដែរ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ