ប៉ូលិស​​​ក្រុង​ហុងកុង​​ ​បំបែកពួក​បាតុករ​ និង​ដាក់​ពង្រាយ​តាម​ច្រកចូល​សភា


ក្រុង​ហុងកុង ៖ ប៉ូលិស​ក្រុង​ហុងកុង​នា​ថ្ងៃ​ទី​២៧​ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ដើ់ម្បី​បំបែកពួក​បាតុករ ដែល​លើកគ្នា​តវ៉ា​ប្រឆាំង​គម្រោង​ច្បាប់​សន្តិ​ជាតិ ដែល​ចិន​ចង់​យក​មក​ប្រើ​សម្រាប់​ដែនដី​ពាក់កណ្ដាល​ស្វយ័ត​នោះ​។

មានការ​ប្រទូស្ត​រ៉ា​យ​គ្នា​ក្នុង​សង្កាត់​ហិរញ្ញវត្ថុ​ក្រុង​ហុងកុង ខណៈ​ប៉ូលិស​ប៉ុនប៉ង​បើកផ្លូវ​នានា ដែល​ពួក​បាតុករ​ដាក់​របាំង​រាំង​ខ្ទប់​។ ប៉ូលិស​ក៏​បាន​ឡោម​ព័ទ្ធ​ដែរ មនុស្ស​ច្រើន​នាក់​នៅ​តាម​វិ​ថី​នានា​នៃ​សង្កាត់​ពាណិជ្ជកម្ម​ទីក្រុង​នោះ ហើយ​ដាក់​ពង្រាយ​កម្លាំង​ជា​ច្រើន នៅ​តាម​បណ្ដា​ច្រកចូល​សភា។ ពួក​អ្នក​តវ៉ា​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ទៀត​ប្រឆាំង​គម្រោង​ច្បាប់​នោះ ដែល​សំដៅដាក់​ទោស​ឧក្រិដ្ឋ ចំពោះ​ការ​មិន​គោរព​ភ្លេងជាតិ​និង​ទង់ជាតិ​ចិន​។

ពួក​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ពេល​មាន​វិបត្តិ​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​រាលដាល​វីរុស​COVID-19 បាន​បន្ថយ​សកម្មភាព​ពួក​គេ តែ​ចាប់ពី​ស​ប្ដា​ហ៍​មុន​មក បាន​លើកគ្នា​ធ្វើ​បាតុកម្ម​ជា​ថ្មី​ដែល​លើក​នេះ មានមុខ​ព្រួញ​ប្រឆាំង​គម្រោង​ច្បាប់​ថ្មី​របស់​ចិន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ