ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកទោស​ជា​​៩០០​នាក់ត្រូវ​ដោះ​លែង ដើម្បី​​ពន្យារពេល​បទ​ឈប់​បា.ញ់​គ្នា​៣​ថ្ងៃ

3 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ រដ្ឋាភិបាល​អា​ហ្វហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ទី​២៦ ឧសភា បាន​ដោះ​លែងអ្នកទោស​តា​លី​បង់​ប្រមាណ​ជា​៩០០​នាក់ ដោយ​សង្ឃឹម​លើកទឹកចិត្ត​ពួក​បះបោរ​ឲ្យ​ពន្យារពេល​បទ​ឈប់​បាញ់​គ្នា​៣​ថ្ងៃ ដែល​ពួក​គេ​បាន​ប្រកាស​ក្នុង​ទូ​ទាំង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ត្រូវ​ផុត​ចុង​ថ្ងៃ​ទី​២៦ ឧសភា​នោះ…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ រដ្ឋាភិបាល​អា​ហ្វហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ទី​២៦ ឧសភា បាន​ដោះ​លែង
អ្នកទោស​តា​លី​បង់​ប្រមាណ​ជា​៩០០​នាក់ ដោយ​សង្ឃឹម​លើកទឹកចិត្ត​ពួក​បះបោរ​ឲ្យ​ពន្យារពេល​បទ​ឈប់​បាញ់​គ្នា​៣​ថ្ងៃ ដែល​ពួក​គេ​បាន​ប្រកាស​ក្នុង​ទូ​ទាំង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ត្រូវ​ផុត​ចុង​ថ្ងៃ​ទី​២៦ ឧសភា​នោះ ។

បណ្ដា​អ្នកទោស​តា​លី​បង់​ត្រូវ​ដោះ​លែង​បានបង្ហាញ​ចំពោះ​បណ្ដា​អ្នកកាសែត​ពេល​ពួក​គេ​ចាក​ចេញពី​ពន្ធ​គារ​ក្រុង​បា​ហ្ក្រា​ម​ចម្ងាយ​ប្រមាណ​ជា៦០​គីឡូម៉ែត្រ​ពី​ក្រុង​កា​ប៊ុល ។ សរុប​អ្នកទោស
តា​លី​បង់​ប្រមាណ​ជា​៩០០​នាក់ ត្រូវ​បាន​ដោះ​លែងកាលពី​ថ្ងៃ​ទី​២៦ ឧសភា ។

ក្រុមប្រឹក្សាសន្តិសុខ​ជាតិប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ពី​ការ​ដោះ​លែង​ពួក​បះបោរ​ក្នុង​ចំនួន​ច្រើន​សំដៅ​ជម្រុញ​បុព្វហេតុ​សន្តិភាព​ក្នុង​នោះ​មានការ​បន្ត​បទ​ឈប់​បាញ់​គ្នា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ