អ្នកកំពង់ស្ពឺទិញភេសជ្ជៈប៉ូវកម្លាំង វើក WURKZ មួយកំប៉ុងថាទុកប៉ូវប្រពន្ធ គាស់ឆាច់ចេញ ៥០លាន ប៉ូវកម្លាំងចិត្តពេញមួយផ្ទះ


ដោយចង់យកចិត្តភរិយាដែលមកពីធ្វើការហត់នឿយលោក សេង ស្រីទូច បានទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ១កំប៉ុង ទុកឱ្យភរិយា ពេលគាស់ឈ្នះទឹកប្រាក់ ៥០លានរៀលភ្លាមៗផ្អើលអស់អ្នកភូមិគង្រុត ឃុំពាំងល្វា ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។
លោកបានរៀបរាប់ពីការឈ្នះនេះថា ៖ «កាលពីថ្ងៃសៅរ៍ ទី ២៣ ម៉ោងប្រហែល ៦ល្ងាច ប្រពន្ធខ្ញុំទើបចេញពីធ្វើការរោងចក្រ ខ្ញុំឃើញគាត់ហត់ក៏ទិញវើក WURKZ ទុកឱ្យគាត់ ១កំប៉ុង ។ ខ្ញុំក៏បានគាស់មុននឹងហុចឱ្យគាត់ ដល់តែសំឡឹងក្រវិលកំប៉ុងស្រាប់តែឃើញគេដាក់ ៥០លាន ។ ខ្ញុំអររំភើប រត់មកឱបប្រពន្ធ ទឹកភ្នែករលីងរលោងទាំងពីរនាក់ទាំងល្ងាចផ្អើលអស់អ្នកភូមិជាប់ៗគ្នានោះទៀត» ។

លោកបន្តថា ៖ «ល្មមដល់ពេលដែលខ្ញុំផ្តល់សុភមង្គលថ្មីមួយបែបផ្សេងដោយមានផ្ទះល្មមសម្រាប់គ្រួសារជាទីស្រលាញ់ហ្នឹងគេហើយ ។ ខ្ញុំតែងតែហៅរកសំណាងរហូត រហូតដល់មានថ្ងៃនេះសំណាងពិតជាមើលមិនឃើញមែន» ។

ជាបុគ្គលិកអង្គការមួយដែលជួយឧបត្ថម្ភដល់ក្មេងៗនៅស្រុកឧត្តុង្គរូបនេះនឹងយកទឹកប្រាក់ ៥០លានរៀលដើម្បីសាងសង់ផ្ទះល្មមមួយសម្រាប់គ្រួសារតូចរបស់គាត់ ព្រោះសព្វថ្ងៃលោក និង ក្រុមគ្រួសារស្នាក់នៅក្រោមដំបូលផ្ទះតូចចង្អៀតមួយប៉ុណ្ណោះ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ