ពលរដ្ឋ៣គ្រួសារជាអតីតប៉ូលិសព្រហ្មទណ្ឌកំរិតធ្ងន់តវ៉ារឿងកាត់ដីមិនស្មើភាពគ្នា (មានវីដេអូ)
- សៀមរាប
ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋចំនួន៣គ្រួសារដែលជាអតីត ប៉ូលិសព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប ដែលរស់នៅលើដីកេរដូនតាតាំងពីអំឡុងឆ្នាំ១៩៧៩ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប បានស្នើដល់អាជ្ញាធរជំនាញពាក់ព័ន្ធទាំងអស់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ផង ខណ:ផ្ទះពួកគាត់ត្រូវបានខាងអាជ្ញាធរក្រុងឱ្យពួកគាត់ធ្វើការរុះរើ ផ្នែកខាងមុខផ្ទះចំនួនជាង៨ម៉ែត្រ ដើម្បីបើកផ្លូវ ប៉ុន្តែឱ្យរុះរើបើកផ្លូវតែចំនួន៣ផ្ទះបងប្អូនរបស់ពួកគាត់ប៉ុណ្ណោះ ហើយផ្ទះដែលត្រូវរុះរើផ្លូវបើកមានចំនួន១៦គ្រួសារ ។

ចំណែករបងផ្ទះរបស់លោក ឃឹម ប៊ុនសុង អតីតអភិបាលខេត្ត ដែលនៅទល់មុខផ្ទះរបស់ពួកគាត់ បែរជាខាងអាជ្ញាធរក្រុងមិនព្រមបង្ខំឱ្យរុះរើ ដូចពួកគាត់នោះទេ ហើយពួកគាត់បានលើកឡើងថា ចំពោះការឱ្យរុះរើ គឺមិនជំទាស់ទៅនឹងការរុះរើរបស់អាជ្ញាធរនោះទេ តែសូមឱ្យមានតម្លាភាពទាំងសងខាង។

ពួកគាត់បានលើកឡើងថា ដោយហេតុថា ឱ្យរើតែខាងផ្ទះរបស់ពួកគាត់៦ម៉ែត្រ បើរើ៣ម៉ែត្រម្ខាងម្នាក់ ពួកគាត់មិនជំទាស់អ្វីនោះឡើយ ៕











































ចែករំលែកព័តមាននេះ