ចាប់ខ្លួនតា​យកជំពាមកៅស៊ូបាញ់ភ្នែក​យាយ​រង​របួស​ធ្ងន់


ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ស្រុក​ភ្នំស្រុក​បាន​ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​រហូត​ប្រើ​ហិ​ង្សា យក​ជំ​ពាម​កៅស៊ូ​បាញ់​ប្រពន្ធ​ចំ​ភ្នែក​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ​ការ​ឈ្លោះ​គ្នា​រវាង​ប្តី​ប្រពន្ធ​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៦យប់ថ្ងៃ​ទី​២៥ ​ឧសភា ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្ម​ខាងត្បូង ឃុំ​ប៉ោយ​ចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។

លោក​អនុសេនីយ៍ទោ ឡុ​ង ស៊ី​ដា នាយ​ប៉ុស្តិ៍​ប៉ោយ​ចារ​បាន​ឲ្យ​ដឹង​ថា​ ​ជន​បង្ក​ជា​ប្តី​មានឈ្មោះ ញ៉ិ​ប ញ៉ែ​ម ភេទប្រុស អាយុ​៦៧​ឆ្នាំ ចំណែក​ប្រពន្ធ​មានឈ្មោះ ណ​ក់ ហេវ ភេទ អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​ថ្ម​ខាងត្បូង ឃុំ​ប៉ោយ​ចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក​អនុសេនីយ៍ទោ ឡុ​ង ស៊ី​ដា បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ​ជន​បង្ក​ជា​ប្តី​បាន​មក​ពី​ផឹកស្រា​ស្រវឹង​ជោកមក​ដល់​ផ្ទះ ​ក៏​បាន​រករឿង​ប្រពន្ធ​ដោយ​អំណាច​ជាតិ​សុ​រ៉ា​ចូល​ពោះ​និយាយ​ស្តាប់​គ្នា​មិន​បាន ក៏​ឈាន​ដល់​បង្ក​ហិង្សា​ប្តី​បាន យក​ជំ​ពាម​កៅស៊ូ​បាញ់​ទៅ​លើ​ប្រពន្ធ ត្រូវ​ចំ​គ្រាប់ភ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​របួសធ្ងន់​បែក​គ្រាប់ ។​

ក្រោយ​ពី​កើតហេតុ​ ហើយ​អ្នក​ជិតខាង​បាន​ដឹក​តាម​រថយន្ត បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន ស្រុក​មង្គល​បូ​រី ដើម្បី​សង្គ្រោះ​បន្ទាន់​។​ ចំណែក​ជន​បង្កហេតុ​ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នឹង​កម្លាំង​ប៉ុស្តិ៍​ប៉ោយ​ចារ​ចុះ​បង្ក្រាប​ឃាត់ខ្លួន​បាន​នាំ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក និង​កសាង​សំណុំរឿង​មក​ស្នងការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​បន្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕

Facebook Google Twitter Email

Live

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ