កូរ៉េ​ខាងត្បូង​ប្រុង​នឹង​បើក​សាលារៀន ២០០​កន្លែង​វិញ តែ​ត្រូវ​រំសាយ


ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា អាជ្ញាធរ​ផ្នែក​អប់រំ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង បាន​និយាយ​ថា សាលារៀន​ជិត​២០០​កន្លែង នៅ​ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល​ខាងត្បូង និង​ខេត្ត​ហ្គី​ង​សាង​ខាងជើង របស់​ប្រទេស​នេះ នឹង​ពន្យារពេល​បើក​សាលារៀន​ឡើង​វិញ ដែល​វា​ខុស​នឹង​ការ​គ្រោងទុក​ថា នឹង​ចាប់​បើក​វិញ​នៅ​ថ្ងៃ​ពុធ​នេះ​។

ការិយាល័យ​អប់រំ​ក្រុង​សេ​អ៊ូ​ល បាន​និយាយ​ថា សាលា​បឋម​សិក្សា​ចំនួន​៧ និង​សា​លាម​ត្តេ​យ្យ​ចំនួន​៥ ត្រូវ​លើក​កាលបរិច្ឆេទ​ចាប់ផ្តើម​បើក​ឡើង​វិញ ដោយសារ​តែ​សិស្ស​អាយុ​៦​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​ធ្វើតេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​។ សាលារៀន​ដែល​រង​ផល​ប៉ះពាល់​ភាគច្រើន​ផ្សេង​ទៀត នឹង​បើក​នៅ​ថ្ងៃ​ទី​១ ខែមិថុនា ខាង​មុខ​នេះ​។

ការិយាល័យ​អប់រំ​នៅ​ខេត្ត​ហ្គី​ង​សាង​ខាងជើង បាន​ប្រកាស​ថា សាលារៀន​ចំនួន ១៨២​កន្លែង រួម​ទាំង​សា​លាម​ត្ដេ​យ្យ សាលា​បឋម និង​អនុ​វិទ្យាល័យ នៅ​ក្នុង​ខេត្ត​នេះ ក៏​នឹង​បើក​ផង​ដែរ នៅ​ថ្ងៃ​ទី​១ ខែមិថុនា ពីព្រោះ​គ្រូ​សា​លាម​ត្តេ​យ្យ​ម្នាក់ បាន​ធ្វើតេស្ត​រក​ឃើញ​កូ​វី​ដ​១៩ នៅ​កាលពី​ថ្ងៃ​ច័ន្ទ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ ប្រទេស​កូរ៉េ​ខាងត្បូង មាន​ករណី​កូ​វី​ដ​សរុប ១១,២៦៥​ករណី ករណី​រក​ឃើញ​ថ្មី ៤០​ករណី ករណី​បាត់បង់​ជីវិត​សរុប ២៦៩​ករណី និង ករណី​ជា​សះស្បើយ​សរុប ១០,២៩៥​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ