ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Mark Cuban ប្រាប់​ពី​មូលហេតុ​ក្លាយជា​មហាសេដ្ឋី​បន្ទាប់​ពី​បាត់បង់​ការងារ

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ជា​មហាសេដ្ឋី​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​នៅ​សហរដ្ឋអាមេរិក និង​ជា​អាជីវករ​ដ៏​ជោគជ័យ​មួយ​រូប​ផង​ដែរ ។ សហគ្រិន​ដែល​មាន​អាយុ ៦១​ឆ្នាំ​នេះ​ជា​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជា​ច្រើន…

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ជា​មហាសេដ្ឋី​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​នៅ​សហរដ្ឋអាមេរិក និង​ជា​អាជីវករ​ដ៏​ជោគជ័យ​មួយ​រូប​ផង​ដែរ ។ សហគ្រិន​ដែល​មាន​អាយុ ៦១​ឆ្នាំ​នេះ​ជា​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជា​ច្រើន និង​មានទ្រព្យ​សម្បត្តិ​រួម ៤.៣​ប៊ី​លាន​ដុល្លារ​បើ​យោង​ទៅ​តាម Forbes​។ប៉ុន្តែ​មុន​ពេល​មាន​ថ្ងៃនេះ លោក​បាន​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​ដែល​រួម​មានការ​បាត់បង់​ការងារ​ម្តង​ហើយ​ម្តងទៀត​ជាដើម ។

លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Indiana University ក្នុង​ឆ្នាំ ១៩៨១ និង​ចេញ​ទៅ​ធ្វើការ​ឲ្យ​ធនាគារ Mellon Bank ។ ពេល​នោះ​លោក​បាន​ចាប់ផ្តើម​កម្មវិធី​មួយ​ដែល​ប្រមូលផ្តុំ​បុគ្គលិក​ថ្មី​ៗ និង​នាយក​មានបទពិសោធន៍​ច្រើន​មក​ជជែក​គ្នា ប៉ុន្តែ​ចៅហ្វាយ​របស់​លោក​មិន​ពេញចិត្ត​នឹង​ការ​ផ្តួចផ្តើម​នេះ​ទេ និង​បាន​ប្រាប់​ថា​ប្រសិនបើ​លោក​ទៅ​ជិត​ចៅហ្វាយ​របស់​លោក លោក​នឹង​មានរឿង​ធំ ។

ដោយហេតុ​ដូចនេះ​ទើប​លោក​បាន​លាឈប់ និង​ចេញ​ទៅ​ធ្វើការ​ឲ្យ Tronics 2000 មុន​នឹង​ប្តូរ​ទៅ​រស់នៅ​ក្នុង​អា​ផាត​មិន​មួយ​ជាមួយ​មនុស្ស ៥​នាក់​ទៀត ។ ពេល​នោះ​លោក​មាន​អាយុ ២៤​ឆ្នាំ និង​មិន​មាន​លុយ​ក្នុង​ខ្លួន​ទេ ។ លោក​បាន​សម្រេចចិត្ត​ចាប់ផ្តើម​អាជីវកម្ម​ខ្លួនឯង​មួយ​លក់​ម្សៅ​ទឹកដោះគោ​តែ​វា​មិន​អាច​ដំណើរការ​បាន​យូរ​ឡើយ ។
បន្ទាប់​មក​លោក​បាន​ទៅ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​បង្កើត Software សម្រាប់​កុំព្យូទ័រ​មួយ​ឈ្មោះ​ថា Your Busniess Software ដែល​អនុញ្ញាត​ឲ្យ​លោក​រកបាន​ប្រមាណ ១៨,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ ប៉ុន្តែ​លោក​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្រុមហ៊ុន​ព្រោះ​លោក​មិន​ស្តាប់​បញ្ជា​របស់​ចៅហ្វាយ ។

បទ​ពិសោធន៍​មួយ​នេះ​ប្រៀប​បានជា​ជំហាន​ដំបូង​ក្នុង​ជីវិត​ជា​អាជីវករ​របស់​លោក ឃ្យូ​បេន ។ លោក​បាន​សម្រេចចិត្ត​ចាប់ផ្តើម​ក្រុមហ៊ុន​ផ្តល់​ទីប្រឹក្សា​ផ្នែក​កុំព្យូទ័រ​មួយ​ឈ្មោះ​ថា MicroSolutions ដែល​លោក​បាន​លក់​ឲ្យ​ទៅ CompuServe ក្នុង​តម្លៃ ៦​លាន​ដុល្លារ ។
បន្ទាប់​ពី​នោះ​មក លោក​បាន​ចាប់ផ្តើម Broadcast.com ដែល Yahoo បាន​ទិញ​ក្នុង​ឆ្នាំ ១៩៩៩ ក្នុង​តម្លៃ ៥.៧​លាន​ដុល្លារ ។

លោក​បាន​សរសេរ​ក្នុង​សៀវភៅ​ដែល​បាន​ចេញផ្សាយ​កាលពី​ឆ្នាំ ២០១១ របស់​លោក​ក្រោម​ចំណងជើង​ថា “How to Win at Sport of Business” ថា «​ចំនួន​នៃ​ការ​បរាជ័យ​របស់​អ្នក​មិន​សំខាន់​ទេ ។ ក្នុង​ពិភពលោក​អាជីវកម្ម ដើម្បី​ជោគជ័យ​អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​ត្រូវ​តែ​ម្តង​ប៉ុណ្ណោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ