ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះធម៌​តែង​រស់នៅ​ប្រាកដ​ប្រចាំ​លោក

3 ឆ្នាំ មុន

ពាក្យ​ថា​ធម៌​ជាស​ភាវៈ​ឥត​រូប ដោយហេតុ​ថា​ជា​ច្បាប់​សម្រាប់​ជឿ​កាន់ សម្រាប់​ប្រព្រឹត្ត ដើម្បី​សេចក្តី​ស្ងប់ ឬ​លាង​ជម្រះ​បោសសម្អាត​កិលេស​ក្នុង​ខន្ធ​សន្តាន​របស់​សត្វលោក​ឲ្យ​ជ្រះ​ស្អាត ឲ្យ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ស្ងប់រម្ងាប់ ។ មួយទៀត​ពាក្យ​ថា​ធម៌​បាន​ដល់​សភាវៈ​ឥត​រូប​មាន​តែ​នាម ដែល​ចាប់កំណើត​រស់នៅ​ក្នុង​លោក​សម្រាប់​ដឹង​បាន​ដោយ​អាស្រ័យ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះ​អង្គ​បានឃើញ​ច្បាស់ ហើយ​ទ្រង់​បាន​សម្ដែង​ស្រាវជ្រាវ​ប្រកាស​ចំពោះ​សត្វលោក…

ពាក្យ​ថា​ធម៌​ជាស​ភាវៈ​ឥត​រូប ដោយហេតុ​ថា​ជា​ច្បាប់​សម្រាប់​ជឿ​កាន់ សម្រាប់​ប្រព្រឹត្ត ដើម្បី​សេចក្តី​ស្ងប់ ឬ​លាង​ជម្រះ​បោសសម្អាត​កិលេស​ក្នុង​ខន្ធ​សន្តាន​របស់​សត្វលោក​ឲ្យ​ជ្រះ​ស្អាត ឲ្យ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ស្ងប់រម្ងាប់ ។

មួយទៀត​ពាក្យ​ថា​ធម៌​បាន​ដល់​សភាវៈ​ឥត​រូប​មាន​តែ​នាម ដែល​ចាប់កំណើត​រស់នៅ​ក្នុង​លោក​សម្រាប់​ដឹង​បាន​ដោយ​អាស្រ័យ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះ​អង្គ​បានឃើញ​ច្បាស់ ហើយ​ទ្រង់​បាន​សម្ដែង​ស្រាវជ្រាវ​ប្រកាស​ចំពោះ​សត្វលោក ដើម្បី​ឲ្យ​សត្វ​ប្រតិបត្តិ​តាម​នឹង​បាន​មគ្គផល​ទៅ​តាម​ឧបនិស្ស័យ​របស់​ខ្លួន ។

ជា​រួម​មក​ពាក្យ​ថា​ធម៌​សំដៅយក​ទាំង​សេចក្ដី​ល្អ ទាំង​សេចក្ដី​អាក្រក់ ទាំង​បុណ្យ​ទាំង​បាប គុណ​ទោស ទាំង​មគ្គផល​និព្វាន ព្រោះ​សភាវៈ​ទាំងនេះ តែង​រស់នៅ​ប្រាកដ​ប្រចាំ​លោក មិន​អាច​វិនាស​ចាក​លោក ដោយ​អន្តរាយ​ណាមួយ​បាន​ឡើយ សូ​ម្បី​លោកធាតុ​ទាំងមូល​ត្រូវ​ភ្លើង​ឆេះ ក៏​មិន​អាច​សាបសូន្យ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ