ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ខ្លះ​ជា​អ្នក​ឈ្នះ​ពេល​សេដ្ឋកិច្ច​មាន​វិបត្តិ ?

3 ឆ្នាំ មុន

ក្នុង​ពេល​ដែល​មនុស្ស​ជុំវិញ​ពិភពលោក​កំពុង​តែ​ព្យាយាម​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​បង្ក​ដោយ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ មហាសេដ្ឋី​បែរជា​កំពុង​ប្រមូល​លុយ​ទៅ​វិញ ។ យោង​ទៅ​តាម​របាយការណ៍​មួយ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ និង Americans For Tax Fairness…

ក្នុង​ពេល​ដែល​មនុស្ស​ជុំវិញ​ពិភពលោក​កំពុង​តែ​ព្យាយាម​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​បង្ក​ដោយ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ មហាសេដ្ឋី​បែរជា​កំពុង​ប្រមូល​លុយ​ទៅ​វិញ ។ យោង​ទៅ​តាម​របាយការណ៍​មួយ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ និង Americans For Tax Fairness បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​ដល់​ទៅ ៤០០​ប៊ី​លាន​ដុល្លារ​ក្នុង​កំឡុង​ពី​ថ្ងៃ​ទី ១៨ ខែ​មិ​នា ដល់​ថ្ងៃ​ទី ១៩​ខែឧសភា​កន្លង​មកនេះ ។

កំណើន​នៃ​តម្រូវការ​សម្រាប់​ផលិតផល​លក់​អន​ឡាញ​បាន​ជួយ​បង្កើន​ទ្រព្យសម្បត្តិ​សរុប​របស់​លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដល់​ទៅ ៣០% មក​ស្មើ ១៤៨​ប៊ី​លាន​ដុល្លារ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ មហាសេដ្ឋី​ដទៃ​ដូច​ជា​លោក​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) និង​លោក វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ក៏​មើលឃើញ​ទ្រព្យសម្បត្តិ​កើនឡើង​ក្នុង​កំឡុង​ពេល​នោះ​ដែរ ។

យោង​ទៅ​តាម Forbes បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ មិន​បង្ក​ការ​ប៉ះពាល់​ច្រើន​ដល់​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​សម្រាប់​ទេ ហើយ​ពួក​គេ​ក៏​មិន​មានឱកាស​បាត់បង់​ការងារ​ខ្ពស់​ដែរ​បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប ។ មាន​ន័យ​ថា ស្ថាន​ការ​បច្ចុប្បន្ន​កំពុង​តែ​បង្កើន​វិសមភាព​រវាង​អ្នកមាន និង​អ្នកក្រ​ក្នុង​សង្គម ។

អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ភាគច្រើន​ជា​អ្នក​ឈ្នះ​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មាន​វិបត្តិ ។ បន្ទាប់​ពី​ឆ្លង​ផុត​វិបត្តិ​សេដ្ឋកិច្ច​ហើយ វិសមភាព​ទ្រព្យសម្បត្តិ និង​ប្រាក់​ចំណូល​កើនឡើង ។ អ្នក​ដែល​ក្រីក្រ និង​ជាប់បំណុល​ជា​អ្នក​ដែល​ជួប​ប្រទះ​បញ្ហា​ច្រើន​ជាងគេ ហើយ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​កូ​វី​ដ ១៩​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ស្រ​ដៀង​គ្នា​ដែរ ។

ដូច្នេះ អ្នក​ឈ្នះ​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មាន​វិបត្តិ​ជា​មនុស្ស​ដែល​អាច​រក្សា​ការងារ​របស់​ពួក​គេ​បាន អាច​ធ្វើការ​ពី​ផ្ទះ និង​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​សេះសល់​ច្រើន​សម្រាប់​ពេល​ដែល​ត្រូវការ​ចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ