«​ល្អាង​ភ្នំ​ប្រាក់​» ទេសភាព​ធម្មជាតិ​ស្រស់​​ស្អាត​ពិត​ៗ តែ​មិន​ទាន់​ការ​អភិ​វឌ្ឍន៍


ខេត្តស្ទឹងត្រែង ៖ «​ល្អាង​ភ្នំ​ប្រាក់​» ស្ថិត​នៅ​ភូមិ​វើ​ន​សៀន ប៉ែក​ខាងត្បូង​ក្នុង​ដែល​ដី​រដ្ឋបាល​ឃុំ​អូរ​ស្វាយ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​។ តំបន់​នោះ ត្រូវ​គេ​សង្កេត​ឃើញ​នូវ​សក្តានុពល​ដែល​អាច​បង្កើត​​ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​គួរ​ឱ្យ​ទាក់ទាញ ហើយ​បច្ចុប្បន្ន​ក៏​មាន​ភ្ញៀវ​ទេសចរណ៍​មាន​ចំណាប់អារម្មណ៍​ចង់​ទស្សនា​ច្រើន​ផង​ដែរ​។

លោក សន រ៉ែ​ន ប្រជាពលរដ្ឋ​នៅ​ភូមិ​វ៉ើ​ន​សៀន ឃុំ​អូរ​ស្វាយ បាន​លើក​ឡើង​ថា កន្លង​មក សហ​គមន៍​ទេសចរណ៍​នៅ​ឃុំ​នេះ បាន​ទទូច​សុំ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​តំបន់​ធម្មជាតិ​មួយ​នេះ តែ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មិន​បាន​រៀបចំ​សោះ​។

លោក​អះអាង​ថា បើ​មាន​គណៈកម្មការ​ដឹកនាំ​រៀបចំ​បង្កើត​តំបន់​អេកូ​ទេសចរណ៍​ល្អាង​ភ្នំ​ប្រាក់​នេះ ប្រជាពលរដ្ឋ​ក្នុងភូមិ នឹង​នាំ​គ្នា​គាំទ្រ​ទាំងស្រុង ដោយសារ​ពួក​គាត់​ចង់​ឲ្យ​មាន​តំបន់​អេកូ​ទេស​ចរណ៍​ក្នុងភូមិ ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ ផ្នែក​ជីវភាព​រស់នៅ ឈប់​ពឹងផ្អែក​ទៅ​លើ​ផល​អនុ​ផល​ព្រៃឈើ ការ​ធ្វើ​ចំណាក់ស្រុក ដើម្បី​ងាក​មក​លក់ដូរ​យក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ពី​វិស័យ​ទេសចរណ៍​នេះ​វិញ ។

លោក អ៊​ន ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ថា តំបន់​នេះ​កាលពីដើម​ឆ្នាំ​២០១៧ មន្ទីរ​បាន​ចុះ​ធ្វើការ​សិក្សា​តំបន់​ធម្មជាតិ​ល្អាង​ភ្នំ​ប្រាក់ ដើម្បី​រៀបចំ​ឲ្យ​មាន​សេវាកម្ម​ទេសចរណ៍​ម្តង​រួច​មក​ហើយ តែ​យើង​កំពុង​អំពាវនាវរ​កដៃ​គូរ​មក​អភិវឌ្ឍន៍​។ លោក​ប្រធាន​មន្ទីរ​សន្យា​ថា ធនធាន​ធម្ម​ជាតិ​មួយ​នេះ មន្ទីរ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការអភិវឌ្ឍន៍​សំរាប់​ឆ្នាំ​២០១៩ -២០២៣ រួច​ហើយ និង​អំពាវនាវ​រក​ដៃគូ​រៀបចំ​ឲ្យ​ក្លាយទៅជា​តំបន់​អេកូ​ទេសចរណ៍ ពីព្រោះ​វា​មាន​សក្តានុពល​ស្រាប់​។

លោក យ៉េន ម៉ី ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​អូរ​ស្វាយ បាន​ទទួលស្គាល់​ថា ទេសភាព​ដ៏​ល្អ​ប្រណីត​នេះ ពិតជា​កើតឡើង​ពី​ធម្មជាតិ​ពិត​ៗ តែ​តំបន់​នេះ​នៅ​មិន​ទាន់​មាន​ផ្លូវ​ចូល​បាន​ត្រឹម​ត្រូវ​មោះ​ទេ នឹង​មិន​ទាន់​មានការ​រៀបចំ​នៅឡើយ ដោយសារ​តែ​វា​ជា​តំបន់​ទេសចរណ៍​ថ្មី ។

លោក​បន្ថែម​ថា សហគមន៍​អេកូ​ទេសចរណ៍​អូរ​ស្វាយ​សាទរ​ជាមួយនឹង​ផែនការ​របស់​មន្ទីរ​ទេស​ចរណ៍ នឹង​ប្តេជ្ញា​ចូលរួម​រៀបចំ​នៅ​តំបន់​អេកូ​ទេសចរណ៍​នីមួយ​ៗ​ឲ្យ​បាន​ទៅ​តាម​ស្តង់ដា ។

គួរ​បញ្ជាក់​ថា ល្អាង​ភ្នំ​ប្រាក់​នេះ ស្ថិត​នៅ​ក្នុងភូមិ​វ៉ើ​ន​សៀន ឃុំ​អូរ​ស្វាយ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ប៉ែក​ខាងត្បូង​មាន​ចំងាយ​ពី​ឃុំ​អូរ​ស្វាយ ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ដែល​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវទឹក និង​ផ្លូវគោក​ប្រមាណ​៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ