ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនទាល់តែបាន ទោះគេចខ្លួន​មួយ​រយៈ​ក្តី​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ​ប្អូនថ្លៃ​កាប់​បងថ្លៃ​ស្រី ហើយ​រត់គេច​ខ្លួន​ប​បាត់​ទៅ​ពួន​នៅ​ខេត្តកណ្តាល​មួយ​រយៈ​ ត្រូវ​បាន​ប៉េ​អឹ​ម​ខេត្តកណ្តាល​ សហការ​ជាមួយ​ប៉េ​អឹ​ម​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤​ ឧសភា​​ ស្ថិត​នៅ​ចំណុច​ស្រុក​ពញ្ញា​ឭ ខេត្តកណ្តាល…

ខេត្តសៀមរាប​៖ ​ប្អូនថ្លៃ​កាប់​បងថ្លៃ​ស្រី ហើយ​រត់គេច​ខ្លួន​ប​បាត់​ទៅ​ពួន​នៅ​ខេត្តកណ្តាល​មួយ​រយៈ​ ត្រូវ​បាន​ប៉េ​អឹ​ម​ខេត្តកណ្តាល​ សហការ​ជាមួយ​ប៉េ​អឹ​ម​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤​ ឧសភា​​ ស្ថិត​នៅ​ចំណុច​ស្រុក​ពញ្ញា​ឭ ខេត្តកណ្តាល ។ ហើយបាននាំ​​ប្រគល់​ឱ្យ​ប៉េ​អឹ​ម​ខេត្តសៀមរាប យក​មក​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ បន្ទាប់​ពី​គេចខ្លួន​អស់​រយៈពេល​៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​កាប់​ទី​១៨​ ឧសភា​​ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល បងថ្លៃ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​-ខេត្តសៀមរាប ​។

បើ​តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ថា ក្រោយ​ពេល​កើតហេតុ ដោយ​មាន​បញ្ជា​ពី​លោក ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត ដោយ​សហ​ការណ៍​ជាមួយ កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង និង កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដើម្បី​តាម​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​។​

លុះ​នៅ​វេលា​ម៉ោង ១៨​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភូមិ​ទេពប្រណម្យ ឃុំ​វិហារ​ហួង ស្រុក​ពញាឮ ខេត្តកណ្តាល ទើប​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្តសៀម​រាប សហ​ការណ៍ ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​ពញា​ឭ ខេត្តកណ្តាល និង ដោយ​មានការ​សម្រប​សម្រួល​ពី​លោក​ព្រះរាជ​អ​ជ្ញា​ខេត្តសៀមរាប​និង​លោក​ព្រះរាជ​អ​ជ្ញា​ខេត្តកណ្តាល បាន​ចុះ​ឃាត់ខ្លួន​ជន​សង្ស័យ​​១​នាក់ ឈ្មោះ ងុ​យ ឆេ​ង​ឡាយ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជាអ្នករត់​ម៉ូតូឌុប ទីលំនៅ​បច្ចុប្បន្ន ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​៖ ហិង្សារ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្អូនថ្លៃ​កាប់​បងថ្លៃ​) ប្រព្រឹត្ត​កាលពី ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប ។​

ក្រោយ​ពេល​ឃាត់​ខ្ញួ​ន​ជនសង្ស័យ​បាន​យក​មក​សួរនាំ ហើយ​ជន​ស​ង្ស័​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ ត្រូវជា​បងថ្លៃ​ស្រី ឈ្មោះ ភួ​ន ពិដោ ភេទ​ស្រី​អាយុ​៤៤​ឆ្នាំ​មុខរបរ​នៅផ្ទះ​រស់នៅ​ផ្ទះ​ជួល​នៅ​ភូមិ​ធ្លកអណ្តូង សង្កាត់​ស្ល​ក្រាម​ ខេត្តសៀមរាប ពិត​ប្រាកដ​​មែន មូលហេតុ​មក​ពី​ជន​រង​គ្រោះ​បាន​មើលងាយ​និង​ជេ​ប្រមាថ​មក​លើ​ខ្លួន ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​ប្រគល់​ជនសង្ស័យ​មក​ឱ្យ​កម្លាំង​កា​រិ​យា​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បន្ត​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៦​ខែឧសភា​ឆ្នាំ​២០២០ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ