ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​ពិធី​ការិនី​នៅ​លីវ​ទាំង​៤​រូប ស្អាត​​ម្យ៉ាង​ម្នាក់ មិន​ទាន់​រៀប​ការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​នៅ​ស្ថាប័ន​ទូរទស្សន៍​ធំ​ៗ ៤​ទីតាំង​ខុស​គ្នា ឃើញ​ថា នៅ​មាន​សម្រស់​ស្រស់​ស្អាត​ផូរផង់ តែបើ​និយាយ​ពី​អាយុ​វិញ ចាប់ផ្តើម​ទៅ​មុខ​។ មិត្តភក្តិ រួម​ជំនាន់​ខ្លះ​រៀប​ការ​ដល់​គូ…

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​នៅ​ស្ថាប័ន​ទូរទស្សន៍​ធំ​ៗ ៤​ទីតាំង​ខុស​គ្នា ឃើញ​ថា នៅ​មាន​សម្រស់​ស្រស់​ស្អាត​ផូរផង់ តែបើ​និយាយ​ពី​អាយុ​វិញ ចាប់ផ្តើម​ទៅ​មុខ​។ មិត្តភក្តិ រួម​ជំនាន់​ខ្លះ​រៀប​ការ​ដល់​គូ និង​ខ្លះ​មាន​កូនចៅ​ប្រឡែង​លេង​គួរ​ឱ្យ​ច្រណែន​។ ប៉ុន្តែ​អ្នក​ទាំង​៤ នៅ​តែ​ចិត្តរឹង ទោះជា​មាន​គេ​តាម​ស្រឡាញ់ ស្តី​តាម​ច្បាប់ ក៏​មិន​បើក​បេះដូង​។ តារា​ស្រី​ស្រស់​សោភា​ទាំងនោះ​មាន ហ៊ិ​ន ច័ន្ទ​នីរ​ត្ន័​, ថន ល​ក្ខិ​ណា​, ឃឹម ចរិយា និង​កញ្ញា ជី​ជី​។

កញ្ញា ហ៊ិ​ន ច័ន្ទ​នីរ​ត្ន័ ជា​ពិធី​ការិនី​ស្រស់​សោភា និង​មាន​ស្នាមញញឹម គួរ​ឱ្យ​ទាក់ទាញ​។ កញ្ញា​រូប​នេះ ក៏​លេច​ឭ​ថា មាន​កន្លង់​តាម​ចោម​ច្រើន ឱ្យ​តែ​នាង​អូ​ខេ គឺ​នឹង​មា ពិធី​ច្បាប់​ចូល​ដល់​។ ប៉ុន្តែ​នាង​ហាក់​មើល​រំលង​ពី​ករណី​នេះ មិន​ចង់​គិត និង​នៅ​តែ​ឃើញ​បន្តការងារ​ទាំង​ពិធី​ការិនី និង​ថត​សម្តែង ឬ​មួយ​ក៏​នាង​មាន​អាថ៌​កំបាំង​ណាមួយ​ទម្លាយ​មិន​បាន​។

កញ្ញា ថន ល​ក្ខិ​ណា ក៏​ចូល​ដល់​វ័យ​ល្មម​ការ ឬ​ចង់​ហួស​បណ្តើរ​ៗ​ហើយ នៅ​តែ​ព្រងើយ មិន​ចង់​ជាប់​ឈ្មោះ ជា​គូ​ជាមួយ​បុរស​ណា​ឡើយ​។ នាង​កាន់តែ​ស្អាត តែ​ក៏​កាន់តែ​នៅ​ឆ្ងាយ រឿង​ស្នេហា ក្រៅពី​លេច​ឭ​ធ្លាប់​មាន​អ្នក​តាម​ស្រឡាញ់ ថន ល​ក្ខិ​ណា កម្រ​និយាយ​រឿង​មនុស្ស​ប្រុស​ឱ្យ​យ​គេ​ដឹង​។ ល​ក្ខិ​ណា ក្រៅពី​ការងារ​ខាង​ទូរទស្សន៍ គឺ​នាង​យក​ពេល Live វី​ដេ​អូ​លក់ដូរ​តាម​អន​ឡាញ​ដែរ​។

កញ្ញា ឃឹម ចរិយា ក៏​ចាប់​យក​តួនាទី​ខាង​ពិធី​ការិនី​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ នាង​ជា​អតីត កញ្ញា​ឯក​សាប៊ូ​លុ​ច្ស ឆ្នាំ​២០០៧ រួច​ក៏​បាន​បោះ​ជំ​ហ៊ាន​សិល្បៈ​បន្តបន្ទាប់​។ ក្រោយមក​ក៏​ក្លាយជា​ពិធី​ការិនី ដែល​គ្រង​ការងារ​រាប់​ឆ្នាំ​នៅ​តែ​មិន​មាន​ស្នេហា ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ​។ ចុង​ក្រោយ​នេះ លេច​ឭ​ថា នាង​មាន​ទំនាក់ទំនង​ជាមួយ​លោក​អេ​ឡិច ហ្សូ​រ៉ា​។

កញ្ញា ជី ជី ជា​ពិធី​ការិនី​ចាស់​ឆ្នាំ​ម្នាក់ នា​កន្លែង​ដែល​នាង​ធ្វើការ​។ ជី ជី ធ្លាប់​ប៉ះ​ព័ត៌មាន មាន​សង្សារ ប៉ុន្តែ​មិន​ដែល​លេច​ឭ​ថា ជី ជី បង្ហើប​ពេល​រៀប​ការ​ឡើយ​។ រំលង​ពេល​យូរ​ទៅ ជី ជី នៅ​តែ​មិន​ប្រកាស​ឱ្យ​គ ដឹង​ថា បុរស​ពិតប្រាកដ​ដែល​នាង​ស្រឡាញ់​នោះ​ជា​អ្នក​ណា​នោះ​ទេ​។ ស្រប​ពេល​វ័យ​របស់​នាង​ក៏​ច្រើន​ទៅ​ហើយ​នោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ