ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉ាក ហ្សា​ក់​កា​បឺ​ក ត្រូវ​បាន​ឪពុក​ផ្តល់​ជម្រើស​ពីរ​មុន​ពេល​ទៅ​រៀល​នៅ Harvard

3 ឆ្នាំ មុន

នរណា​ៗ​ក៏​ធ្លាប់​ឮ​ពី​ការ​ដែល​លោក​មហាសេដ្ឋី ម៉ាក ហ្សា​កា​បឺ​ក បង្កើត Facebook ពេល​ដែល​នៅ​ជា​និស្សិត​សាកលវិទ្យាល័យ Harvard ដែរ ។ ប៉ុន្តែ​មុន​ពេល​ដែល​លោក​ចាប់ផ្តើម​ការ​សិក្សា​នៅ​សាលា​នោះ…

នរណា​ៗ​ក៏​ធ្លាប់​ឮ​ពី​ការ​ដែល​លោក​មហាសេដ្ឋី ម៉ាក ហ្សា​កា​បឺ​ក បង្កើត Facebook ពេល​ដែល​នៅ​ជា​និស្សិត​សាកលវិទ្យាល័យ Harvard ដែរ ។ ប៉ុន្តែ​មុន​ពេល​ដែល​លោក​ចាប់ផ្តើម​ការ​សិក្សា​នៅ​សាលា​នោះ ឪពុក​របស់​លោក​គឺ​លោក អេ​ដ​វឺ​ដ (Edward) បាន​ផ្តល់​ជម្រើស​ពីរ​ដល់​លោក គឺ​ទៅ​រៀន​នៅ Harvard ឬ​ធ្វើ​ជា​ម្ចាស់​ហាង Franchise មួយ​របស់ McDonald’s ។

ជាក់ស្តែង​លោក ម៉ាក បាន​ជ្រើសរើស​នៅ​បន្ត​ការ​សិក្សា និង​ចាក​ចេញពី​សាលា​មុន​ពេល​បញ្ចប់​ការ​សិក្សា​ទៅ​វិញ ។

អ្នកស្រី រេ​ន​ឌី ហ្សា​ក់​កា​បឺ​ក (Randi Zuckerberg) ដែល​ជា​បងស្រី​របស់​លោក ម៉ាក បាន​និយាយ​ប្រាប់ CNN ថា ឪពុក​ម្តាយ​របស់​អ្នក​ទាំង​ពីរ​គិត​ថា លោក ម៉ាក គួរតែ​ជ្រើសរើស​ជម្រើស​ធ្វើ​ជា​ម្ចាស់​ហាង Franchise វិញ​ប្រសិនបើ​លោក​ចង់​ចាប់ផ្តើម​អាជីវកម្ម​មួយ ។

ប្រាកដ​ណាស់ ពេល​ដែល​លោក ម៉ាក ចាប់ផ្តើម​ការ​សិក្សា​នៅ Harvard មិន​មាន​នរណា​ម្នាក់​ដែល​គិត​ថា​លោក​អាច​ក្លាយជា​មហាសេដ្ឋី​បាន​ទេ ។ ហើយ​ទោះជា​លោក​បាន​ជ្រើសរើស​ធ្វើ​ជា​ម្ចាស់​ហាង Franchise ពិតមែន​ក្តី លោក​ក៏​អាច​រក​ចំណូល​បាន​គ្រប់គ្រាន់​សម្រាប់​ជីវភាព​រស់នៅ​ធូរធារ​ដែរ ។

យោង​ទៅ​តាម​សេចក្តីរាយការណ៍​មួយ​កាលពី​ឆ្នាំ ២០១៦ របស់ CNBC និង Franchise Business Review បាន​ឲ្យ​ដឹង​ថា ហាង Franchise ក្នុង​វិស័យ​អាហារ និង​ភេសជ្ជៈ​រក​ប្រាក់​ចំណេញ​បានជា​មធ្យម​ប្រមាណ ៩០,៣៨៨​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។
ប៉ុន្តែ​យោង​ទៅ​តាម Bloomberg’s Billionaire Index បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​លោក ម៉ាក ហ្សា​ក់​កា​បឺ​ក មានទ្រព្យ​សម្បត្តិ​សរុប ៦៦.៦​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ ដែល​មាន​ន័យ​ថា​លោក​រក​ចំណូល​បាន​ប្រមាណ ៤.៧​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​តាំងពី​ពេល​លោក​ចាក​ចេញពី​សាកលវិទ្យាល័យ Harvard នៅ​ឆ្នាំ ២០០៤ ។

យោង​ទៅ​តាម​គេហទំព័រ​របស់ McDonald’s បាន​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ធ្វើ​ជា​ម្ចាស់ Franchise របស់​ក្រុមហ៊ុន ចំនួន​វិនិយោគ​សរុប​មាន​រវាង ១,០១៣,០០០​ដុល្លារ​ទៅ ២,១៨៥,០០០​ដុល្លារ​នៅ​សហរដ្ឋអាមេរិក ហើយ​ប្រាក់​ចំណេញ​ពឹងផ្អែក​លើ​កត្តា​ជា​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ