ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ វិស័យ​ដែល​បង្កើត​ឱ្យ​មាន​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក

3 ឆ្នាំ មុន

អ្នក​បាន​មើលឃើញ​មនុស្ស​ដែល​បាន​យកគំនិត​របស់​ខ្លួន​ទៅ​បង្កើត​អាជីវកម្ម​មាន​តម្លៃ​រាប់​ប៊ី​លាន​ដុល្លា​រួច​ទៅ​ហើយ​ក្នុង​វិស័យ​មួយ​ចំនួន ។ ប៉ុន្តែ​វិស័យ​ខ្លះ​ប្រៀប​ដូច​ជា​មានឱកាស​ជោគជ័យ​ច្រើន​ជាង​វិស័យ​មួយ​ចំនួន​ទៀត ។ យោង​តាម​ការ​ស្រាវជ្រាវ​របស់ Wealth X ដែល​បាន​សិក្សា​មនុស្ស​ជុំវិញ​ពិភពលោក​ដែល​មានទ្រព្យ​សម្បត្តិ​រួម ៥​លាន​ដុល្លារ បាន​ឲ្យ​ដឹង​ថា…

អ្នក​បាន​មើលឃើញ​មនុស្ស​ដែល​បាន​យកគំនិត​របស់​ខ្លួន​ទៅ​បង្កើត​អាជីវកម្ម​មាន​តម្លៃ​រាប់​ប៊ី​លាន​ដុល្លា​រួច​ទៅ​ហើយ​ក្នុង​វិស័យ​មួយ​ចំនួន ។ ប៉ុន្តែ​វិស័យ​ខ្លះ​ប្រៀប​ដូច​ជា​មានឱកាស​ជោគជ័យ​ច្រើន​ជាង​វិស័យ​មួយ​ចំនួន​ទៀត ។ យោង​តាម​ការ​ស្រាវជ្រាវ​របស់ Wealth X ដែល​បាន​សិក្សា​មនុស្ស​ជុំវិញ​ពិភពលោក​ដែល​មានទ្រព្យ​សម្បត្តិ​រួម ៥​លាន​ដុល្លារ បាន​ឲ្យ​ដឹង​ថា ខាងក្រោម​នេះ​ជា​វិស័យ​ដែល​បង្កើត​បាន​មហាសេដ្ឋី​ច្រើន​ជាងគេ​ជុំវិញ​ពិភពលោក ៖

១. ធនាគារ និង​ហិរញ្ញវត្ថុ
យោង​ទៅ​តាម Wealth X បាន​ឲ្យ​ដឹង​ថា អ្នកមាន​ធ្វើការ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ច្រើន​ជាង​វិស័យ​ផ្សេង​ទៀង​អស់ ។ លោក ជេ​មី ឌី​ម៉ុ​ន (Jamie Dimon) ដែល​ជានា​យក​ប្រតិបត្តិ​របស់ JPMorgan Chase ស្ថិត​ក្នុង​ចំណោម​អ្នកមាន​ទ្រព្យសម្បត្តិ​លើស ៥​លាន​ដុល្លារ​ចំនួន ២២.៦% ដែល​រក​ចំណូល​បាន​ពី​វិស័យ​ហិរញ្ញវត្ថុ ។

២. អាជីវកម្ម និង​សេវាកម្ម​អតិថិជន
ច្រើន​ជាង ១៦% នៃ​អ្នកមាន​ទាំងអស់​កសាង​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ចេញពី​អាជីវកម្ម និង​សេវាកម្ម​អតិថិជន ។ លោក ដេ​វីត ស្ទ៊ូ​វូ​ដ (David Steward) បាន​បង្កើត​ក្រុមហ៊ុន World Wide Technilogiy ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក IT និង​រក​ចំណូល​បាន​ច្រើន​ជាង ១១​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត ។ បច្ចុប្បន្ន​លោក​មានទ្រព្យ​សម្បត្តិ​ប្រមាណ ៣.៥​ប៊ី​លាន​ដុល្លារ​បើ​យោង​តាម Forbes ។

៣. អង្គការ​មិន​យក​ប្រាក់​ចំណូល
យោង​តាម​ការ​សិក្សា​ខាងលើ ច្រើន​ជាង ៧% នៃ​អ្នកមាន​ធ្វើការ​ឲ្យ​អង្គការ​មិន​យក​ប្រាក់​ចំណូល​ពេញ​ម៉ោង ។ ប៉ុន្តែ​ភាគច្រើន​អ្នក​ទាំងនេះ​បាន​កសាង​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​ពី​វិស័យ​ដទៃ​ទៀត​ប្រៀប​បាន​ដូច​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ស៍ (Bill Gates) និង​ភរិយា​ជាដើម ។

៤. អចលនទ្រព្យ
ការ​សិក្សា​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ៥.៤% នៃ​អ្នកមាន​រក​ចំណូល​បាន​ពី​អចលនទ្រព្យ ។ លោក ស្ទី​វ​ភិន រ៉ស (Stephen Ross) បច្ចុប្បន្ន​ជា​មហាសេដ្ឋី​ដែល​មាន​ជាងគេ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​សហរដ្ឋអាមេរិក និង​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ ៧.៦​ប៊ី​លាន​ដុល្លារ ។

៥. សុខាភិបាល
មាន​តែ ៤.៩% នៃ​អ្នកមាន​ទេ​ដែល​កសាង​ទ្រព្យសម្បត្តិ​ពី​វិស័យ​សុខាភិបាល បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់ Wealth X ។ លោក អឺ​នេ​ស្តូ បឺ​តា​រេ​លី (Ernesto Bertarelli) ដែល​ជា​អ្នកមាន​ជាងគេ​ក្នុង​ប្រទេស​ស្វ៊ី​សបាន​កសាង​ទ្រព្យសម្បត្តិ​ពី​ក្រុមហ៊ុន​ឱសថ Serono របស់​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ