ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខេត្ត​ស្នើ​ដល់​មន្ត្រី​ប៉ុស្តិ៍ទាំង​១២​សង្កាត់​​​ក្នុង​ក្រុង​​​សៀម​រាប​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​នៅ​រដ្ឋបាល​ខេត្តសៀមរាប ​​ថ្ងៃ​ទី​២៦ ​ឧសភា ​ដោយ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោកនាក់…

ខេត្តសៀមរាប ៖ ​នៅ​រដ្ឋបាល​ខេត្តសៀមរាប ​​ថ្ងៃ​ទី​២៦ ​ឧសភា ​ដោយ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោកនាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត បាន​ដឹកនាំ​កិច្ច​ប្រជុំ​​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​និង​ការ​ស្រង់​ស្ថិតិ​ជនអនាថា និង​អ្នក​សុំទាន​នៅ​ក្នុង​ក្រុង​សៀមរាប និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់លោកស្នងការនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក លោកស្រី ប្រធាន អនុ​ប្រធាន​​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​អធិការ​ក្រុង មេ​ប៉ុស្តិ៍​ទាំង​១២​សង្កាត់ផង​ដែរ​។

បន្ទាប់​ពី​ពិភាក្សា​រួច​មក អង្គប្រជុំ​ក៏​បាន​លើក​ផែនការ​ដែលនៅ​សល់អ្នក​ពាក់ព័ន្ធ​ដូច​ខាងក្រោម​៖ ១-ស្នើ​សុំ​ប៉ុស្តិ៍​នគ​បាល​,​ គ្រប់គ្រង​ទិន្នន័យ​ជនអនាថា​,​ ជន​ចំណាកស្រុក​,​ ជន​វិកលចរិត​មានលក្ខណៈ​ជា​ប្រព័ន្ធ​។ ២-​បន្ត​គ្រប់គ្រង​ជនអនាថា​នៅ​តាម​បណ្តា​ក្រុង​ស្រុក​។ ៣-បន្ត​ចុះ​ស្រង់​ទិន្នន័យ​ជនអនាថា ជន​ពិការ និង​ជន​វិកលចរិត​នៅ​តាម​មូលដ្ឋាន​ជាក់ស្តែង​។ ៤-បន្ត​អនុវត្ត​តាម​ផែនការ​របស់​គណៈកម្មាធិការ​ជាតិ​ដោះស្រាយ​បញ្ហា​ជនអនាថា​។​៥. សំណូមពរ​ឲ្យ​ប៉ុស្តិ៍​ទាំងអស់​ក្នុង​ក្រុង​ដែល​មិន​ទាន់​បាន​ផ្តល់​ទិន្នន័យ សូម​ជួយ​ផ្តល់​តារាង​ស្ថិតិ​តាម​គំរូ​ដែល​បាន​ផ្តល់​ជូន​មក​លេខាធិការដ្ឋាន​។

នា​ឱកាស​នោះ​ដែរ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត ក៏​បាន​បញ្ជាក់​បន្ថែម​ដល់ អធិការ​ក្រុង-ស្រុក មេ​ប៉ុស្តិ៍​ទាំង​១២ សង្កាត់​/​ឃុំ ត្រូវ​បន្ត​ផ្សព្វផ្សាយ ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​បន្ត​ទៀត ទោះបីជា​ប្រទេស​យើង​មាន​ភាព​អន់​ថយ​ក៏​ដោយ យើង​ត្រូវ​តែ​បន្តរ​ការពារ​កុំឱ្យ​រលក​ទី​២បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ