ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេ​ស​ចង់ឱ្យ​បេ​ក​ខាំ​ធ្វើ​ជា​គ្រូបង្វឹក​ពិសេស

13 ឆ្នាំ មុន

លោក​ហ្វា​ប៊ី​យូ កា​ប៉េ​ល​ឡូ គ្រូបង្វឹក​ក្រុមជម្រើសជាតិ​អង់គ្លេស​ចង់​យក​កីឡាករ​ដេ​វី​ដ បេ​ក​ខាំ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិមកដើរតួ​ជា​គ្រូបង្វឹក​ពិសេសដល់​កីឡាករ​សំរាប់ ចូលរួម​ប្រកួត​បាល់ទាត់​ពិភពលោក ២០១០ នៅ​អាហ្វ្រិក​ខាងត្បូង​នេះ បើ​តាម​ការ​បង្ហើប ឱ្យ​ដឹង​ពី​កាសែត​ដឹ​សាន់​អង់គ្លេស​។

លោក​ហ្វា​ប៊ី​យូ កា​ប៉េ​ល​ឡូ គ្រូបង្វឹក​ក្រុមជម្រើសជាតិ​អង់គ្លេស​ចង់​យក​កីឡាករ​ដេ​វី​ដ បេ​ក​ខាំ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិមកដើរតួ​ជា​គ្រូបង្វឹក​ពិសេសដល់​កីឡាករ​សំរាប់ ចូលរួម​ប្រកួត​បាល់ទាត់​ពិភពលោក ២០១០ នៅ​អាហ្វ្រិក​ខាងត្បូង​នេះ បើ​តាម​ការ​បង្ហើប ឱ្យ​ដឹង​ពី​កាសែត​ដឹ​សាន់​អង់គ្លេស​។

បច្ចុប្បន្ន​កីឡាករ​ដេ​វី​ដ បេ​ក​ខាំ អតីតខ្សែបំរើ​របស់​ក្លឹ​ប Man Utd និង Real Madrid  កំពុង​ស្ថិត​ក្នុងអំឡុងពេល​ព្យាបាល​អាកា​រៈរ​បួស​ដោយ​មិន​ធ្វើ​ដំណើរ​ចូលរួម ប្រមូលផ្ដុំ​កីឡាករ​នៅ​ប្រទេស​អូ​ទ្រី​ស​ទេ ប៉ុន្ដែ ក៏​ធ្វើ​ដំណើរ​ទៅ​អាហ្វ្រិក​ខាងត្បូង នៅ​ថ្ងៃ​ទី​២ មិថុនា ខាង​មុខ ដែល​ក្នុងអំឡុងពេល​នេះ កីឡាករ​ក្រុម​ជម្រើសជាតិ​អង់គ្លេស នឹង​កាត់ផ្ដាច់​ចំនួន​កីឡាករ​ជា​អចិ​ន្រៃ​យ៍​ឱ្យ​នៅ​សល់​តែ​២៣​នាក់​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ដេ​វី​ដ បេ​កខាំ បាន​រង​របួស​ក្នុង​ខណៈ​ពេល​លេង​ឱ្យ AC Milan  ដោយ​កិច្ចសន្យាខ្ចី ជា​ហេតុ​ធ្វើ​ឱ្យ​សាមី ខ្លួន​អស់សិទ្ធិ​ក្នុង​ការ​ចូលរួម​ក្នុង​ជម្រើស​របស់ក្រុម​ជម្រើសជាតិ​អង់គ្លេស ។
ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​លោក​កា ប៉េ​ល​ឡូ គ្រូបង្វឹក​ជនជាតិ​អូស្ដ្រាលី សំលឹងឃើញ​ថា កីឡាករ​អាយុ​៣៥​ឆ្នាំ​នេះ នៅ​តែ មាន​ឥទ្ធិពល​លើ​កីឡាករ ទើប​ចង់​ទាក់ទាញឱ្យធ្វើ​ជា​គ្រូបង្វឹក​ពិសេស ធ្វើ​ដំណើរ​ទៅអាហ្វ្រិក​ខាងត្បូង​នៅ​លើក​នេះ​ផង​ដែរ​ដើម្បីជា​ការ​លើកទឹកចិត្ដ​ដល់​កីឡាករ​អង់គ្លេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់ ពិភពលោក​នោះ ។

វ៉េ​នរូ​នី មាន​ក្ដី​ស្រមៃ​ចង់​ធ្វើ​ជា​គ្រូបង្វឹក ក្រោយ​ពី​ចូល​និវត្ដន៍
កីឡាករ​វ៉េ​ន រូ​នី ខ្សែ​ប្រ​យុ​ទ្ធ្ធ​ក្លឹ​ប Man Utd ទទួលស្គាល់​ថា​រូបគេ មាន​ក្ដី​ស្រមៃ​ចង់ក្លាយជា​គ្រូបង្វឹក​ក្រោយ​ពី​ចូល​និវត្ដន៍​ពី​ការប្រកួត ។
វ៉េ​ន រូ​នី បាន​បង្ហើប​ឱ្យ​ដឹង​ពី​អនាគត​របស់ ខ្លួន​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​ថា “​ខ្ញុំ​ចង់​ក្លាយជា អ្នកគ្រប់គ្រង​ក្លឹ​ប ខ្ញុំ​ស្រឡាញ់​បាល់ទាត់ និង សប្បាយ​រីករាយ​ជាមួយ​វា ។ ខ្ញុំ​មិន​ដែល​គិតថា នឹង​បានឃើញ​ខ្លួនឯង​បំរើ​ការងារ​នៅ តាម​ភោជនីយដ្ឋាន​នោះ​ទេខ្ញុំ​ត្រូវការ​លេង បាល់ទាត់បច្ចុប្បន្ន​មាន​អាយុ​២៤​ឆ្នាំ មានសង្ឃឹមថា នឹង​ដំណើរការ​ឆ្ពោះទៅ​មុខ​ក្នុង មជ្ឈដ្ឋាន​បាល់ទាត់​នា​ពេល​អនាគត។ ខ្ញុំ​ត្រូវការ​ស្វែង​យល់​ពី​អាជីព​បាល់ទាត់ និង​ចង់​ធ្វើជា​គ្រូបង្វឹក​បាល់ទាត់​នៅ​ពេល​អនាគត​ក្រោយ​ពី​ចូល​និវត្ដន៍​”  ៕