ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ​វាយ​បំបែក​​ឆ្នាំងបាយ​មេព្រៃ​ចោល​តែ​ម្រ៉​ង​!

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ម៉ាស៊ីន​រ៉ៃ​អា​រឈើ​គ្មាន​ច្បាប់ទម្លាប់​មួយ​កន្លែង ​ត្រូវ​បាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពង់​ស្ពឺ​ សហការ​ជាមួយ​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​បង្ក្រាប​បាន​ឈើ​ជា​ច្រើន​ម៉ែត្រគូប ដែល​លួចលាក់​អា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​និង​សង្កាត់​ប​សេដ្ឋ គ្មាន​ចំណាត់ការ​ទាល់តែ​សោះ ទើប​កម្លាំង​នគរបាល​ចុះ​បង្ក្រាប​បាន កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៥…

ខេត្តកំពង់ស្ពឺ ៖ ម៉ាស៊ីន​រ៉ៃ​អា​រឈើ​គ្មាន​ច្បាប់ទម្លាប់​មួយ​កន្លែង ​ត្រូវ​បាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពង់​ស្ពឺ​ សហការ​ជាមួយ​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​បង្ក្រាប​បាន​ឈើ​ជា​ច្រើន​ម៉ែត្រគូប ដែល​លួចលាក់​អា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​និង​សង្កាត់​ប​សេដ្ឋ គ្មាន​ចំណាត់ការ​ទាល់តែ​សោះ ទើប​កម្លាំង​នគរបាល​ចុះ​បង្ក្រាប​បាន កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៥ ឧសភា​ ​ក្នុងភូមិ​ឃ្លៃ​ថ្មី ឃុំ​ពោធិ៍​ចំរើន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​នគរបាល​ស្រុក​ថា​ នៅ​មុន​ពេល​បង្ក្រាប​គឺ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍
​ម្រា​ល និង​កម្លាំង​ជំនាញ​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​សហការ​ជាមួយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺបាន​ចុះ​មក​ត្រួតពិនិត្យ​និង​បង្ក្រាប ទីតាំង​ម៉ាស៊ីន​រ៉ៃ​អារឈើ​ខុសច្បាប់​ទម្លាប់​មួយ​កន្លែង​របស់​ម្ចាស់​ឈ្មោះ​ពៅ ទូច​អាយុ​៤១​ឆ្នាំ ភេទ​ស្រី​មាន​ទីលំនៅ​នៅ​ភូមិ​ឃ្លៃ​ថ្មី​ឃំ​ុ​ពោធិ៍​ចំរើន​ស្រុក​បរ​សេដ្ឋ​ខេត្តកំពង់ស្ពឺ​។

នគរបាល​បញ្ជាក់​ថា​ ក្រោយ​ពិនិត្យ​មិន​មានច្បាប់​ទម្លាប់​រួច​មក​បង្ក្រាប​ដកហូត​បាន​សម្ភារៈ​មាន​ដូច​ខាងក្រោម​៖ -​ឈើមូល​(​ឈើដុល​)​ចំនួន​២២​កំណាត់ ៖ឈើ​ប្រភេទ​ក្ដា​អារ​រួច​ចម្រុះ​ចំនួន​២​ម៉ែត្រគូប​ដឹក​ដោយ​គោ​យន្ត​ចេញពី​កន្លែង​កើតហេតុ​។​លទ្ធផល​ខាងលើ​នេះ​. កំលាំង​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​មិន​អោយ​ប្រព្រឹត្ត​មុខរបរ​ខុសច្បាប់​នេះ​តទៅ​ទៀត​។

តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច​ថា​ទីតាំង​ម៉ាស៊ីន​រ៉ៃ​អា​ឈើ​គ្មាន​ច្បាប់ទម្លាប់​ខាងលើ​នេះ លួចលាក់​អារ​រាប់​ឆ្នាំ​មក​ហើយ​ហើយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ មាន​លោក ចាន់ មុន្នីនាថ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​សេដ្ឋ និង​លោកនាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ប​សេដ្ឋ​មិន​ដែល​ចុះ​ទៅ​អើត​ឈ្ងោក​និង​បង្ក្រាប​ម្តងណា​ឡើយ សង្ស័យ​តែ​ម្ចាស់​ម៉ាស៊ីន​រ៉ៃ​ខាងលើ​នេះ​សែនព្រេន​ត្រូវ​ហើយ​ទើប​មិន​បង្ក្រាប​បែប​នេះ​ ​។

ការ​លើក​ឡើង​ខាងលើ​នេះ​ ដោយសារ​តែ​គំនរ​ឈើ​ច្រើន ហើយ​ទីតាំង​នៅ​មិន​ឆ្ងាយ​ពី​ស្នាក់​ការ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ប​សេដ្ឋ​នោះ​ទេ​។ ​អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោកនាយ​ផ្នែក និង​លោកនាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ប​សេដ្ឋ​បាន​ទេ​ ដោយ​មិន​មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ ៕

អត្ថបទសរសេរ ដោយ