ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​មួយ​ថ្ងៃ​នៅ​ប្រេ​ស៊ី​ល ចំនួន​អ្នក​បាត់​បង់​ជីវិត​វ៉ា​ដាច់​អា​មេ​រិ​ក​ហើយ​ពេល​នេះ

3 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ប្រចាំ​ថ្ងៃ​របស់​ប្រេ​ស៊ី​ល គឺ​ខ្ពស់​ជាង​អ្នក​បាត់បង់​ជីវិត​នៅ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ​។ ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ថា…

ប្រទេស​ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ប្រចាំ​ថ្ងៃ​របស់​ប្រេ​ស៊ី​ល គឺ​ខ្ពស់​ជាង​អ្នក​បាត់បង់​ជីវិត​នៅ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ​។

ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ថា ប្រទេស​ប្រេ​ស៊ី​ល​បាន​រាយការណ៍​ថា មាន​មនុស្ស​បាត់បង់​ជីវិត​យ៉ាងតិច ១,០៣៩​នាក់​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​។ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ចំនួន ៦៨៣​នាក់​បាន​បាត់បង់​ជីវិត​នៅ​សហរដ្ឋអាមេរិក​ក្នុង​កំឡុង​ពេល​ដូច​គ្នា​នេះ បើ​យោង​ទៅ​តាម​ករណី​សរុប​របស់​សាកលវិទ្យាល័យ Johns Hopkins ។

ប្រទេស​ប្រេ​ស៊ី​ល​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់ មាន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៨០៧ នាក់​កាលពី​ថ្ងៃ​ច័ន្ទ​។ សហរដ្ឋអាមេរិក​មាន​អ្នក​បាត់បង់​ជីវិត​ចំនួន ៤៩៨​នាក់​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​។

គិត​ត្រឹម​យប់​ថ្ងៃ​អង្គា​រ៍ មាន​យ៉ាង​ហោច​ណាស់​មនុស្ស ២៤,៥១២​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​នៅ​ប្រេ​ស៊ី​ល​ដោយសារ​ជំងឺ​ដ៏​សាហាវ​នេះ​។

ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​នៅ​ថ្ងៃ​អង្គា​រ៍​នេះ បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ១៦,៣២៤​ករណី ក្នុង​រយៈពេល ២៤​ម៉ោង​កន្លង​មក ដែល​នាំ​ឱ្យ​មាន​ករណី​សរុប​ទូ​ទាំង​ប្រទេស​យ៉ាង​ហោច​ណាស់​ចំនួន ៣៩១,២២២​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ