ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ឡាយ ល​ក្ខិ​ណា មិន​ត្រឹម​ច្រៀង​ពិ​រោះ​តែ​ទេព​កោសល្យ​មួយទៀត​ក៏​មិនធម្មតា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ពេល​និយាយ​ដល់​ឈ្មោះ​ស្រី​ស្អាត ឡាយ ល​ក្ខិ​ណា បងប្អូន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ពិតជា​នៅ​ចាំ​ច្បាស់​ថា​នាង​គឺជា​បុប្ផា​មួយ​ដួង​រះ​ចែងចាំង​ក្នុង​ចំណោម​តារា​ស្រី​រួម​ជំនាន់​ជាមួយ​នាង​នា​ជំនាន់​ឆ្នាំង​ជាង ៩០ ដែល​កាលនោះ​នាង​ជា​តារាចម្រៀង​ដែល​មាន​ទឹកដម​សម្លេង​ពិ​រោះ​រណ្តំ ។ អតីត​តារាចម្រៀង​ដែល​មាន​សាច់​ស ទ្រ​លត់​ទ្រលន់…

រាជធានី​ភ្នំពេញ​៖ នៅ​ពេល​និយាយ​ដល់​ឈ្មោះ​ស្រី​ស្អាត ឡាយ ល​ក្ខិ​ណា បងប្អូន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ពិតជា​នៅ​ចាំ​ច្បាស់​ថា​នាង​គឺជា​បុប្ផា​មួយ​ដួង​រះ​ចែងចាំង​ក្នុង​ចំណោម​តារា​ស្រី​រួម​ជំនាន់​ជាមួយ​នាង​នា​ជំនាន់​ឆ្នាំង​ជាង ៩០ ដែល​កាលនោះ​នាង​ជា​តារាចម្រៀង​ដែល​មាន​ទឹកដម​សម្លេង​ពិ​រោះ​រណ្តំ ។

អតីត​តារាចម្រៀង​ដែល​មាន​សាច់​ស ទ្រ​លត់​ទ្រលន់ និង​ផ្ទៃមុខ​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​ថ្មី​ៗ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​នាង ឡាយ ល​ក្ខិ​ណា កំពុង​ស្ថិត​ក្រុង Quebec នៃ​ខេត្ត Quebec ប្រទេស​កា​ដា​ណា ដែល​កន្លង​មក​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​តារា​ស្រី​រូប​នេះ​ដឹង​ត្រឹម​ថា​នាង​គឺជា​តារាចម្រៀង​ដែល​មាន​ទឹកដម​សម្លេង​ពិ​រោះ​រ​ន្តំ ។ ក្រោយមក​នាង​ឡាយ ល​ក្ខិ​ណា ក៏​បាន​ឈប់​ពី​អាជីព​ជា​អ្នកចម្រៀង​ហើយ​បើក​ការ​រកស៊ី​លក់​ខោអាវ​ផង​ដែរ ។

យ៉ាងណាមិញ ម្តងម្កាល​គេ​ក៏​បានឃើញ​នាង​វិល​ត្រឡប់​មក​កាន់​វិ​ថី​សិល្បៈ​វិញ តែ​នាង​មិន​បាន​ប្រឡូក​ជោគ​ជាំ​ដូច​សម័យ​ឆ្នាំ ១៩៩០ ទៅ ១៩៩៩ នោះ​ទេ ដោយពេល​ខ្លះ​គេ​ឃើញ​អ្នក​នាង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សម្តែង​ភាពយន្ត​យូរ​ៗ​ម្តង​តែ​ប៉ុណ្ណោះ ។

យ៉ាងណាមិញ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​នៅ​លើ​បណ្តាញ​សង្គម​របស់​នាង​ឡាយ ល​ក្ខិ​ណា ស្រី​ស្អាត​រូប​នេះ​បាន​បង្ហាញ​នូវ​ស្នាដៃ​ថ្មី​ផ្សេង​ទៀត នោះ​គឺ​ការ​ចម្អិនម្ហូប​ប្លែក​ៗ​ដែល​សូ​ម្បី​តែ​មិត្ត​ភ័ក្ត្រ​របស់​នាង​ក៏​ស្ងើចសរសើរ​អំពី​ទឹកដៃ​នៃ​ការ​ចម្អិន​អាហារ ហើយ​ការ​តុបតែង​លើ​មុខម្ហូប​ក៏​រឹតតែ​ស្រស់​ស្អាត ឃើញ​ហើយ​ពិតជា​ស្រក់ទឹកមាត់ ចង់​ញុំ​ា​តែ​ម្តង ។

សូម​រម្លឹក​ថា ខណៈ​តារា​ស្រី​ជំនាន់​នាង ឡាយ ល​ក្ខិ​ណា ដែល​មាន​ដូច​ជា​អ្នក​នាង ពេជ្រ ច័ន្ទ​បូរ​មី​, អ្នក​, អ្នក​នាង សៀម ស្រី ណុ​ច និង អ្នក​នាង​ស្រី តូច ចំណាន ក្លាយជា​លោក​ជំទាវ​តូច​រស់នៅ​ស្ដុកស្ដុ​ម្ភ​និង​មាន​ស្វាមី​រៀង​ៗ​ខ្លួន គេ​សង្កេត​ឃើញ​ស្រី​ស្អាត ឡាយ ល​ក្ខិ​ណា នៅ​តែ​មិន​ទាន់​រៀប​ការ​នោះ​ទេ ។

ក៏​ប៉ុន្តែ​បើ​និយាយ​ពី​រូប​សម្រស់​វិញ គឺ​ឡាយ ល​ក្ខិ​ណា នៅ​តែ​មាន​សម្រស់​ស្រស់​ស្អាត និងក្មេង​ជាង​វ័យ​បើ​ទោះបីជា​នាង​មាន​វ័យ​ជាង​ច្រើន​ហើយ​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ