ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ទឹកទន្លេ​នៅសង្កាត់ជ្រោយចង្វា​ (មានវីដេអូ​)


រាជធានី​ភ្នំ​ពេ​ញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា​ ម៉ូតូ​​មួយគ្រឿង​ម៉ាកហុងដា​ ស៊េរី​​ឆ្នាំ​២០១៧​ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ១GP-4947​ ត្រូ​វ​បាន​អ្នក​ស្ទូច​ត្រី​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹកទន្លេ​ក្បែរ​ច្រាំង​នៅ​ខាងត្បូង​ស្ពាន​បាឡេ​ ហើយ​បាន​​រាយ​ការណ៍​​ប្រាប់​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ឱ្យចុះមកពិនិត្យ ​និង​យក​រក្សា​ទុក ​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​។

ហេតុ​ការណ៍ខាងលើ​​នេះ​បាន​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នា​ទិ​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែឧសភា ​​ស្ថិត​ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានីភ្នំពេញ ។

តាមប្រភពពី​​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មានការ​សង្ស័យ​ថា ​ម៉ូតូ​មួយគ្រឿង​ខាងលើ​នោះ​ត្រូវ​​បាន​ក្រុម​​ជនសង្ស័យ​លួច​ពី​កន្លែង​ណាមួយ​ ហើយ​ខ្លាច​​បែកការណ៍ ​ទើប​​ក្រុម​ជនសង្ស័យ​ដោះ​យក​គ្រឿង​អស់ ​រួច​​យក​ទៅ​​ទម្លាក់ចោល​ក្នុងទឹកទន្លេបែបនេះ ។​

ពាក់ព័ន្ធនឹង​ការប្រទះឃើញ​ម៉ូតូមួយគ្រឿង​​​ខាងលើនេះដែរ សមត្ថកិច្ច​​​អំពាវនាវ​ដល់​ម្ចាស់​ដែល​បាន​បាត់​ម៉ូតូ​ដែល​មាន​ស្លាក​លេខ​ដូច​ខាងលើ​ ​បើបានទទួលដំណឹងនេះហើយ សូម​មក​ទាក់ទង​សមត្ថកិច្ច​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញ ។ ព័ត៌មាន​លម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ