ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ពេល​តែ​៩​ថ្ងៃ​សោះ វូ​ហាន ធ្វើតេស្ត​កូ​វី​ដ​១៩ លើ​៦.៥​លាន​ករណី​ហើយ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ផ្ទុះ​ឡើង​នូវ​ករណី​ថ្មី​បន្តិចបន្តួច ទីក្រុង​វូ​ហាន មិន​បាន​បង្អង់​បណ្តែតបណ្តោយ​យូរ​ទេ ក្នុង​ការ​ធ្វើតេស្ត​លើ​ប្រជាជន​របស់​ខ្លួន ឱ្យ​បានដឹង​ច្បាស់​មុន​ពេល​អ្វី​ៗ​ក្លាយទៅជា​បញ្ហា​ធំ​។…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ផ្ទុះ​ឡើង​នូវ​ករណី​ថ្មី​បន្តិចបន្តួច ទីក្រុង​វូ​ហាន មិន​បាន​បង្អង់​បណ្តែតបណ្តោយ​យូរ​ទេ ក្នុង​ការ​ធ្វើតេស្ត​លើ​ប្រជាជន​របស់​ខ្លួន ឱ្យ​បានដឹង​ច្បាស់​មុន​ពេល​អ្វី​ៗ​ក្លាយទៅជា​បញ្ហា​ធំ​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន បានឱ្យ​ដឹង​ថា ទីក្រុង​វូ​ហាន ដែល​ជា​កន្លែង​កើត​កូ​វី​ដ​១៩​ដំបូង​គេ​នៅ​លើ​ពិភពលោក បាន​ធ្វើតេស្ត​រក​មេរោគ​ឆ្លង​កូ​វី​ដ​១៩ លើ​ប្រជាជន​របស់​ខ្លួន​បាន​ដល់​ទៅ ៦.៥​លាន​ករណី ដោយ​ប្រើប្រាស់​ពេល​ត្រឹមតែ​៩​ថ្ងៃ​ប៉ុណ្ណោះ​។

ការ​ធ្វើតេស្ត​រក DNA របស់​វីរុស​នៅ​ទូ​ទាំង​ក្រុង​បាន​ធ្វើ​ឡើង ក្រោយ​ពី​មានការ​កើត​ករណី​ថ្មី​ចំនួន​៦​ករណី ក្នុង​សហគមន៍​លំនៅ​ដ្ឋា​ន​មួយ កាលពី​ដើមខែ​នេះ​។

ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៣ ខែឧសភា ការ​យក​សំណាក​ទៅ​ធ្វើតេស្ត ត្រូវ​បាន​ប្រមូល​ពី​ប្រជា​ជន​ជាង​៩​លាន​នាក់ ដែល​មាន​ចំនួន​ច្រើន​ជាង​៨០% នៃ​ប្រជាជន​សរុប​ក្នុង​ទីក្រុង​ទាំង​១១​លាន​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ