ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ Bayern ថា Haaland មិន​ទាន់​អាច​ប្រៀបធៀប​ជាមួយ Lewandowski បាន​ទេ

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ លោក Hans-Dieter Flick គ្រូបង្វឹក​ក្រុម Bayern Munich បាន​លើក​ឡើង​ថា​ខ្សែប្រយុទ្ធ Erling…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ លោក Hans-Dieter Flick គ្រូបង្វឹក​ក្រុម Bayern Munich បាន​លើក​ឡើង​ថា​ខ្សែប្រយុទ្ធ Erling Haaland មិន​ទាន់​អាច​ប្រៀបធៀប​ទៅ​នឹង​ខ្សែប្រយុទ្ធ Robert Lewandowski បាន​នៅឡើយ​ទេ ។

គ្រូបង្វឹក​ជនជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ ក៏​មិន​បដិសេធ ហើយ​ជឿ​ថា​ខ្សែប្រយុទ្ធ​វ័យក្មេង Erling Haaland របស់​ក្រុម Borussia Dortmund នឹង​ក្លាយជា​កីឡាករ​កំពូល​លំដាប់​ពិភពលោក ។

លោក Hans-Dieter Flick បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ថា «​វា​ទើបតែ​ជា​រដូវ​កាល​ទី​១ របស់ Haaland ដូច្នេះ​ការ​ប្រៀបធៀប​គេ​ឥឡូវនេះ គឺ​វា​លឿន​ពេក​ហើយ​» ។

បុរស​វ័យ ៥៥​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ទៀត​ថា​«Robert តែងតែ​ស្ថិត​ក្នុង​កម្រិត​កីឡាករ​លំដាប់​ពិភពលោក ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ ប៉ុន្តែ Haaland គឺជា​កីឡាករ​វ័យក្មេង​មាន​ទេព​កោសល្យ​ដ៏​អស្ចារ្យ និង​ទាក់ទាញ​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ។​គេ​ជា​កីឡាករ​វ័យក្មេង ដែល​ប៉ិនប្រសព្វ​ក្នុង​ការ​បញ្ចប់​ទី​»​។

សូម​រលឹក​ជូន​ថា ចាប់តាំងពី​ផ្ទេរ​ពី​ក្រុម Red Bull Salzburg មក​ចូលរួម​ជាមួយ​ក្រុម Borussia Dortmund កាល​ឆ្នាំ ២០១៩ កីឡាករ Erling Haaland រកបាន ១៣​គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន ១៣​ប្រកួត​នៅ​គ្រប់​កម្មវិធី នឹង​បាន​បំបែក​កំណត់​ត្រា​មួយ​ចំនួន​ក្នុង​ក្រប​ខណ្ឌ Bundesliga ផង​ដែរ​។

សូម​បញ្ជាក់​ថា ក្រុម Borussia Dortmund នឹង​ទ្វារ​កីឡដ្ឋាន Westfalenstadion របស់​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម Bayern Munich ដែល​ជា​ជំនួប​ស​ប្តា​ហ៍​ទី​២៨ នៃ​ក្រប​ខណ្ឌ Bundesliga ៕ (ដកស្រង់​ចេញពី Goal.com)