ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ ​ដាក់ការ​ត្រួតពិនិត្យយ៉ាង​តឹង​រឹង​ នៅ​ច្រកទ្វា​រ​ចេញ​-ចូល​ប៉ោយប៉ែត ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ផ្លូវ​ឆ្លងកាត់​និង​បា​រ៉ា​ស់​ចេញ-ចូល​ស្ថិតនៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ព្រឹក​ថ្ងៃ​ទី​២៧ ​ឧសភា ​​នេះ​ គឺសមត្ថកិច្ច​ហាក់​ទប់ស្កាត់​និង​ត្រួតពិនិត្យ​យ៉ាង​តឹងរឹង​​ខុស​ពី​សព្វមួយ​ដង ។ ​ប្រភពបន្តថា ប៉ុន្តែ​គេឃើញ​​រថយន្ត​ខាងភាគីថៃ​ចូល​មក​កម្ពុជា​ជា​ធម្មតា…

ខេត្ត​បន្ទាយ​មាន​ជ័យ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ផ្លូវ​ឆ្លងកាត់​និង​បា​រ៉ា​ស់​ចេញ-ចូល​ស្ថិតនៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ព្រឹក​ថ្ងៃ​ទី​២៧ ​ឧសភា ​​នេះ​ គឺសមត្ថកិច្ច​ហាក់​ទប់ស្កាត់​និង​ត្រួតពិនិត្យ​យ៉ាង​តឹងរឹង​​ខុស​ពី​សព្វមួយ​ដង ។

​ប្រភពបន្តថា ប៉ុន្តែ​គេឃើញ​​រថយន្ត​ខាងភាគីថៃ​ចូល​មក​កម្ពុជា​ជា​ធម្មតា ។ ហើយ​​ផ្លូវ​ឆ្លងកាត់​ពី​កាស៊ីណូ​ឆ្ពោះទៅ​មាត់ច្រក​ទ្វារ​ព្រំដែន​ គេ​ឃើញ​សមត្ថកិច្ច​បាន​ដាក់​របាំង​បិទផ្លូវ​នៅ​ម្តុំ​មុខ​កាស៊ីណូ​មួយ ​ខណៈ​បា​រ៉ា​ស់​ជិត​រង្វង់​មូល​ច្រក​ទ្វារ​ខាង​លើ ​ក៏​​មានកា​រដាក់​បា​រ៉ា​ស់យាម​កាម ​និង​សួរនាំ​អ្នកដំណើរ​យ៉ាង​តឹងរ៉ឹង​ដូច​គ្នា​ ។

ទោះជា​យ៉ាងណា ​រថយន្ត​ដឹក​ទំនិញ​របស់​ថៃ​បាន​ឆ្លង​ព្រំដែន​ចូល​មក​កម្ពុជា​ជា​ធម្មតា​។​ ចំពោះ​អ្នក​គ្មាន​ភារកិច្ច​គឺ​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ច្រក​ទ្វារ​អន្តរជាតិ​ឡើយ​ ដោយ​សមត្ថកិច្ច​ប្រាប់​ថា​ ធ្វើ​ឡើង​ដើម្បី​ទប់​ស្កាត់​ក្រែង​មាន​ក្រុម​ធ្វើ​បាតុកម្ម​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ ៕

អត្ថបទសរសេរ ដោយ