ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​ បង្ក​ការ​ខឹងសម្បារ​ ដោយសារប៉ូលិស​​ចាប់​សង្កត់ក​ជាប់ ​រហូត​ដាច់ដង្ហើម

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ខ្សែ​វី​ដេ​អូ​គួរ​ឲ្យតក់ស្លុត ដែល​ថត​ដោយ​អ្នក​ឈរ​មើល​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី​២៥ ឧសភា បាន​បង្ហាញ​ពី​ក្រុមមន្ត្រី​ប៉ូ​លី​ស​នៅ​ទីក្រុង Minneapolis ក្នុង​រដ្ឋ​មី​នី​សូ​តា បាន​ចាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់ ដាក់​ខ្នោះ​បញ្ជាឲ្យ​ក្រាប​លើ​ថ្នល់ដោយ​យក​ជង្គង់​…

សហរដ្ឋអាមេរិក ៖ ខ្សែ​វី​ដេ​អូ​គួរ​ឲ្យតក់ស្លុត ដែល​ថត​ដោយ​អ្នក​ឈរ​មើល​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី​២៥ ឧសភា បាន​បង្ហាញ​ពី​ក្រុមមន្ត្រី​ប៉ូ​លី​ស​នៅ​ទីក្រុង Minneapolis ក្នុង​រដ្ឋ​មី​នី​សូ​តា បាន​ចាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់ ដាក់​ខ្នោះ​បញ្ជាឲ្យ​ក្រាប​លើ​ថ្នល់ដោយ​យក​ជង្គង់​ សង្កត់ក​ជាប់ រហូត​ដល់​សន្លប់​បាត់បង់​ស្មារតី ក្រោយមក​ក៏​បាន​ស្លាប់ នេះ​បើ​យោង​តាម​សារព័ត៌មាន dailymail ។

នាយកដ្ឋាន​ប៉ូ​លី​ស​ទីក្រុង Minneapolis បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​យប់​ថ្ងៃ​ចន្ទ​ដដែលនោះ​ថា បុរសដែលត្រូវចាប់ខ្លួន ​មាន​អាយុ​៤០​ឆ្នាំ បាន​ស្លាប់​ហើយ ។

អ្នកនាំពាក្យ​ប៉ូ​លី​ស បាន​និយាយ​ថា បន្ទាប់​ពី​គាត់(​ជន​រង​គ្រោះ​)​បាន​ចេញពីផ្ទះ​ គាត់បាន​តតាំង​ជាមួយនឹង​មន្ត្រី​ប៉ូ​លី​ស ។ មន្ត្រី​ប៉ូ​លី​ស​អាច​ចាប់​ជនសង្ស័យ​ដាក់​ខ្នោះ ហើយ​កត់សម្គាល់​ឃើញ​ថា គាត់​ហាក់ដូចជា​មាន​បញ្ហា​សុខភាព ។ បុរស​រងគ្រោះដែល​មិន​បង្ហាញ​អត្តសញ្ញាណ​នោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ Hennepin ជា​កន្លែង​ដែល​គាត់​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ ។

ដោយឡែក​ អ្នក​ឈរ​មើល​ម្នាក់​ឈ្មោះ Darnella Frazier បាន​ចែករំលែក​វី​ដេ​អូ​ នៃ​ឧប្បត្តិ​ហេតុនេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បុរស​នោះ ត្រូវ​បាន​គេ​ឃើញ​ ខ្ទប់​ទៅ​នឹង​ដីអស់​រយៈពេល​ជាង​៦​នាទី នៅ​ពេល​ដែល​គាត់​បាន​អង្វរ មន្ត្រី​ប៉ូលិស​អោយ​លែង​គាត់​ទៅ ដោយ​សំឡេង​ថា ​«​សូម​មេត្តា ! ខ្ញុំ​មិន​អាច​ដកដង្ហើម​បាន​ទេ​!» បុរស​ពាក់អាវ​ខ្មៅ​ដៃខ្លី ត្រូវ​បាន​ប៉ូ​លី​ស​ប្រើ​ជង្គង់​សង្កត់ក​ជាប់ ។

បុរស​រង​គ្រោះ​អង្វរ​ទៀត​ថា «​ក្រពះ​របស់ខ្ញុំ​ឈឺ​ណាស់.. ក​របស់ខ្ញុំ​ឈឺ​ណាស់.. អ្វី​ៗ​ទាំងអស់​ឈឺ​ណាស់..​»​។ នៅតែ​មន្ត្រី​ប៉ូលិស​បន្ត​លុតជង្គង់​លើ​កញ្ចឹងក​បុរស​នោះ អស់​រយៈពេល​ជា​ច្រើន​នាទី ខណៈ​ពេល​ដែល​គាត់​ស្រែកថ្ងូរ ដោយ​ក្តី​ឈឺចាប់ ដល់ទីបំផុត ។

សាក្សី​ជា​ច្រើន​នាក់ បាន​ជួយ​ស្រែក​ប្រកែក​តវ៉ា​ជាមួយ​មន្ត្រី​ប៉ូ​លី​ស​ពីរ​នាក់ ដែល​កំពុង​ចាប់ខ្លួន​នោះ ដែល​ប្រើប្រាស់​កម្លាំង​ហួសហេតុ ។

សាក្សី​ម្នាក់​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​ឱ្យ​គាត់​ដកដង្ហើម​សិនទៅ លោក! គាត់​មិន​អាច​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​ទេ​… គាត់​ក៏​ជា​មនុស្ស​ដែរណាលោក ។

មន្ត្រី​ប៉ូលិស​ម្នាក់ ក្នុង​ចំណោម​ទាំងនោះ បាន​ឆ្លើយ​តប​ថា “​នេះ​ជា​មូលហេតុ ដែល​អ្នក​ប្រើ​គ្រឿងញៀន​” ។

សាក្សី​ម្នាក់​តប​វិញ​ថា នេះ​មិនមែន​និយាយ​អំពី​ថ្នាំ​ទេ ! អ្នក​មើលទៅ​រាង​កាយ​មើល​…​លែង​កម្រើក​ហើយ គាត់​ជា​មនុស្ស ។

នៅ​ក្នុង​វី​ដេ​អូ រយៈពេលប្រហែល​៤​នាទី បុរស​នោះ​ហាក់ដូចជា​ចាប់ផ្តើម​បាត់បង់​ស្មារតី មុន​ពេល​គាត់​ មិន​ឆ្លើយ​តប​អ្វី​ទាំងអស់ ។ រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដល់ ហើយ​ប៉ូ​លី​សបាន​ធ្វើ​ចលនា​រាង​កាយ​របស់​បុរស​ម្នាក់​នោះ ហើយ​លើកដាក់​រថយន្ត​សង្គ្រោះ​បន្ទាន់ បើកចេញទៅ ។

អ្នក​ឈរ​មើលឃើញ​ហេតុ​ការ​ណ៏​ផ្ទាល់​នោះ លោក Frazier និយាយ​ថា “​អ្នក​(​ប៉ូលិស​)​ពិតជា​បាន​សម្លាប់​បុរស​នោះ​មែនហើយ​” ។

វី​ដេ​អូ​ដ៏​រន្ធត់​នេះ បង្ក​ឲ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ក្នុង​ចំណោម​អ្នក​ទស្សនានៅ​លើ​បណ្តាញ​សង្គម ហើយ​ត្រូវ​បាន​គេ​ចែករំលែក​ច្រើន​ជាង៣០,០០០ ដង រយៈពេល២០ម៉ោង ។

នៅ​ថ្ងៃ​អង្គារ​ទី​២៦ ឧសភា​នេះ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​រដ្ឋ​មី​នី​សូ​តា បាន​ចូលរួម​ជាមួយ FBI ក្នុង​ការ​ស៊ើបអង្កេត​រឿង​មួយ​នេះ ។

មេ​ប៉ូ​លី​ស​ក្រុង Minneapolis លោក Medaria Arradondo បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា FBI នឹង​ដឹកនាំ​ការ​ស៊ើបអង្កេត​លើ​ឧប្បត្តិ​ហេតុនេះ ដោយសារ​តែ​ការ​រំលោភសិទ្ធិ​ស៊ី​វិល ដែល​អាច​កើត​មាន ។

លោក Arradondo បញ្ជាក់​ថា ចំពោះ​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​បាន​ដាក់​ឲ្យ​ឈប់​សម្រាក​ផ្នែក​រដ្ឋបាល ដែល​មាន​ប្រាក់ខែ តាម​ពិធីការ​របស់​នាយកដ្ឋាន ។ មន្ត្រី​ប៉ូលិស​ពីរ​នាក់ ដែល​ពាក់ព័ន្ធ​នោះ​នៅ​តែ​ទទួល​បាន​ប្រាក់ខែ ប៉ុន្តែ​មិន​មាន​កាតព្វកិច្ច​អនុវត្ត​ច្បាប់​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ