ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​វេន​ចិន​ គំរាម​សងសឹក​អា​មេ​រិ​ក​វិញ​លើ​​រឿង​ហុងកុង

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​រ៉​យ​ទ័​រថា​ប្រទេសចិន​បាន​គំរាម​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ចំពោះ​សហរដ្ឋ​អា​មេ​រិ​ក​ពី​ការ​សងសឹក​របស់​ខ្លួន​ក្រោយ​ការគំរាម​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​ក ដោយសារ​តែ​គម្រោង​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ​នៅ​ក្រុង​ហុងកុង ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក ZHAO…

ប្រទេស​ចិន ៖ យោង​តាម​រ៉​យ​ទ័​រថា​ប្រទេសចិន​បាន​គំរាម​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ចំពោះ​សហរដ្ឋ​អា​មេ​រិ​ក​ពី​ការ​សងសឹក​របស់​ខ្លួន​ក្រោយ​ការគំរាម​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​ក ដោយសារ​តែ​គម្រោង​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ​នៅ​ក្រុង​ហុងកុង ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក ZHAO LIJIAN អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែង​ថា ចិន​នឹង​ចាត់​បណ្ដា​វិធានការ​ប្រសិនបើ​អា​មេ​រិ​ក​នៅ​តែ​រឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​​របស់​យើង​នៅ​ហុងកុង ។

តាម​អ្នកនាំពាក្យ​រូប​នេះ​ថាសហរដ្ឋអាមេរិក​ប៉ុនប៉ង​បំផ្លាញ​សន្តិសុខ​ជាតិ​របស់​ចិន ។ លោក​បន្ត​ថា​ក្រុង​ប៉េ​កាំ​ង​បាន​ដាក់​ពាក្យ​តវ៉ា​ចំពោះ​រដ្ឋការ​អា​មេ​រិ​ក​ប្រឆាំង​រាល់​ពាក្យ​ពេចន៍​ដែល​និយាយ​នា​​ពេល​​មុន​នេះ ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេត​វិមាន​លោក ROBERT O’BRIEN ។

ទីប្រឹក្សា​រូប​នោះ​ថ្លែង​កាលពី​ថៃ្ង​ទី​២៤ ឧសភា​ថា ច្បាប់​ថ្មី​ដែល​ចិន​ស្នើ​ឡើង​នោះ​អាច​នាំ​ទៅ​រក​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក ហើយ​គំរាមកំហែង​ដល់​លក្ខន្តិកៈ​ក្រុង​ហុងកុង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ