ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បរាជ័យ​ការ​សាកល្បង​កាំជ្រួច​មួយ​​ទៅ​ទី​អវកាស

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​អា​មេ​រិ​ក VIR GIN ORBIT កាលពី​ថ្ងៃ​ទី​២៥ ឧសភា ទទួល​បរា​ជ័យ​ក្នុង​ការ​ប៉ុនប៉ង​លើក​ដំបូង​សាកល្បង​បច្ចេក​វិទ្យា​អវកាស​របស់​ខ្លួន​ក្នុង​ដែនទឹក​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ។…

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​អា​មេ​រិ​ក VIR GIN ORBIT កាលពី​ថ្ងៃ​ទី​២៥ ឧសភា ទទួល​បរា​ជ័យ​ក្នុង​ការ​ប៉ុនប៉ង​លើក​ដំបូង​សាកល្បង​បច្ចេក​វិទ្យា​អវកាស​របស់​ខ្លួន​ក្នុង​ដែនទឹក​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ។ បេសកកម្ម​នោះ​ត្រូវ​បាន​បញ្ចប់​ក្រោយ​ចាប់ផ្ដើម​ការ​ហោះហើរ​បន្តិច ។ នេះ​ជា​ការ​អះអាង
តាម TWITTER របស់​ក្រុមហ៊ុន VIRGIN ORBIT ដែល​មិន​បញ្ជាក់​ភាព​លម្អិត​ឡើយ ។

កាំជ្រួច​អវកាស​នោះ​ត្រូវ​បាន​ទម្លាក់​ចេញពី​យន្ត​ហោះ​ដឹក​ជញ្ជូន​ធុន​ធំ​១​គ្រឿង ក្នុង​កម្ពស់​១០.
០០០​ម៉ែត្រ ដោយ​កាំជ្រួច​នេះ​បន្ទាប់​មក​ត្រូវ​ហោះ​ចូល​ក្នុង​តារាវិថី​ជុំវិញ​ផែនដី ។

តាម​ក្រុមហ៊ុន VIRGIN ORBIT ថា ដំណាក់​កាល​ដំបូង​ត្រូវ​បាន​ឆ្លង​ផុត​ដោយ​ជោគជ័យ ។
យន្តហោះ COSMIC GIRL ផ្ទុក​កាំជ្រួច​បាន​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ MOJAVE តំបន់​វាល​ខ្សាច់​នៃ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដែល​មាន​មូលដ្ឋាន​របស់​ក្រុមហ៊ុន​អវកាស​ជា​ច្រើន ។ បន្ទាប់​មក​យន្ត​ហោះ​បាន​ហោះ​រហូត​ដល់​តំបន់​ដែល​បាន​គ្រោងទុក​សម្រាប់​ទម្លាក់​កាំជ្រួច​នៅ​ពីលើ​​មហា​សមុទ្រ​ប៉ា​ស៊ីហ្វិ​ក ក្នុង​ដែនទឹក​នៃ​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ។ ប៉ុន្តែ​៣​នាទី​ក្រោយមក​ក្រុមហ៊ុន​នេះ​អះអាង​ថា យន្តហោះ​បាន​ទម្លាក់​កាំជ្រួច​ចេញដោយ​ត្រឹមត្រូវ តែ​បេសកកម្ម​ត្រូវ​បាន​បញ្ចប់​ក្រោយ​ចាប់ផ្ដើម​ការ​ហោះហើរ​បន្តិច ។

យន្តហោះCOSMIC GIRL និង​ក្រុម​យានិក​បាន​វិល​ត្រឡប់មក​កាន់​មូលដ្ឋាន​វិញ​ដោយ​សុខ​សប្បាយ ។

ក្រុមហ៊ុន​អវកាស VIRGIN ORBIT ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១២​ដោយ​មហា​សេដ្ឋី​អង់គ្លេស លោក RICHARD BRANSON ជាមួយ​ទិស​ដៅ​ផ្ដល់​សេវាកម្ម​បញ្ជូន​ផ្កាយ​រណប​តូច​ៗ​មាន​ទម្ងន់​ពី​៣០០​ទៅ​៥០០​គីឡូក្រាម​ទៅ​កាន់​ទី​អវកាស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ