ការ​សម្តែង​ចាប៉ី​ដង​វែង​រឿង «​សុវណ្ណ​សាម​» ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន


រាជធានី​ភ្នំពេញ ៖ ការ​សម្តែង​ជា​លើក​ដំបូង​ចាប៉ី​ដង​វែង​លក្ខណៈ​ប្រភេទ​រឿង «​សុវណ្ណ​សាម​» ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន ក្រោយ​ពី​ខកខាន​ការ​សម្តែង​អស់​រយៈពេល​ជា​យូរ​ខែ​ដោយសារ​តែ​ស្ថានភាព​ជំងឺ​កូ​វី​ដ ១៩ ។

ចាប៉ី​ដង​វែង​រឿង «​សុវណ្ណ​សាម​» បាន​ដាក់​អោយធ្វើ​ការ​ហាត់​សម​សម្តែង​កាលពី​ថ្ងៃ​ទី ២២ ខែឧសភា ឆ្នាំ ២០២០​កន្លង​ទៅ​នេះ ក្នុង​គោលបំណង​លើក​ស្ទួយ​ចាប៉ី​អោយ​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ដាក់​អោយ​ដំណើរការ​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី ១ ខែមិថុនា ឆ្នាំ ២០២០​ខាង​មុខ​នេះ ។

ដោយនៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ដាក់​អោយ​ទស្សនា​ចាប៉ី​ដង​វែង​ជា​ប្រភេទ​រឿង «​សុវណ្ណ​សាម​» កាលពី​ល្ងាច ថ្ងៃ​ទី ២៣ ខែឧសភា ឆ្នាំ ២០២០​កន្លង​ទៅ​នេះ តាម​រយៈ​ការ​ឡាយ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទទួល​បានការ​ទស្សនា​ជា​ច្រើន និង​បាន​ទទួល​ការ​កោតសរសើរ​ពី​សំណាក់​មហាជន​នួ​វ​ស្នាដៃ​សម្តែង​របស់​សិល្បករ​នីមួយ​ៗ មាន​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​សម្តែង ។

ការ​សម្តែង​ចាប៉ី​ដង​វែង​រឿង «​សុវណ្ណ​សាម​» ជា​ទស្សនី​ភាព​មួយ​ប្លែក​ភ្នែក​ដោយ​សិល្បៈករ​ចាប៉ី​ជា​អ្នក​ច្រៀង និង​មាន​សិល្បករ​ផ្សេង​ទៀត​ជា​អ្នក​សម្តែង​អប​ទៅ​តាម​ការ​ច្រៀង​របស់​អ្នកលេង​ចាប៉ី ដើម្បី​អោយ​កាន់តែ​មាន​ភាព​ទាក់ទង​ថែម​មួយ​កម្រិត​ទៀត ។ រីឯ​រឿង «​សុវណ្ណ​សាម​» នេះ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​សិល្បករ សិល្ប​ការិនី ចាប៉ី​ដង​វែង មាន​ចំនួន ៤​រូប ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទាំង​អស់នេះ​ជា​ទស្សនី​ភាព​ដំបូង​នៃ​ការ​ការ​ដាក់​អោយ​សម្តែង​សាកល្បង​នៃ​ការ​សម្តែង​របស់ ក្រសួង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តែ​ប៉ុណ្ណោះ ដើម្បី​ត្រៀម​ក្នុង​ការ​ដាក់​អោយ​ចូលរួម​ទស្សនា​ផ្ទាល់​នា​ពេល​ឆាប់​ៗ​ខាង​មុន​នេះ ៕


Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ