ស្ត្រី​ម្នាក់​យក​កូនស្រី​ទៅ​ផ្ញើ​អ្នក​ជិតខាង​ឱ្យ​ជួយ​មើល ដូច​យក​កូន​ចូល​មាត់​ខ្លា


ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​អាយុ​ទើបតែ​៦​ឆ្នាំ ត្រូវ​ម្តាយ​យក​ទៅ​ផ្ញើ​នឹង​អ្នក​ជិតខាង ព្រោះតែ​ជាប់រវល់​ទៅ​ធ្វើ​កម្មករ​រោងចក្រ ដូច​យក​កូន​ទៅ​ឲ្យ​យុវជន​៣​នាក់​ចាប់​បំពាន ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន​បាន​២​នាក់ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០​នេះ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ទី​១-​ឈ្មោះ គឹ​ម ឈៀង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​រាម​ជោ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយ​រៀង​។ ២-​ឈ្មោះ គឹ​ម ហេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​រាម​ជោ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ចំណែក​ទី​៣-​ឈ្មោះ គឹ​ម ស្រស់ ភេទ​ប្រុស បាន​រត់គេច​ខ្លួន​បាត់​។

បើ​តាម​មន្ត្រី​អាវុធ​ខេត្ត​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៤ ខែឧសភា មាន​ស្ត្រី​ជា​ម្តាយ​របស់​កុមារី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​ចោទ​ថា បុរស​ទាំង​៣​ខាងលើ​នេះ បាន​ចាប់​បំពាន​សេពសន្ថវៈ​ទៅ​លើ​កូនស្រី​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០​។

មន្ត្រី​កង​រាជ​អាវុធ​ខេត្ត​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង និង​មានការ​អនុញ្ញាត​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ម៉ោង​១០​និង​៣០​នាទី នៅ​ចំណុច​ភូមិ​រាម​ជោ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ នាំ​មក​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តស្វាយរៀង ដើម្បី​ធ្វើការ​សាកសួរ ចំណែក​ឈ្មោះ​គឹ​ម ស្រស់ រត់គេច​ខ្លួន​បាត់​។

មន្ត្រី​អាវុធហត្ថ​ដដែល​បន្ត​ថា តាម​ចម្លើយ​របស់​កុមារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ខែឧសភា​នេះ (​មិន​ចាំ​ថ្ងៃ​) ម្តាយ​របស់​ខ្លួន​យក​ខ្លួន​ទៅ​ផ្ញើ​នៅផ្ទះ​យាយ​ជា រួច​ហើយ​ម្តាយ​ខ្លួន​ទៅ​ធ្វើការ​រោងចក្រ បន្ទាប់​មក​ខ្លួន​ក៏​ទៅ​ទិញ​នំ​នៅ​ជិត​ផ្ទះ​នោះ លុះ​ទិញ​នំ​រួច​ហើយ​ក៏​ដើរ​ត្រឡប់​មក​វិញ ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ឈ្មោះ​ហេង ក៏​ហៅ​ខ្លួន​ថា មក​ងួ​ត​ទឹក​អត់ គាត់​បូមទឹក​ដាក់​អាង ពេល​នោះ​ខ្លួន​ឆ្លើយ​ងូត ខណៈ​ពេល​កំពុង​តែ​ងួ​ត​ទឹក ស្រាប់តែ​ត្រូវ​ឈ្មោះ​ហេង​នោះ​ចង់​បំពាន​នាង តែ​មិន​សម្រេច ហើយ​ឈ្មោះ​ហេង​ក៏​ថា កុំ​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង ពេល​នោះ​ខ្លួន​ក៏​មិន​បាន​ឆ្លើយ​តប​វិញ​ទេ ហើយ​ខ្លួន​ក៏​ដើរមក​ក្នុងផ្ទះ​យាយ​ជា​វិញ ចំណែក​ឈ្មោះ​ហេង​នោះ​ក៏​ដើរ​តាម​ពីក្រោយ​ខ្លួន​ចូល​មក​ក្នុងផ្ទះ​យាយ​ជា​ដែរ​។

ប្រភព​បាន​បន្ត​ទៀត​ថា ខណៈ​ដែល​ឈ្មោះ​ហេង​ដើរ​ចូល​ដល់​ផ្ទះ​យាយ​ជា ក៏​បាន​យក​ចង្អុល​បំពាន​នាង​ចំនួន​៣​ដង​ទៀត រួច​គាត់​ក៏​និយាយ​ប្រាប់​ហាម​ដូច​លើក​មុន​ទៀត ពេល​នោះ​ខ្លួន​ក៏​មិន​ហ៊ាន​ប្រាប់​អ្នក​ណា​ដែរ​។ ក្រោយមក​ខ្លួន​ក៏​ដើរទៅ​ខាងក្រោយ​ផ្ទះ ដើម្បី​មើល​ប្អូនស្រី​ខ្លួន រួច​ក៏​ដេក​លើ​អង្រឹង​ខាងក្រោយ​ផ្ទះ ស្រាប់តែ​ឈ្មោះ​ឈៀង មក​លើកខ្លួន​ចេញពី​អង្រឹង​មក​ដាក់​លើ​គ្រែ​ក្រោម​ផ្ទះ​ឲ្យ​ដេក បន្ទាប់​មក​ក៏​បំពាន​សេពសន្ថវៈ​លើ​រូប​នាង ពេល​នោះ​ខ្លួន​មិន​ហ៊ាន​ស្រែក​ទេពី​ព្រោះ​ខ្លាច​ឈ្មោះ​ឈៀង លុះ​រហូត​ដល់​ល្ងាច​ទើប​ម្តាយ​ខ្លួន​មក​យក​ខ្លួន​ទៅ​ផ្ទះ​វិញ​។

កុមារី​រង​គ្រោះ​ក៏​បញ្ជាក់​ថា ថ្ងៃមួយ​ខ្លួន​មិន​បាន​ចាំ​ថ្ងៃ​នោះ​ទេ មានឈ្មោះ​គឹ​ម ស្រស់ ក៏​បាន​យក​ខ្លួន​ទៅ​ងួ​ត​ទឹក​នៅ​ក្នុង​អាង រួច​ក៏​បាន​បំពាន​សេពសន្ថវៈ​លើ​នាង​ផង​ដែរ ។

មន្ត្រី​អាវុធហត្ថ​បាន​បន្ត​ទៀត​ថា បើ​ស្តាប់​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ចាប់ខ្លួន​បាន​នេះ​ថា ពិត​បាន​ធ្វើ​សកម្មភាព​បំពាន​សេព​សេ​ន្ថ​វៈ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​ពិត​ប្រា​ដក​មែន​។

បច្ចុប្បន្ន​នេះ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ហើយ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ