ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ឆ្នេរ​លោកយាយ​ជំទាវ​ម៉ៅ​» នឹង​ក្លាយ​ជា​​តំបន់​ទេសចរណ៍​ថ្មី​សន្លាង​ឆាប់​ៗ​នេះ​ហើយ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឆ្នេរ​ថ្មី​ប្រវែង​ជាង​២០០០​ម៉ែត្រ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ដែល​បាន​ឈ្មោះ​ថា «​ឆ្នេរ​លោកយាយ​ជំទាវ​ម៉ៅ​» នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ថ្មី​ក្នុង​ក្រសែភ្នែក​ភ្ញៀវ​ទេសចរណ៍ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ​។…

ខេត្ត​ព្រះ​សីហ​នុ ៖ ឆ្នេរ​ថ្មី​ប្រវែង​ជាង​២០០០​ម៉ែត្រ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ដែល​បាន​ឈ្មោះ​ថា «​ឆ្នេរ​លោកយាយ​ជំទាវ​ម៉ៅ​» នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ថ្មី​ក្នុង​ក្រសែភ្នែក​ភ្ញៀវ​ទេសចរណ៍ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ​។

យោង​តាម​ប្រភព​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា ការ​រៀបចំ​ឆ្នេរសមុទ្រ​ថ្មី​មួយទៀត នា​ទឹកដី​ស្រុក​ព្រៃ​នប់ គឺ «​ឆ្នេរ​លោកយាយ​ជំទាវ​ម៉ៅ​» ដែល​មាន​ប្រវែង​ប្រមាណ​ជាង ២,០០០​ម៉ែត្រ បាន​ចាប់ផ្តើម​ជា​បណ្តើ​ៗ​ហើយ ដែល​អាច​នឹង​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្ដរជាតិ ដើម្បី​​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត និង​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ផង។

ទាក់ទិន​ទៅ​នឹង​ការ​រៀបចំ​ឆ្នេរ ថ្មី​នេះ​ផង​ដែរ បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ បាន​អបអរសាទរ និង​ស្វាគមន៍ ឆ្នេរសមុទ្រ​ថ្មី «​ឆ្នេរ​លោកយាយ​ជំទាវ​ម៉ៅ​» ពួក​គាត់​ពិតជា​សប្បាយ​រីករាយ និង​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្ដេច​តេ​ជោ ដែល​បាន​ចាត់តាំង​លោក គួ​ច ចំរើន មក​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ។

ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​លោក គួ​ច ចំរើន ប្រជាជន​ទាំងអស់ ពិតជា​សប្បាយ​រីករាយ​ជា​ខ្លាំង ដោយ​បាន​រស់នៅ​ប្រកបដោយ​សេចក្ដីសុខ សុវត្ថិភាព សន្ដិភាព ការ​យល់​ពី​សុខទុក្ខ​របស់​ប្រជាជន ចុះ​ជួប​ផ្ទាល់ ស្ដាប់​ពី​បញ្ហា ការ​ដោះស្រាយ​ផ្សេង​ៗ​ជា​ច្រើន​ទាន់សភាពការណ៍ តម្រូវការ​ប្រជាជន និង​រីករាយ អបអរ​ជាមួយ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ