Zlatan របួសធ្ងន់ធ្ងរអំឡុងពេលហ្វឹកហាត់ អាចគំរាមកំហែងដល់អាជីពរបស់គេ
ប្រទេសអ៊ីតាលី ៖ ក្លិបយក្ស AC Milan បានប្រកាសឱ្យដឹងថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានជួបបញ្ហារបួសកំភួនជើងធ្ងន់ធ្ងរ…
ប្រទេសអ៊ីតាលី ៖ ក្លិបយក្ស AC Milan បានប្រកាសឱ្យដឹងថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានជួបបញ្ហារបួសកំភួនជើងធ្ងន់ធ្ងរ…
ប្រទេសអ៊ីតាលី ៖ ក្លិបយក្ស AC Milan បានប្រកាសឱ្យដឹងថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានជួបបញ្ហារបួសកំភួនជើងធ្ងន់ធ្ងរ អំឡុងពេលការហ្វឹកហាត់កាលពីថ្ងៃច័ន្ទ ។
របាយការណ៍បានលើកឡើងថា របួសចុងក្រោយនេះ របស់កីឡាករសញ្ជាតិស៊ុយអែតវ័យ ៣៩ឆ្នាំរូបនេះ អាចជាការគំរាមកំហែងដល់អាជីពបាល់ទាត់របស់គេ ប៉ុន្តែក្លិប AC Milan បានធ្វើការបញ្ជាក់ប្រាប់ BBC Sport ថា អ្វីៗទាំងអស់នឹងដឹង នៅពេលកីឡាកររូបនេះ ទទួលការធ្វើតេស្តនៅថ្ងៃអង្គារ៍នេះ ។
អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United រូបនេះ បានផ្លាស់ពីក្លិប LA Galaxy នៃលីគកំពូលអាមេរិក ទៅចូលរួមជាមួយក្រុម AC Milan ក្នុងកិច្ចសន្យារយៈពេល ៦ខែ កាលពីចុងខែធ្នូ ២០១៩ ដោយរកបាន ៤គ្រាប់ពីការបង្ហាញខ្លួនចំនួន ១០ប្រកួត ។
សូមរំលឹកថា រដ្ឋាភិបាលអ៊ីតាលី បានអនុញ្ញាតឱ្យក្លិបក្នុងក្របខណ្ឌ Serie A ទាំងអស់អាចធ្វើការហ្វឹកហាត់លក្ខណៈជាក្រុមពេញលេញ ចាប់តាំងពីថ្ងៃទី ១៩ ឧសភា ខណៈនៅមិនទាន់មានការប្រកាសកាលបរិច្ឆេទជាផ្លូវការណាមួយ ជុំវិញការវិលត្រឡប់នៃក្របខណ្ឌ Serie A នៅឡើយទេ ប៉ុន្តែឆ្លងកាត់ការបោះឆ្នោតរបស់ក្លិបទាំងអស់ គឺចង់ចាប់ផ្តើមឡើងវិញនៅថ្ងៃទី ១៣ មិថុនា ខាងមុខ ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ