ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែជួញគ្រឿងញៀ.ន ពេលនេះជាប់ជុច

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ប្រុស​-ស្រី ​ត្រូវ​បាន​ឃាត់ខ្លួនពីកម្លាំង​ការិយា​ល័យ​​ប្រឆាំង​គ្រឿងញៀននៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ កាលពី​រសៀល​ថ្ងៃ​ទី២៥ ឧសភា ស្ថិត​នៅ​ភូមិ​សាស្ត្រ​ព្រំប្រទល់​ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។…

ខេត្តកំពង់ធំ ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ប្រុស​-ស្រី ​ត្រូវ​បាន​ឃាត់ខ្លួនពីកម្លាំង​ការិយា​ល័យ​​ប្រឆាំង​គ្រឿងញៀននៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ កាលពី​រសៀល​ថ្ងៃ​ទី២៥ ឧសភា ស្ថិត​នៅ​ភូមិ​សាស្ត្រ​ព្រំប្រទល់​ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ឯក ងួ​ន ហ៊ា​ង នាយការិយាល័យប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​​ បាន​ចុះ​បង្ក្រាប​បទល្មើស​ចែកចាយ​គ្រឿង​ញៀន​ស្ថិត​ក្នុងភូមិ​ស្រើ​ង ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​​២​នាក់ និង​ដកហូត​បាន​ម្សៅ​ក្រាម​ព​ណ៌.ស​ថ្លា​ ដែល​ជា​សារធាតុ​ញៀន​ខុសច្បាប់​ស​រុប​ចំនួន ១៧៧កញ្ចប់ទម្ងន់ ២១,៥​ក្រាម និង​ទូរស័ព្ទ​ដៃ​ចំនួន ០២ គ្រឿង ។

​ជនសង្ស័យ​ទី១-​ឈ្មោះ អ៊ុ​ង ឈុ​ន​អេ​ង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​ ព្រមទាំង​ដកហូត​បាន​សារធាតុ​ញៀន​ចំនួន​១៧៥​កញ្ចប់​តូច និង​ទី​២-ឈ្មោះ អឹ​ុ​ម ប៉េ ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ​ដកហូត​សារធាតុ​ញៀន​បាន​ចំនួន​២​កញ្ចប់​តូច បន្ទាប់​ពី​បុរស​ដែល​ជា​ជនសង្ស័យ​រូប​នេះ​ចែកចាយ​នៅ​សល់ ។

លោកនាយ​ការិយាល័យ​បន្តថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​មិនមែន​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​នោះ​ទេ ពួក​គេ​គ្រាន់តែ​រស់នៅ​ភូមិអណ្ដូង​បី ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ​ជាមួយ​គ្នា ។ បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​តែ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធីច្បាប់​។​

អត្ថបទសរសេរ ដោយ